ភាគទី 16

341 40 6
                                    

អាល្អិតហូប៊ីចូលមកដល់ក្នុង Condo ខ្លួន ដើរសម្ដៅទៅបន្ទប់មួយ ដែលមានណាមជូនកំពុងអង្គុយនៅក្នុងនោះ។

<<យ៉ាងមិចហើយ?>> រាងតូចសួរទៅកាន់អ្នកអង្គុយចុចកុំព្យូទ័រ មិនដឹងថាកំពុងតែធ្វើអ្វី។

<<មកហើយហ៎េស?បងទទួលបានរូបភាពពីកាំម៉េរ៉ាដែលឯងបង្កប់នៅក្នុងបន្ទប់ ចន ជុងគុកនោះហើយ>> ណាមជូនបែរមុខចេញពីអេក្រង់កុំព្យូទ័រ ងាកមកនិយាយជាមួយកាយតូចវិញ។ហូប៊ីញញឹម ដើរទៅជិតនាយ មើលទៅអេក្រង់កុំព្យូទ័រ ជារូបភាពបន្ទប់ធ្វើការរបស់ជុងគុក ទទួលបានពីកាំម៉េរ៉ាដែលគេលួចបង្កប់នៅក្នុងនោះ ពេលដែលបងប្អូនប្រុសពីរនាក់នោះរវល់តែឈ្លោះប្រកែកគ្នា។

<<ច្បាស់ល្អណាស់>> អាល្អិតញញឹមសមចិត្ត ណាមជូនលើកមេដៃអោយគេ ពួកគេក៏សើច។

<<ការងាររបស់ឯងល្អណាស់!លោកពូរើសអោយឯងធ្វើជាអ្នកដឹកនាំ Zikakuro បន្តពីគាត់មិនខុស>>

<<ប៉ុន្តែខ្ញុំមិនចង់បានវាទេ>>

<<អូខេបងយល់!តែមានទទួលបានដំណឹងអ្វីទេ?>>

<<ខ្ញុំបានឃើញពួកគេទាំងអស់គ្នាហើយ!ចន ហូដុង មើលទៅដូចធម្មតា រួមទាំង អ្នកស្រី ចន ដេហ្វាងទៀត!បើអ្នកផ្សេងឃើញច្បាស់ជាគិតថាពួកគេគឺជាមនុស្សធម្មតា មិនមែនជាគ្រួសារឧក្រិដ្ឋជនអ្វីនោះទេ>> ហូប៊ីដើរទៅអង្គុយលើកៅអីមួយជិតណាមជូន ចាប់ផ្ដើមរៀបរាប់តាមដំណើរ ឯកាយក្រាស់សម្ងំស្ដាប់យ៉ាងយកចិត្តទុកដាក់។

<<ជួនកាលវាគ្រាន់តែជាសំបកក្រៅដែលបិទបាំងពីភាពសាហាវឃោរឃៅតែប៉ុណ្ណោះ>> ណាមជូនតប

<<ត្រូវហើយ!តែបើតាមខ្ញុំមើលទៅក្រសែភ្នែកពួកគេគឺទទេរស្អាតដូចជាគ្មានលាក់បាំងពីល្បិចអ្វីមួយទេ ដូចជាពេលដែលខ្ញុំចូលទៅដល់ភូមិគ្រឹះចនកាលពីព្រឹកមិញអញ្ចឹង!តែខ្ញុំនៅតែមិនទុកចិត្ត>>ហូប៊ី

<<យ៉ាងណាក៏ពួកគេនៅតែជាប់ឈ្មោះជាជនជាប់ចោទអំពីការស្លាប់របស់លោកម្ចាស់ Kim និងលោកម្ចាស់ធំដែរ!នៅមានការបាត់ខ្លួនរបស់ Kazumiទៀត>> ណាមជូននិយាយមកដល់ត្រឹមនេះ ហូប៊ីងួកក្បាលតិចៗយល់ស្របនឹងសម្ដីរបស់នាយ ព្រោះគេក៏កំពុងគិតពីរឿងនេះដូចគ្នា។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now