ភាគទី 56

271 34 3
                                    

/កូរ៉េ ខាងត្បូង/

រំលងអស់ទៅរយ:ពេលប៉ុន្មានថ្ងៃ ក៏ដល់ពេលគ្រប់គ្នាត្រូវត្រឡប់មកផ្ទះខ្លួនវិញ។គ្រាន់តែមកដល់ កូរ៉េ ភ្លាមក៏បំបែកគ្នាទៅតាមផ្លូវរៀងៗខ្លួនអស់ទៅ។រថយន្តសេរីទំនើបចុងក្រោយបង្អស់ មានតម្លៃថ្លៃកប់ពពក ពណ៌ខ្មៅរលើបរលោង កំពុងបើកយឺតៗនៅតាមវិថីផ្លូវជាយក្រុងមួយ។

អ្នកនៅក្នុងរថយន្តគ្មានអ្នកណាក្រៅពីប្ដីប្រពន្ធទាំងបីនាក់ ថេយ៉ុង ជាអ្នកបើកឡាន មានរាងតូចអង្គុយនៅជិត ចំណែក ជុងគុក អង្គុយនៅបាំងខាងក្រោយ។

ម៉ូតូធំពណ៌ខ្មៅពីរគ្រឿង បើកក្នុងល្បឿនលឿន ដេញតាមពីក្រោយឡានរបស់
ថេយ៉ុង។ម៉ូតូមួយមានមនុស្សជិះពីរនាក់ ម្នាក់ឌុបម្នាក់ជិះពីរក្រោយ គោលដៅដូចជាតម្រង់មករង់ឡានរបស់អ្នកទាំងបីតែម្ដង។ស្របពេលជាមួយគ្នានោះដែរ ហូប៊ី ងាកឆ្វាច់មើលតាមកញ្ចក់ ឃើញដូច្នេះចាប់ផ្ដើមមិនស្រួលក្នុងចិត្តប្រញាប់ប្រាប់អោយ
ថេយ៉ុង បន្ថែមល្បឿន។

« ដូចជាមានមនុស្សជិះម៉ូតូដេញតាមពួកយើង បន្ថែមល្បឿនទៅ » កាយមាំទាំងពីរងាកមើលតាមកញ្ចក់ ពិតជាដូចអ្វីដែលអាល្អិតនិយាយមែន។ ថេយ៉ុង ជាន់ហ្គែបន្ថែមល្បឿនគុណនិងពីរ តម្រូវអោយឡានបើកដូចហោះ។នៅទីនេះជាផ្លូវស្ងប់ស្ងាត់មិនសូវមានមនុស្សបើកបរឆ្លងកាត់ ទើបនាយហ៊ានបើកលឿនបែបនេះ ម្យ៉ាងទៀតចង់ដឹងថាម៉ូតូពីរគ្រឿងនោះមកតាមខ្លួនអត់។

« ពួកវាជាអ្នកណា? » ជុងគុក

« បិទមុខជិតឈឹងអស់ទៅហើយមិចនឹងអាចមើលស្គាល់ទៅ? » ហូប៊ី តបជាមួយអ្នកខាងក្រោយ តែភ្នែកនៅតែសម្លឹងមើលតាមកញ្ចក់ឡាន ខ្លាចថាមានអ្វីមិនស្រួល។រំពេចមនុស្សអាល្អិតស្រាប់តែបើកភ្នែកធំៗ ដឹងច្បាស់ថាគោលដៅរបស់មនុស្សលាក់មុខនោះគឺមករកឡានខ្លួន ពួកនោះបើកម៉ូតូលឿនដូចហោះជិតមកដល់ឡានគូទឡានទៅហើយ អ្នកដែលជិះពីខាងក្រោយ ស្រាប់តែដកកាំភ្លើងខ្លីចេញមក តម្រង់ចង់បាញ់មករកឡាន រាងតូចឃើញហើយប្រញាប់ស្រែកផ្ដល់ដំណឹង។

« ថេយ៉ុង បន្ថែមល្បឿន!!!ពួកវាដកកាំភ្លើងមកភ្ជង់ឡានរបស់យើងហើយ » កាយតូច ស្រែកប្រាប់បណ្ដើរ ដកកាំភ្លើងចេញពីអាវបណ្ដើរ សំណាងហើយដែលគេបានត្រៀមខ្លួនទុកមុន។ ជុងគុក វិញក៏ដកកាំភ្លើងរបស់នាយចេញមកដូចក្នា ពេលវេលាប្រថុចញ៉ុចបែបនេះមិនអាចប្រហែសឬយឺតយ៉ាវបានឡើយ។

ត្រកូលឧក្រិដ្ឋជនحيث تعيش القصص. اكتشف الآن