ភាគទី 57

219 32 2
                                    

/មន្ទីរពេទ្យ/

គ្រែសម្រាប់ដាក់អ្នកជម្ងឺបីកំពុងមានក្រុមគ្រូពេទ្យរុញចូលទៅខាងក្នុងយ៉ាងប្រញាប់ប្រញាល់ផ្អើលអស់មនុស្សនៅក្នុងមន្ទីរពេទ្យ។អ្នកជម្ងឺទាំងបីនាក់ ដែលដេកនៅលើគ្រែពេទ្រកំពុងតែរុញនេះ គ្មានអ្នកណាក្រៅពី ហូប៊ី ជុងគុក និង ថេយ៉ុង នោះឡើយ។

ពួកគេត្រូវបាន ណាមជូន និង ជីមីន មកសង្គ្រោះទាន់ពេលបន្ទាប់ពីទទួលបានការសុំជំនួយពី ហូប៊ី ហើយក៏ជញ្ជូនមកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។គ្មានអ្នកណាដឹងអំពីរឿងនេះនៅឡើយទេ មានតែគ្នាគ្នីខ្លួនបួននាក់ ក្រៅពី ណាមជូន និង ជីមីន គឺជា យ៉ូនហ្គី និង ជីន នោះហើយ តែមិនទាន់ឃើញវត្តមានអ្នកទាំងពីរនៅឡើយ។សង្សារមួយគូរនេះរត់តាមរទេះរុញ ហូប៊ី ដែលមានគ្រូពេទ្យកំពុងរុញយ៉ាងលឿន សម្ដៅទៅរកបន្ទប់សង្រ្គោះបន្ទាន់។

« សូមអធ្យាស្រ័យសាច់ញាតិមិនអាចចូលទៅខាងក្នុងបានទេ សូមរង់ចាំនៅខា
ងក្រៅ » គិលានុបដ្ឋាយិកាម្នាក់បានប្រាប់មកដល់អ្នកទាំងពីរ ព្រមទាំងបិទទ្វារបន្ទប់សង្គ្រោះបន្ទាន់ជិតឈឹង។

ជនរងគ្រោះទាំងបីបានបញ្ជូននៅបន្ទប់ផ្សេងៗគ្នា សុទ្ធតែជាបន្ទប់ VIP មានគ្រូពេទ្យជំនាញនៅចាំសង្គ្រោះ តែនៅជាប់ៗគ្នាទាំងបីនាក់។ ណាមជូន ឈរនៅចាំខាងក្រៅយ៉ាងអន្ទះសារ ខ្លាចថាចៅហ្វាយតូចខ្លួនកើតអ្នកធ្ងន់ធ្ងរ គេនឹងបន្ទោសខ្លួនឯងដល់ស្លាប់មិនខាននោះទេ។

« ហូប៊ី ប្រាកដជាមិនកើតអីនោះទេ បងកុំពិបាកចិត្តអី » ជីមីន ចូលទៅលួងលោមសង្សារខ្លួន កុំអោយនាយគិតច្រើន។ពេលនេះពួកគេកំពុងតែអង្គុយរង់ចាំនៅមុខបន្ទប់ ភ្លាមៗនោះ ជីន កីរត់ចូលមករកពួកគេជាមួយនិង យ៉ូនហ្គី ម្នាក់ៗមុខឡើងស្លេកស្លាំងមិនប្រាប់ក៏ដឹងថាភ័យប៉ុណ្ណាដែរ។

« ហូប៊ីគេយ៉ាងមិចហើយ?? ណាមជូន ប្រាប់យើងមកប្អូនយើងគេយ៉ាងមិចហើយ? » ជីន រត់មកសួរ ណាមជូន ដែលបានឃើញហេតុការណ៍នេះមុនគេ ហើយក៏ស្រាប់តែយំហ៊ូតែម្ដង ព្រោះតែភ័យនឹងបារម្ភពីប្អូនខ្លាំងពេក។

« ជីន ស្ងប់អារម្មណ៍សិនទៅ ហូប៊ី គេប្រាកដជាមិនអីនោះទេ » ណាមជូន ចាប់ស្មា ជីន អង្រួនតិចៗដាស់ស្មារតីគេឡើងវិញ កាយតូចក៏ទន់ជង្គង់ដួលទៅលើដីតែម្ដង។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now