ភាគទី 62

239 32 1
                                    

មិនដល់រយ:ពេលមួយថ្ងៃផង កូនចៅរបស់ យ៉ូនហ្គី ដែលគេបញ្ជូនអោយទៅស៉ើបរកអ្នកនៅពីក្រោយហេតុការណ៍កាលពីម្សិលមិញនោះក៏ស៉ើបដឹងបាត់ទៅហើយ គឺជាត្រកូល ឆយ យ៉ាងពិតប្រាកដ។នាយក៏បានបញ្ជូនព័ត៌មាននេះទៅលោក ចន ណាមជូន និង Makosa ដូចគ្នា។ប៉ុន្តែ
ម្នាក់ៗនៅស្ងៀម រៀបចំផែនការយ៉ាងស្ងប់ស្ងាត់ មិនទាន់អោយសត្រូវដឹងខ្លួនមុនឡើយ។

រំលងអស់ទៅរយ:ពេលពីរថ្ងៃ ថេយ៉ុងនៅតែមិនទាន់ដឹងខ្លួនពីការសន្លប់នៅឡើយ ចំណែក ជុងគុក នៅពេលនេះគេអាចងើបអង្គុយបានហើយ។ហូប៊ីអាចចេញពីមន្ទីរពេទ្យបាន មកមើលថែសំណព្វចិត្តទាំងពីរដោយផ្ទាល់ដៃ ហើយពេលនេះកំពុងរុញរទេះមួយដែលមាន ជុងគុក អង្គុយនៅលើនោះដោយខ្លួនឯង ទាំងដៃនៅឈឺតិចៗ។

នៅសួនច្បារក្រោយមន្ទីរពេទ្យ ជាកន្លែងសម្រាប់អ្នកជម្ងឺមកបន្ធូរអារម្មណ៍ មានដើមឈើនិងកូនបឹងតូចមួយ ព្រមទាំងកៅអីវែងជាច្រើនសម្រាប់អង្គុយលេង។ហូប៊ី នាំ ជុងគុក មកដល់ទីនេះ ដើម្បីអោយនាយបានស្រូបយកខ្យល់អាកាសខ្លះ កុំអោយធុញថប់។អាល្អិតអង្គុយនៅលើកៅអីវែងមួយដោយដាក់រទេះ ជុងគុក នៅជិតនោះ អ្នកទាំងពីរអង្គុយបែរមុខទៅរកមាត់បឹង។

« អូនសួរបងមួយសំណួរបានទេ? » កំពុងនិយាយគ្នាពីនេះពីនោះសុខៗ រាងតូចស្រាប់តែនិយាយពាក្យនេះចេញមក បណ្ដាលអោយមនុស្សមាឌធំមិនសូវស្រួលក្នុងចិត្តប៉ុន្មាន តែក៏ងក់ក្បាលយល់ព្រម។

« តើពីមុនមក មានរឿងអ្វីកើតឡើងចំពោះ ថេយ៉ុង...? »

កាយក្រាស់ប្រែស្រងាកចិត្តស្រាក ពេលលឺអ្នកម្ខាងទៀតសួរអំពីមនុស្សដែលគេតែងតែច្រណែន នាយទម្លាក់ទឹកមុខបន្តិច បង្ហាញចេញពីអារម្មណ៍អន់ចិត្តមកច្បាស់ៗ តបទៅវិញទាំងមិនមើលមុខ ហូប៊ី មិនប្រាប់ក៏ដឹងថាកំពុងគិតអី។

« អូនចង់និយាយអំពីអ្វី? »

« ខាងមន្ទីរពេទ្យបានអោយក្រដាសពិនិត្យសុខភាពរបស់គាត់មកអូន ឃើញថាខួរក្បាលរបស់ ថេយ៍ ធ្លាប់ត្រូវបានលប់ការចងចាំចោលអស់ម្ដងរួចទៅហើយ ជុង!មានតែបងទេដែលអាចឆ្លើយនឹងសំណួររបស់អូន កុំធ្វើមុខបែបនេះអី » អាល្អិតលូកដៃទៅចាប់ដៃអ្នកម្ខាងទៀត ព្រោះពិបាកមើលទឹកមុខ ជុងគុក នៅពេលនេះណាស់។គេដឹងថានាយអន់ចិត្តជាមួយខ្លួនដែលសួរនាំអំពី ថេយ៉ុង គ្រប់ពេលតែវាជារឿងសំខាន់ដែលគេចង់ដឹងបំផុតនៅពេលនេះ។

ត្រកូលឧក្រិដ្ឋជនحيث تعيش القصص. اكتشف الآن