ភាគទី 72

378 45 20
                                    

/Time Skip/

ថ្ងៃថ្មីបានឈានចូលមកដល់ ថេយ៉ុងកំពុងឈរនៅពីមុខវិមាន Zikakuro ទាំងព្រឹកព្រលឹម ព្រោះគេបានហោះចេញពីកូរ៉េតាំងពីជិតភ្លឺម្ល៉េះ។នាយងើយមើលទៅក្លោងទ្វារដ៏ធំមិនខុសពីវាំងស្ដេច ទាំងស្ងប់ស្ងែងក្នុងចិត្ត មិននឹកស្មានថាកន្លែងកំណើតរបស់ខ្លួនវាអស្ចារ្យដល់ថ្នាក់នេះ។រំពេចនោះស្រាប់តែទ្វារវិមានបានរបើកឡើងដោយស្នាដៃអ្នកយាមពីរអ្នក ពួកគេទទួលបានការបញ្ជារពីម្ចាស់វិមាន អោយមកទទួលស្វាគមន៍ថេយ៉ុងដោយផ្ទាល់។

ទ្វារវិមានបានរបើក បង្ហាញអោយឃើញពីវិមានដ៏ធំស្កឹមស្កៃជាងគេនៅចំចំណុចកណ្ដាលតែម្ដង។ថេយ៉ុងដើរចូលទៅខាងក្នុងយឺតៗ ឃើញមានអ្នកបម្រើប្រុសស្រីជាច្រើនអ្នកស្លៀកពាក់សម្លៀកបំពាក់តាមបែបជនជាតិជប៉ុន ឈរនៅសងខាងផ្លូវជាជួរតាំងពីខ្លោងទ្វារដល់វិមានដ៏ធំមួយនោះ អោនគោរពដល់គេ បានន័យថាពួកគេសុទ្ធតែដឹងថានាយជាទាយាទច្បងគេនៅ Zikakuro ទើបផ្ដល់ជាកិត្តិយសដល់ថ្នាក់នេះ។

បើក្រលេកមើលទៅកន្លែងវិមានដ៏ធំនោះវិញ ឃើញមានមនុស្សជាច្រើនកំពុងឈររង់ចាំការមកដល់របស់គេ។Makosaឈរនៅកណ្ដាលគេ នៅសងខាងមានភរិយា បងស្រីនិងបងប្រុស។អ្នកទាំងអស់គ្នាញញឹមសម្លឹងទៅកាន់
ថេយ៉ុងដែលនៅពីចម្ងាយ រង់ចាំស្វាគមន៍គេ។នៅពេលនេះលែងមានអ្នកណាមិនពេញចិត្តចំពោះរឿងទាយាទស្នងដំណែងទៀតហើយ គ្រប់គ្នាសុទ្ធតែសប្បាយចិត្តចំពោះការត្រឡប់មកវិញរបស់ថេយ៉ុង។

នាយកំលោះនៅតែបន្តដើរមករកអ្នកទាំងអស់គ្នាយឺតៗ ទាំងបេះដូងលោតញាប់ ព្រោះក្នុងចំណោមមនុស្សទាំងអស់នោះគេធ្លាប់ឃើញមុខតែពីរនាក់ ចំណែកក្រៅពីនោះគ្រាន់តែមើលតាមរូបថតដែលឪពុកខ្លួនណែនាំប៉ុណ្ណោះ មួយវិញទៀតនាយប្រឹងរេភ្នេកចុះឡើងៗក្រែងប្រទះជាមួយអ្នកដែលចង់ជួប តែមិនអាចលឺសូម្បីតែសម្លេង។

« កូនប្រុស!មករកម៉ាក់មកកូន » Mayoko ដើរចូលទៅរកកូនប្រុសដែលបែកគ្នាអស់រាប់ឆ្នាំទាំងទឹកភ្នែកស្រក់ចុះដោយក្ដីរំភើប។ថេយ៉ុងក៏មិនខុសពីគាត់ដែរ តែអ្វីដែលនាយធ្វើមុខគេនោះគេនោះគឺអោនគោរពអ្នកមានគុណក្រាបសំពះបាតជើងដល់គាត់ជាការគោរពដ៏ថ្លៃថ្នូរ។ស្រ្ដីចំណាស់ឃើញបែបនេះរឹតតែយំខ្លាំងជាងមុន គាត់បន្ទាបខ្លួនអោយស្មើនឹងកូនប្រុស ឈោងខ្លួនទៅអោបនាយនិងអង្អែលខ្នងគេថ្នមៗ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now