ភាគទី 51

290 36 32
                                    

     « ប៉ាមិនចង់អោយកូនទៅធ្វើល្អជាមួយមនុស្សអាក្រក់ទាំងអស់នោះទេ » គ្រប់យ៉ាងមិនខុសពីអ្វីដែល Makosa ប្រាប់ទៅកូនប្រុសខ្លួនឡើយ គាត់នៅចងគំនុំនិងគុំគួនជាមួយត្រកូល ចន គ្មានថ្ងៃគិតថានឹងឈប់ហើយក៏ត្រៀមបកស្បែកមុខពួកគេនៅថ្ងៃណាមួយអោយបាន។ការស្លាប់របស់អ្នកជាឪពុក បងថ្លៃហើយក៏ជាមិត្ត ព្រមទាំងក្មួយប្រុសជាទីស្រលាញ់នោះទៀត គាត់ពិតជាពិបាកទទួលយកណាស់។

     « លោកប៉ាមិនបានដឹងទេថាអ្នកណាខ្លះនៅពីក្រោយរឿងនេះ!! » J-Hope ស្រាប់តែស្រែកគំហកដាក់ឪពុកខ្លួន ព្រោះកំហឹងនៅក្នុងខ្លួននៅពេលនេះវាកើនដល់កម្រិត គេមិននឹកស្មានថាមនុស្សខ្លាំងពូកែដូចជាលោកប៉ារបស់គេ អាចក្លាយជាមនុស្សភ្នែកខ្វាក់ មើលរំលងមនុស្សដែលគួរអោយសង្ស័យបំផុតទៅវិញ។

     « កូនចង់សម្ដៅទៅអ្នកណា? » Makosa ប្រើក្រសែភ្នែកកំណាចមើលមកអាល្អិតរួមទាំងជ្រួញចិញ្ចើមចូលគ្នា តែគេមិនបានព្រឺឡើយ។

     « លោកប៉ាភ្លេចហើយមែនទេថាពួកយើងមានសត្រូវមួយទៀត??ពួកគេជាអ្នកដែលគួរអោយសង្ស័យបំផុតនៅពីក្រោយរឿងនេះ មិនមែនតែត្រកូល ចន មួយមុខនោះទេ » J-Hope ពោលដោយប្រើសម្ដីធ្ងន់កន្ដុក ពីរនាក់ឪពុកកូនគេនេះ គួរអោយខ្លាចមិនចាញ់គ្នាប៉ុន្មាននោះទេ។

     « ត្រកូល ឆយ... » ពេលកូនប្រុសនិយាយដល់រឿងនេះ គាត់ស្រាប់តែនឹកឃើញតែម្ដង ចាប់ផ្ដើមបន្ទោសខ្លួនឯងមិចក៏អាចភ្លេចរឿងទាំងអស់នេះបានទៅកើត។

     « ត្រូវហើយ!ជាពួកគេ សម្ព័ន្ធមួយនោះរីកលូតលាស់បានធំធាត់ល្អណាស់ ប៉ាមិនគួរណាមើលរំលងពួកគេនោះទេ »

     « កូនធ្លាប់ជួបពួកគេ? » អាល្អិតមិនតប តែងក់ក្បាលជំនួសចម្លើយ មិនត្រឹមតែធ្លាប់ជួប ធ្លាប់ទាំងស្និទ្ធស្នាលនិងចូលទៅជិត។

     « ប្រាប់ប៉ាមក សមាសធាតុរបស់ពួកគេបែបណា? » ប្រុសចំណាស់ដើរមកជិតកូនប្រុសខ្លួន ព្រមទាំងដាក់ដៃទាំងសងខាងលើស្មាអាល្អិត ប្រើក្រសែភ្នែកកំណាចនិងមាំដដែល មិនខុសពីសត្វតោ។

     « កូនធ្លាប់ចូលទៅជិតពួកគេ ព្រមទាំងបន្លំខ្លួនជាមនុស្សស្រីដើម្បីចងចិត្ត ឆយ ស៊ូបីន ជាកូនប្រុសរបស់ ឆយ ស៊ូយ៉ុន នោះ... » គេនិយាយប្រាប់ឪពុកទាំងស្ទាក់ស្ទើរ មិនដឹងថាគិតត្រូវឬខុសដែលប្រាប់គាត់ ហើយក៏ឃើញទឹកមុខភ្ញាក់ផ្អើលរបស់អ្នកជាឪពុក។

ត្រកូលឧក្រិដ្ឋជនWaar verhalen tot leven komen. Ontdek het nu