ភាគទី 26

293 44 6
                                    

វេលាយប់ នៅភូមិគ្រឹះត្រកូលមីន...

ទាយាទពីរនាក់របស់ត្រកូល Zikakuro មិត្តភក្តិទាំងពីរ ព្រមទាំងជីមីន កំពុងអង្គុយជួបជុំគ្នានៅបន្ទប់ទទួលភ្ញៀវ។

<<អ្នកទាំងអស់គ្នាទើបតែមកពីណា?J-Hopeមិចក៏ឯងចាំបាច់តែងខ្លួនជា
ស្រី?>>ជីនជម្រិតសួរទៅកាន់អ្នកជាប្អូនដែលអង្គុយអោបដៃទល់ពីមុខគេ មានណាមជូននៅអង្គុយខាងឆ្វេង ជីមីនខាងស្ដាំយ៉ូនហ្គីអង្គុយកន្លែងផ្សេង។

<<បងហៅខ្ញុំថាហូប៊ី ខ្ញុំមិនចង់អោយមានអ្នកណាមកស្គាល់ធាតុពិតរបស់ខ្ញុំទេ>> ហូប៊ីស្ថិតនៅក្នុងសម្លៀកបំពាក់ជាមនុស្សស្រី មិនទាន់ប្ដូរព្រោះគិតថានឹងមកប្ដូរនៅទីនេះ បន្ទាប់មកក៏ទៅភូមិគ្រឹះចនវិញ។

<<អូខេយ៉ាងមិចក៏បាន!តែឆ្លើយនឹងសំណួរបងសិន ហេតុអីក៏ចាំបាច់តែងខ្លួនជាមនុស្សស្រី?>>ជីន

<<ការងារពួកយើងតម្រូវអោយធ្វើបែបនេះ?>>ហូប៊ី

<<ការងារអី?>>ជីននៅតែដេញដោលមិនឈប់ ធ្វើអោយយ៉ូនហ្គីធុញទ្រាន់ជាខ្លាំង។

<<ឯងគិតដេញដោលដល់ពេលណាទៀត?>>យ៉ូនហ្គីសួរទៅកាយតូចដោយទឹកមុខធុញទ្រាន់។

<<ខ្ញុំគ្រាន់តែបារម្ភពីប្អូនប្រុសរបស់ខ្ញុំមិនបានដែរមែនទេ?>>ជីនទម្លាក់ទឹកមុខចុះព្រោះឃើញកាយក្រាស់បង្ហាញទឹកមុខមិនល្អមើលមកខ្លួន។

<<តែវាហួសហេតុពេកហើយ!ហូប៊ីទើបមកពីធ្វើការក៏ហត់ណាស់ហើយ ត្រូវមកឆ្លើយសំណួរអត់ប្រយោជន៍របស់ឯងទៀត មិនអាណិតគេខ្លះទេ?>>យ៉ូនហ្គី

<<បិទមាត់របស់ឯងទៅ!បងប្អូនគេបារម្ភពីគ្នាគ្មានអ្វីខុសទេ>>ណាមជូនងាកមកស្ដីអោយអ្នកជាមិត្ត ព្រោះថាមើលទៅទឹកមុខជីនមិនសូវស្រួលប៉ុន្មានកំពុងតែជិតយំហើយ។

<<យើងមិនបានថាខុសតែថាវាហួសហេតុពេកដែលមកសួរដេញដោលអត់ប្រយោជន៍បែបនេះ>>គេនៅតែគិតថាជីនគួរអោយធុញ ហូប៊ីឃើញថាមិនសូវស្រួលក៏ប្រញាប់ដើរទៅអង្គុយជិតអ្នកជាបង។

<<ខ្ញុំគ្រាន់តែធ្វើការដែលទាក់ទងនឹងរឿងរបស់លោកតានិងលោកពូតែប៉ុណ្ណោះ បងកុំបារម្ភអី>> កាយតូចយកដៃទៅអោបស្មាបងប្រុសខ្លួន អង្អែលថ្នមៗកំពុងលួងលោម។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now