ភាគទី 20

428 44 8
                                    

ហូប៊ីដើរចេញពីបន្ទប់ទឹក ក៏ឃើញថាបានបាត់ថេយ៉ុងទៅហើយ។អំបាញ់មិញនេះខឹងឡើងចង់ចេញផ្សែង ឃើញមុខបុរសម្នាក់ដែលបំពានខ្លួន គេកាន់តែស្អប់មនុស្សម្នាក់នោះខ្លាំងឡើង។

<<លោកកាន់តែអង្វរខ្ញុំអោយលើកលែង ខ្ញុំកាន់តែស្អប់លោកលើសដើម!>>

Ringtone!!!

សម្លេងរោទ៍ចេញពីទូរស័ព្ទដែលដាក់នៅលើតុ រាងតូចក៏ឈោងដៃទៅចាប់កាន់វាមក យកមកចុចទទួល។

<<អាឡូ!>>

[អាឡូប៊ី!ថ្ងៃនេះកុំភ្លេចមក Condo បងមានរឿងចង់ប្រាប់ឯង] ណាមជូននិយាយជាមួយហូប៊ីបណ្ដើរ មើលទៅជីមីនដែលអង្គុយធ្វើមុខស្អុយជិតនាយបណ្ដើរ។គេចំណាយពេលពេញមួយថ្ងៃនៅជាមួយកាយក្រាស់ ព្រោះនាយមិនអោយខ្លួនចេញទៅណាសោះ។

<<មានអ្វីមែនទេ?>> ហូប៊ីនិយាយបណ្ដើរដើរទៅទូសម្លៀកបំពាក់ដើម្បីយកខោអាវមកពាក់បណ្ដើរ។

[ពេលមកដល់ឯងនឹងដឹង!ប៉ុណ្ណឹងសិនបានហើយ]

<<ស្អីអញ្ចេះ?>> គេក្រវីក្បាលតិចៗ បោះទូរស័ព្ទទៅលើពូក ក៏ចាប់ផ្ដើមរៀបចំខ្លួនចេញទៅខាងក្រៅ ក៏ដូចជាធ្វើការលើកដំបូង។

លោកចនបានអនុញ្ញាតអោយហូប៊ីធ្វើការងារនៅក្នុងក្រុមហ៊ុន ប៉ុន្តែក្នុងឋាន:អ្វីមិនទាន់ដឹងនៅឡើយ។គេមិនបានខ្វល់ពីរឿងដំណែង អ្វីដែលសំខាន់ត្រូវតែដឹងពីចំណុចខ្សោយរបស់សត្រូវរបស់ខ្លួនអោយបាន។

~~~~~~~~

ហូប៊ីដើរចុះមកដល់ខាងក្រោម វាក៏ដល់ពេលត្រូវញ៉ាំអាហារពេលព្រឹកល្មម។
ថេយ៉ុង អង្គុយចាំគេរួចជាស្រេចនៅលើសាឡុង ពេលចុះមកដល់ក៏ឃើញមុខនាយកម្លោះតែម្ដង។ហូប៊ីដើរហួស មិនសូម្បីតែតែមើលមុខកាយក្រាស់ ថេយ៉ុង
យកអណ្ដាតទល់ថ្ពាល់ ទើសចិត្តជាខ្លាំង មុននឹងនិយាយ។

<<អូនចង់ទៅណា?>> ដោយសារតែឃើញរាងតូចដើរសម្ដៅទៅខាងក្រៅ មិនព្រមនៅញ៉ាំអាហារពេលព្រឹកសិននាយក៏សួរ។

<<ពាក់ព័ន្ធនឹងលោកដែរ?>> ហូប៊ីបញ្ឈប់ដំណើរខ្លួន ងាកក្រោយសួរបកវិញ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now