ភាគទី 2

616 48 5
                                    

     « មនុស្សអាត្មានិយម...ហេតុអីក៏ខ្ញុំនៅតែនឹកលោក? »
     ទឹកមុខសោកសៅ បង្កប់នូវរឿងរ៉ាវសៅហ្មងជាច្រើននៅក្នុងចិត្តបង្ហាញចេញច្បាស់ៗ។ J-Hope និយាយទៅកាន់រូបថតមួយសន្លឹកដែលមានរូបក្មេងប្រុសពីរនាក់នៅក្នុងនោះកំពុងតែអង្គុយនៅលើឆ្នេរខ្សាច់មើលទេសភាពទឹកសមុទ្រជាមួយគ្នា។
     ក្មេងប្រុសម្នាក់ដែលតូចគឺជាគេ ឯម្នាក់ទៀតដែលអង្គុយជិតគ្នានោះគឺជាមនុស្សម្នាក់ដែលគេធ្លាប់ស្រលាញ់អស់ពីចិត្ត ប៉ុន្តែក្ដីស្រលាញ់ប្រែក្លាយទៅជាចិត្តស្អប់មួយរំពេចបន្ទាប់ពីមានរឿងរ៉ាវរកាំរកូសមួយចំនួនបានកើតឡើងរវាងអ្នកទាំងពីរ។គ្មានអ្នកណាដឹងទេថាក្មេងប្រុសម្នាក់ទៀតគឺជាអ្នកណា នៅក្នុងរូបថតនេះ ព្រោះពេលនោះ J-Hope ទើបតែមានអាយុ15ឆ្នាំតែប៉ុណ្ណោះ ឯក្មេងប្រុសម្នាក់ឯងមានអាយុ22ឆ្នាំទៅហើយ ចំណែកឯកន្លែងនៅក្នុងរូបថតនោះស្ថិតនៅក្នុងប្រទេសអុីតាលី។អាយុគ្រាន់តែជាតួលេខ អ្វីដែលសំខាន់នោះគឺចិត្តស្រលាញ់និងភាពស្មោះត្រង់ ប៉ុន្តែបើសាមុីខ្លួនបែរជាក្បត់ពាក្យសន្យា ហើយចាកចេញទៅចោលអ្នកម្ខាងទៀត តើគួរតែធ្វើបែបណា?
     « ឯងមើលរូបថតនេះទៀតហើយមែន
ទេ? » សម្លេងគ្រលរធំបន្លឺឡើងនៅពីក្រោយខ្នងអ្នកដែលអង្គុយភ្លឹក អោយងាកក្រោយមើលទៅម្ចាស់សម្លេង។
     « បងមកដល់តាំងពីពេលណា? » J-Hopeសួរទៅអ្នកដែលចូលមកក្នុងបន្ទប់ខ្លួនដោយមិនបានផ្ដល់សញ្ញាជាមុន។រាងតូចដាក់រូបថតចូលទៅក្នុងប្រអប់យ៉ាងរៀបរយ ហើយក៏ដាក់ប្រអប់នោះចូលទៅក្នុងថតតុ បិទវាទុកវិញ។
     « តាំងពីពេលដែលឯងអង្គុយភ្លឹកមើលទៅរូបថតនោះម្លេះ » អ្នកកំលោះដាក់ខ្លួនអង្គុយចុះនៅជិតអ្នកដែលអង្គុយធ្វើមុខស្មើ មិនភ្លេចឆ្លើយសំណួរដែលរាងតូចបានសួរមកកាន់ខ្លួនឡើយ។

ហេតុអីក៏ខ្ញុំនៅតែនឹកលោក? »      ទឹកមុខសោកសៅ បង្កប់នូវរឿងរ៉ាវសៅហ្មងជាច្រើននៅក្នុងចិត្តបង្ហាញចេញច្បាស់ៗ។ J-Hope និយាយទៅកាន់រូបថតមួយសន្លឹកដែលមានរូបក្មេងប្រុសពីរនាក់នៅក្នុងនោះកំពុងតែអង្គុយនៅលើឆ្នេរខ្សាច់មើលទេសភាពទឹកសមុទ្រជាមួយគ្នា។     ក្មេងប្រុសម្នាក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now