ភាគទី 50

246 40 3
                                    

     Mayoko ច្រឡំហៅឈ្មោះកូនប្រុសដែលបានបាត់ខ្លួនទៅអស់រយ:ពេលដប់ពីរឆ្នាំនោះ ពេលមើលចំកែវភ្នែករបស់ ថេយ៉ុង ព្រោះវាស្រដៀងគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់គាត់ហៅឈ្មោះ Kazumi ចេញមកដោយមិនដឹងខ្លួន។

     ថេយ៉ុង ភ្ញាក់បន្តិច គេដូចជាលឺស្រ្ដីមិនស្គាល់មុខម្នាក់នោះ ហៅខ្លួនដោយប្រើឈ្មោះផ្សេង ដូចទៅក្មេងប្រុសម្នាក់ដែលឪពុកខ្លួនប្រាប់កាលពីលើកមុន តែមិនសូចច្បាស់។

     « អ្នកមីងនិយាយថាយ៉ាងមិចអំបាញ់មិញនេះ? » សម្ដីរបស់នាយ បានដាស់អ្នកម្ខាងទៀតអោយភ្ញាក់ពីការគិត។Mayoko ប្រញាប់ឆ្លើយតបទៅវិញ តែដូចជាភាំងៗខុសពីធម្មតា។

     « មីង-មីងសុំទោស អំបាញ់មិញនេះមីងច្រលំមាត់នោះទេ តែថាក្មួយឈ្មោះអី? » ដោយឃើញកែវភ្នែក ថេយ៉ុង ស្រដៀងនឹងកូនប្រុសខ្លួនពេក គាត់ក៏សួរឈ្មោះនាយតែម្ដង ព្រោះមានកូនចិត្តមួយប្រាប់ថាមនុស្សប្រុសជំទង់ម្នាក់នេះជាកូនប្រុសបណ្ដូលចិត្តខ្លួន តែចម្លើយគឺខុសផ្ទុយស្រឡះ...

     « ខ្ញុំឈ្មោះ ថេយ៉ុង » នាយឆ្លើយតាមធម្មតា គេក៏មិនខុសពីស្រ្ដីចំណាស់ប៉ុន្មានដែរ ដូចជាមានអារម្មណ៍ថាប្រហាក់ប្រហែលជាមួយនឹងទម្រង់មុខមួយនោះ តែមិនដឹងថាធ្លាប់ឃើញឬជួបកាលពីពេលណា។

     « អ្នកមីងឈឺខ្លាំងទេ?ចាំខ្ញុំជួយគ្រាអ្នកមីងទៅលាងរបួសនៅកន្លែងស្នាក់នៅរបស់ខ្ញុំសិន » នាយនិយាយព្រមទាំងមើលទៅសណ្ឋាគារដែលនៅជិតនោះ Mayoko ញញឹមតប។

     « ទីនោះជាសណ្ឋាគារបស់មីងៗជាម្ចាស់របស់វា ក្មួយសម្រាកនៅទីនោះមែនទេ? » វាជាសណ្ឋាគារស្ថិតនៅក្រោមកម្មសិទ្ធរបស់ Mayoko ហូប៊ី ណាមជូន និង ជីន សុទ្ធតែបានដឹងថាជារបស់អ្នកមីងខ្លួន ទើបគេមកសម្រាកនៅទីនេះ តែមិនបានដឹងទេថាមីងរបស់គេក៏នៅទីនេះដែរទេ ព្រោះមិនមានអ្នកណានិយាយ ហើយនិយាយអ្នកធ្វើការនៅទីនេះក៏មិនបានដឹងដែរទេពួកគេជាប់ខ្សែឈាមជាមួយចៅហ្វាយខ្លួន និយាយអោយចំគឺលាក់បានជិតៗល្អណាស់។

     ថេយ៉ុង ញញឹមហើយក៏មិនភ្លេចអោនគោរពមនុស្សចាស់នោះដែរ ម្យ៉ាងទៀតគាត់ជាម្ចាស់របស់កន្លែងដែលខ្លួនរស់នៅ គួរតែគួរសមជាមួយបន្តិចហើយ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now