ភាគទី 25

307 37 2
                                    

<ហូប៊ីមកដល់ឥឡូវហើយ>> ណាមជូននិងជីមីនកំពុងឈរពីមុខបន្ទប់សម្ងាត់ជាច្រើន មុននេះលួចចូលមកតាមផ្លូវក្រោមដី មិនអោយអ្នកណាដឹង ហើយក៏បាញ់បំបែកកាម៉េរ៉ាសុវត្ថិភាពចោលអស់ដោយប្រើកាំភ្លើងគ្មានសម្លេង។

<<នោះមកដល់ល្មម>>

គ្រប់គ្នាមើលទៅមនុស្សចំណូលថ្មី ដែលទើបតែមកដល់ ដើរយ៉ាងលឿនសម្ដៅមក
រកពួកគេ។

<<យ៉ាងមិចហើយ?>> ហូប៊ីដើរមិនទាន់មកដល់ស្រួលបួលក៏ចាប់ផ្ដើមសួរ។

<<បន្ទប់ទាំងអស់នេះប្រហែលជាបន្ទប់ដាក់អីវ៉ាន់>>ជីមីននិយាយតាមការស្មានដឹងរបស់ខ្លួន។

<<អ្នកទាំងអស់គ្នាគិតថាជាអ្វី?>>ហូប៊ី

<<អាវុធឬក៏ថ្នាំញៀន>> ណាមជូន

<<វាមានបន្ទប់ធំៗតែពីរទេ គួរតែចូលទៅមើលល្អទេ?>>ជីមីនបង្ហើបសំណួរទៅគ្រប់គ្នា។

<<ការងារពួកយើងដូចជាមិនទាក់ទងនិងរឿងនេះទេ ហេតុអីក៏ចាំបាច់ចូលទៅមើលខាងក្នុង?>> ណាមជូនជ្រួញចិញ្ចើមចូលគ្នាមិនយល់ន័យ មើលទៅជីមីនទាមទារចម្លើយ ឯអ្នកដែលត្រូវគេសម្លឹងក៏ធ្វើខ្លួនមិនត្រូវ។

<<គឺ...គឺចូលមើលអោយបានច្បាស់ បើជ្រុលជាមកទៅហើយកុំអោយខាត>>ជីមីន

<<ជីមីននិយាយត្រូវ!សាកចូលទៅមើលទៅ>> ហូប៊ីដើរទៅវឹង ទៅរកបន្ទប់ធំមួយនៅជិតនោះ តែថាវាជាប់សោទៅហើយ។

<<វាជាប់សោហើយធ្វើយ៉ាងមិចទៅ?>>ជីមីនសួរឡើង មើលមុខណាមជូននិងហូប៊ីឆ្លាស់គ្នា។

<<ថយចេញសិនទៅ>> ហូប៊ីលើកជើងទៅធាក់ទប់ជាប់នឹងទ្វារ សើយជាយរ៉ូបរបស់ខ្លួនដល់ត្រឹមភ្លៅ ដកកាំភ្លើងខ្លីមួយដើម ដែលខ្លួនលាក់ទុកនៅក្នុងនោះជាមួយនឹងខ្សែក្រវ៉ាត់ភ្លៅមួយ អោយគ្រប់គ្នាបើកភ្នែកធំៗ មិននឹកស្មានថាគេលាក់ទុកកាំភ្លើងនៅកន្លែងនេះ។រាងតូចកេះកៃកាំភ្លើង ដើរថយក្រោយបន្តិច តម្រង់កាំភ្លើងទៅរកមេសោដែលចាក់ជាប់ បាញ់មួយគ្រាប់ឡើងបែកផ្កាភ្លើង មេសោរក៏របូតបានដោយជោគជ័យ។

<<ចេញហើយ>>ហូប៊ី

<<ឯងពូកែយ៉ាងនេះហ៎េស?>>ជីមីនបើកភ្នែកធំៗ សរសើរហូប៊ី។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now