ភាគទី 66

231 34 1
                                    

« លោកគិតឬថាមនុស្សម្នាក់នោះគឺជាខ្ញុំ?នាងគ្រាន់ជានារីកំដរតណ្ហានៅក្លឹបមួយនោះតែប៉ុណ្ណោះ ខ្ញុំជាអ្នកជួលនាងអោយនៅជាមួយលោកដោយផ្ទាល់ ខ្ញុំបោកលោករហូតមកដើម្បីសងសឹកវិញ លោកគិតមើលទៅថាលោកខ្លួនឯងល្ងង់ប៉ុណ្ណា? » កាយវិការមើលទៅដូចជាផ្អែមល្ហែមនិងទន់ភ្លន់ណាស់ តែសម្ដីគ្រប់ម៉ាត់ដែលស្ដាប់លឺប្រៀបដូចជាកាំបិទចាក់ទម្លុះបេះដូងអោយខ្ទាំខ្ទិច។ស៊ូបីនបានត្រឹមស្ងាត់មាត់ មើលមុខហូប៊ីមិនដាក់ ឈឺចាប់ដល់កម្រិត ទើបតែដឹងថាខ្លួនឯងល្ងង់ខ្លាំងប៉ុណ្ណា រឿង
រ៉ាវល្អៗដែលខ្លួនធ្លាប់បានឃើញកន្លងមកជាការសម្ដែងតែប៉ុណ្ណឹង គ្មានអ្វីលើសពីនេះ!

ហូប៊ីនិយាយភ្ជាប់មកជាមួយស្នាមញញឹម លើកដៃទៅអង្អែលមុខស៊ូបីនថ្នមៗ រឿងរ៉ាវកាលពីមុនក៏បានលេចឡើងនៅក្នុងខួរក្បាល។ស្នាមញញឹមមិនសុីជាមួយពាក្យសម្ដី វាផ្ទុយដាច់ពីគ្នាស្រឡះ។

« ហេតុអ្វីក៏អូនក្បត់បង? » សម្លេងក្រង៉ួរៗដូចមនុស្សកំពុងយំបន្លឺឡើងច្បាស់ៗ ស្របជាមួយនឹងសំណួរដែលអោយអាម៉ាស់មួយឃ្លានោះទៀត។

« ក្បត់មែនទេ?ខ្ញុំមិនបានស្រលាញ់លោកតាំងពីដំបូងលោកមិនអាចនិយាយបានថាខ្ញុំក្បត់លោកនោះទេ!វាគួរអោយសោកស្ដាយដែលលោកកើតមកជាកូនប្រុសរបស់មនុស្សគម្រក់ម្នាក់នោះ » នៅចុងប្រយោគ គេងាកមើលមកលោក
ឆយដោយប្រើក្រសែភ្នែកស្អប់ខ្ពើមជាទីបំផុត។ស៊ូបីនអាចយល់បានហើយថាហូប៊ីស្អប់ឪពុកខ្លួនខ្លាំងប៉ុណ្ណា។

« ហេតុអ្វីបានជាអូនស្អប់ប៉ាបង?គាត់ធ្វើអ្វីខ្លះបានជាអូនស្អប់គាត់ដល់ម្លឹង? » ស៊ូបីន

« មានហេតុគឺមានផល! » ស្នាមញញឹមអំបាញ់មិញប្រែជារលប់បាត់ពីលើផ្ទៃមុខ ប្រែមកជាស្មើធេងសោះកក្រោះដូចកាលពីមុនវិញ ហូប៊ីដើរចេញពីស៊ូបីន មកឈរទល់ពីមុខជាមួយភាគីម្ខាងទៀត តែរៀងឆ្ងាយពីគ្នាបន្តិច ព្រោះចង់មើលមុខសត្រូវអោយបានច្បាស់។មនុស្សដែលសម្លាប់គ្រួសារគេ កំពុងតែនៅទីនេះ គំនុំដែលកប់ទុកក្នុងចិត្តអស់រយ:ពេលដប់ពីរឆ្នាំកន្លងមកនេះ វាគ្រប់គ្រាន់សម្រាប់ការទាមទារយកមកវិញហើយ ឈាមសងដោយឈាម!

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now