ភាគទី 63

259 29 2
                                    

« គ្មានជម្រើសក្រៅពីនេះទេ » ហូប៊ី

« អូនចង់បងទៅជួយទេ? » ថេយ៉ុង សួរប៉ុន្តែត្រូវរាងតូចគ្រីក្បាលដោយមិនបានគិតច្រើន។

« អ្នកទាំងអស់គ្នាទៅរង់ចាំខ្ញុំនៅឃ្លាំងទំនិញជាយក្រុងទៅ ទុកអោយខ្ញុំទៅជួប ស៊ូបីន តែម្នាក់ឯងបានហើយ » ហូប៊ី ប្រាប់ពីមូលហេតុ ព្រោះមិនចង់រញ៉េរញ៉ៃច្រើននាំបែកការណ៍ សុខចិត្តទៅម្នាក់ឯងបានហើយ មិនទើសមុខទើសមាត់។

« ខ្ញុំបានចាត់ចែងមនុស្សតាមការពារ ហូប៊ី ដោយសម្ងាត់ហើយ អ្នកទាំងអស់គ្នាកុំបារម្ភអី » យ៉ូនហ្គី ប្រាប់ទៅគ្រប់គ្នា ពេលនេះទោះមិនចូលចិត្តត្រកូល ចន ក៏ត្រូវចូលដៃគ្នាដដែលដូច្នេះហើយមានតែសម្របតាមហ្នឹង។

« ថែរក្សាខ្លួនផង កូនមិនត្រូវប្រហែសទេ ពួកនោះវាអាចនឹងដឹងខ្លួនមុនហើយបកក្បាលមកកម្ចាត់យើងវិញ » លោក ចន ប្រាប់ទៅកូនប្រសារទាំងបារម្ភពេញបន្ទុក មកទល់នឹងពេលនេះ ហូប៊ី ប្រៀបដូចជាកូនបង្កើតរបស់គាត់ម្នាក់ដែរ គាត់ស្រលាញ់គេដោយសារតែភាពក្លាហានមិនចេះខ្លាចអ្វីនោះ ទោះបីវារាងឆ្មើងឆ្មៃក៏នៅតែគួរអោយចូលចិត្តដែរ។

« កូនដឹងហើយលោកប៉ា » ហូប៊ី

« សម្រេចថាយើងនិយាយគ្នាប៉ុណ្ណឹងចុះ យប់នេះពួកយើងនឹងចាប់ផ្ដើមប្រតិបត្តិការតែម្ដង » ណាមជូន និយាយ បន្ទាប់ពីនោះអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមបំបែកផ្លូវគ្នាទៅធ្វើតាមភារកិច្ចនិងតួនាទីរបស់ខ្លួនរៀងៗខ្លួនតែម្ដង។

នៅតាមផ្លូវត្រឡប់ទៅខន់ដូរវិញ ណាមជូន ងាកមកសួរសង្សារខ្លួនដែលអង្គុយជិតនាយ។

« អូនចង់ទៅជួយ ហូប៊ី ជាមួយបងឬមួយក៏ទៅជាមួយ យ៉ូនហ្គី? » លឺសំណួររបស់រាងក្រាស់ ជីមីន ស្រាប់តែស្ទាក់ស្ទើរ បេសកម្មសំខាន់របស់គេគឺនៅតាមឃ្លាំមើលពីក្រោយ ដើម្បីចាប់ត្រកូល ឆយ ញាត់គុកទៅវិញទេ ដូច្នេះហើយគេមិនអាចទៅជាមួយអ្នកណាទាំងអស់។

« អូនសុំទៅជាមួយ យ៉ូនហ្គី មិនចង់ទៅជាមួយបងទេខ្លាចគ្នាច្រើននាំអោយពិបាកធ្វើការ »

« ល្អ!ទុកអោយទៅជាមួយតែម្នាក់ឯងបានហើយ អូននៅជួយអា យ៉ូន ចុះហើយកុំភ្លេចការពារខ្លួនផង »

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now