ភាគទី 69

279 43 12
                                    

កាលពីប្រាំឆ្នាំមុន បន្ទាប់ពីថ្ងៃដែលពួកគេបានសន្យាជាមួយគ្នា ថេយ៉ុងត្រូបានមានឃាតករលួចបាញ់ចំកណ្ដាលដើមទ្រូងត្រូវបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ។លោកចនទទួលបានដំណឹងដែលកូនប្រុសច្បងត្រូវរបួសក៏ប្រញាប់ប្រញាល់ធ្វើដំណើរមកអុីតាលី យកគេទៅកូរ៉េវិញភ្លាមៗដើម្បីធានាសុវត្ថិភាព ខ្លាចថាវាអាចនឹងកើតឡើងជាលើកទីពីរ។ចំណែកអ្នកដែលជាមេក្លោងធំនោះគ្មានអ្នកណាក្រៅពៅលោកឆយឡើយ។

ថេយ៉ុងត្រូវគេងសម្រាកនៅមន្ទីរអស់ជាច្រើនខែ ដឹងខ្លួនឡើងមកក៏ត្រូវស្រងាកចិត្តព្រោះដឹងថាត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់ុ។គេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានទៅជួបហូប៊ីជាថ្មី តែមិនអាចឡើយ បាត់មិនដឹងសូម្បីតែដំណឹង ព្រោះចាប់តាំងពីថ្ងៃដែលនាយចាកចេញទៅ ហូប៊ីក៏បានផ្លាស់ប្ដូរកន្លែងរស់នៅនិងសាលារៀនថ្មីដែរ ព្រោះមិនចង់នឹកឃើញដល់ថេយ៉ុងទៀតឡើយ។

ហូប៊ីស្ដាប់អ្នកម្ខាងទៀតរៀបរាប់ប្រាប់រឿងគ្រប់យ៉ាង ទឹកភ្នែកក៏ទោរទន់មកតាម គេទើបតែដឹងអំពីរឿងដែលកើតឡើងកន្លងមក វាក្ដុកក្ដួលខ្លាំងណាស់។អាល្អិតស្ទុះទៅអោបអ្នកម្ខាងទៀត ប៉ុន្តែមិនមែនជាការផ្សះផ្សារទំនាក់ទំនងឡើងវិញនោះទេ វាគ្រាន់តែជំនួសអោយការនិយាយពាក្យថាលាជាលើកចុងក្រោយ។អ្នកទាំងពីរអោបគ្នាយ៉ាងណែនស្របពេលទឹកភ្នែកកំពុងហូរចុះមករៀងៗខ្លួន។

ជុងគុកដែលឈរមើលពីចម្ងាយ មិនបានស្ដាប់លឺអ្វីដែលអ្នកទាំងពីរនិយាយ ឃើញពួកគេអោបគ្នានាយក៏ខាំមាត់ដើរចេញបាត់ ព្រោះគិតថាពួកគេត្រូវគ្នាវិញ ចំណែកខ្លួននៅតែជាចំណែកលើស។ហូប៊ីមើលទៅជុងគុកដែលកំពុងដើរបែរក្រោយចូលទៅខាងក្នុងភូមិគ្រឹះវិញទាំងគ្មានកម្លាំងកំហែង គេចង់ស្រែកប្រាប់នាយណាស់ថាខ្លួនស្រលាញ់នាយខ្លាំង តែគេដឹងថាជុងគុកជាមនុស្សទន់ជ្រាយខ្លាំងជាងថេយ៉ុងទៅទៀត បណ្ដោយអោយគេចាកចេញទៅដោយខ្លួនឯងគឺវាជាជម្រើសដ៏ល្អបំផុត។

« អូនសុំទោសណាជុង » ហូប៊ីបានត្រឹមលួចសុំទោសគេនៅក្នុងចិត្ត ចង់ប្រាប់ថាខ្លួនក៏មិនឈឺចាញ់ជុងគុកប៉ុន្មានឡើយ។

ត្រកូលឧក្រិដ្ឋជនOù les histoires vivent. Découvrez maintenant