ភាគទី 46

232 34 5
                                    

     « កុំសម្លឹងមើលខ្ញុំក្នុងក្រសែភ្នែកបែបនេះ ខ្ញុំមិនមែនមនុស្សស្គាល់ញាតិខ្លួនឯងទេ កុំថាតែបងថ្លៃទោះបងប្រុសខ្លួនឯងក៏ខ្ញុំហ៊ានសម្លាប់ចោលដែរ » ដោយទើសចិត្តនឹងក្រសែភ្នែក យ៉ូនហ្គី សម្លឹងមកខ្លួនខ្លាំងពេក ជុងគុក ក៏និយាយទាំងមិនរអាអ្នកដែលជាម្ចាស់ផ្ទះ។

     « ហុឹស!យើងមិនគួរលើកប្អូនប្រុសអោយទៅមនុស្សពាលដូចជាឯងទេ » នាយញញឹមចុងមាត់ សម្លឹង ជុងគុក រងពីលើដល់ក្រោម ទាំងបងទាំងប្អូន ចរិតមិនចេះគោរពអ្នកដទៃ ទាំងដែល យ៉ូនហ្គី មានឈ្មោះជាបងថ្លៃរបស់ពួកគេទៅហើយ។

     « ខ្ញុំក៏មិននឹកស្មានថាប្រពន្ធរបស់ខ្ញុំមានបងប្រុសដែលជាមនុស្សចូលចិត្តចង
សត្រូវជាមួយមនុស្សគ្រប់គ្នាបែបនេះដែរ!អ្នកណាទៅដឹងខ្លួនជាបងតែបែរជាបណ្ដោយអោយប្អូនប្រុសខ្លួនឯងទៅស្និទ្ធស្នាលជាមួយសត្រូវ វាមិនខុសពីបងប្រុសចិត្តអប្រិយនោះទេ » សម្ដីរបស់ ជុងគុក ធ្វើអោយ យ៉ូនហ្គី ខឹងឡើងញ័រ ហ៊ានដៀលគេកប់ៗមាត់ មិនខ្លាចស្លាប់។
យ៉ូនហ្គី ក្ដាប់ដៃខ្លួនឯងជាប់ ព្យាយាមទប់កំហឹង ព្រោះនឹកដល់ ហូប៊ី បើមិនដូច្នេះទេ ជុងគុក មិនអាចអង្គុយនៅស្ងៀមដូចពេលនេះឡើយ។

     « ក្មេងជំនាន់ក្រោយដូចជាឯងមិនទាល់ស្គាល់អ្វីដែលហៅថាមហិច្ចតារបស់មនុស្សធំ ឯងគ្មានថ្ងៃយល់នោះទេ » យ៉ូនហ្គី

                    ~~~~~~~

     រាងតូចទាំងពីរដើរដឹកដៃគ្នាមកដល់ក្នុងបន្ទប់ យ៉ូនហ្គា នាងតូចកំពុងគេងអានសៀវភៅនៅលើពូកម្នាក់ឯង សុខភាពរបស់នាងមើលគ្រាន់បើជាងមុនឆ្ងាយណាស់។ ហូប៊ី ញញឹមស្រាលដាក់នាង តែ យ៉ូនហ្គា មិនបានស្គាល់ ហូប៊ីឡើយ ទើបសម្លឹងមុខ ជីន ភ្លឹសៗរបៀបមិនសូវយល់ន័យ ប្លែកមុខរបស់អ្នកចំណូលថ្មី។

     « យ៉ូនហ្គា អូនមិនទាន់គេងទៀតមែនទេ? » ជីន ដើរទៅសួរនាងតូច យ៉ាងទន់ភ្លន់ ហូប៊ី ក៏ដើរទៅអង្គុយនៅលើកៅអីម្ខាងទៀតនៃគ្រែ។

     « ខ្ញុំមិនទាន់ងងុយទេ ខ្ញុំចង់នៅអានសៀវភៅបន្តិចទៀតសិន »

     « នេះជា ហូប៊ី ប្អូនប្រុសរបស់បងណា៎ » ជីន ណែនាំរាងតូចទៅកាន់ យ៉ូនហ្គា អោយនាងបានស្គាល់។អាល្អិតញញឹមយ៉ាងស្រទន់ដាក់នាង គេមិននឹកស្មានថានាងប្រែប្រួលលឿនដល់ថ្នាក់នេះ តែក៏ល្អដែរ យ៉ូនហ្គី និងមិនបាច់ពិបាកចិត្តរឿងប្អូនស្រីរបស់ខ្លួនទៀត។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now