ភាគទី 4

456 38 2
                                    

     « លោកប៉ាដូចជាមើលងាយខ្ញុំពេកទេដឹង? »
     ជុងហ្គុកពោលឡើងដោយការមិនពេញចិត្តនឹងសម្ដីឪពុកខ្លួន និយាយមកចង់បន្ទាបតម្លៃរបស់គេទាំងស្រុង។លោក ហូដុង ងាកមើលទៅកូនប្រុសពៅរបស់ខ្លួនដែលដើរចូលមកតាមក្រោយថេយ៉ុង ហើយគាត់ក៏ដើរទៅអង្គុយនៅលើសាឡុង។
     « មើលទៅការងាររបស់ឯងទៅសាកសមអោយយើងសរសើរឯងទេ? »
     « ក្រែងលោកប៉ាចង់អោយគេម្នាក់នោះមកធ្វើជាដៃគូរសហការជំនួញជាមួយមិនអញ្ចឹង?ខ្ញុំបានធ្វើតាមការត្រូវការរបស់លោកប៉ាហើយ!ប៉ាចង់បានអ្វីទៀត? »
     « មែន!យើងចង់បានគេម្នាក់នោះមកធ្វើជាដាច់គូរសហការជំនួញរបស់យើងតែមិនមែនអោយឯងទៅដណ្ដើមគេមកពីអ្នកដទៃ!ឯងដឹងថាទេគូរប្រជែងរបស់យើងនោះជាអ្នកណា?ឯងថែមទៀតទៅលួចយកកិច្ចសន្យារបស់គេទៅកម្ទេចចោលទៀត!ទោះបីជាគេមិនបានឃើញអ្នកណាជាអ្នកលួចប៉ុន្តែគេបានដឹងច្បាស់ទៅហើយថាពួកយើងជាអ្នកធ្វើវា »
     លោក ហូដុង វាចាតឹងសសៃ-កទៅកាន់ជុងហ្គុក គាត់សែនហួសចិត្តនឹងគំនិតរាក់កំផែលរបស់កូនប្រុសគាត់ម្នាក់នេះខ្លាំងណាស់ គេធ្វើបែបនេះដូចចង់ប្រកាសសង្រ្គាមច្បាស់ណាស់។ទោះបីជាគ្រួសាររបស់គេជាដៃគូរប្រជែងរបស់ត្រកូលមួយនោះ តែក៏ជាដៃគូរប្រជែងផ្ទៃក្នុង ដល់ពេលជុងហ្គុកលេងមួយក្បាច់នេះគ្រប់យ៉ាងក៏កាន់តែយ៉ាប់យ៉ឺនជាងមុន។
     « ប៉ុន្តែពេលនេះគេមិនបានមកធ្វើអ្វីយើងនោះទេ »
ជុងហ្គុកតបយ៉ាងហីៗ ធ្វើដូចគ្មានអ្វីកើតឡើង សម្រាប់គេគ្រប់យ៉ាងគឺស្រួលជានិច្ច។
     « ប៉ុន្តែបន្តិចទៀត...គេនឹងមក!ហើយមកជាលក្ខណ:សាហាវឃោរឃៅថែមទៀតផង »
     ទាំងថេយ៉ុងនិងជុងហ្គុក ក៏ស្ងាត់មាត់ រៀងភ្ញាក់ផ្អើលនឹងសម្ដីឪពុកខ្លួន សម្លឹងមើលមុខគ្នាទៅវិញទៅមក។
     « ប៉ាស្គាល់គេ? » ថេយ៉ុងដែលស្ងាត់មកជាយូរក៏សួរឡើង។
     « ស្គាល់!ថែមទាំងស្គាល់ច្បាស់! »
     « ជាអ្នកណា? »
     មកដល់វេលានេះ ជុងហ្គុកជាអ្នកចោទសំណួរឡើងមក ធ្វើអោយលោកចន ត្រូវដកដង្ហើមធំដោយការតានតឹងនិងស្មុគស្មាញ។
     « ត្រកូល Zikakuro »
     ឈ្មោះរបស់ត្រកូលមួយនេះ មានឥទ្ធិពលទៅលើប្រព័ន្ធប្រសាទរបស់អ្នកដែលស្ដាប់ឮភ្លាមៗ!គេមិនដែលឮឈ្មោះនេះពីមុនមកទេ។
    « មិនមែននៅកូរ៉េទេមែនទេ? »ថេយ៉ុង
    « ខ្ញុំគិតថាពួកគេជាជនជាតិជប៉ុន »
    សម្ដីរបស់ជុងហ្គុក ធ្វើអោយលោកចន និងថេយ៉ុងងាកមើលមកនាយព្រមគ្នា។បុរសចំណាស់មិននិយាយអ្វី បានត្រឹមតែងួកក្បាលជំនួសចម្លើយ បានន័យថាជុងហ្គុកនិយាយពិតជាត្រឹមត្រូវ។គាត់យកដៃមកជ្រោងសក់របស់ខ្លួនយឺតៗ ទឹកមុខតប់ប្រមល់ជាខ្លាំង។
     បញ្ហាមួយនេះមិនអាចដោះស្រាយបានដោយងាយនោះទេ ព្រោះលោកដឹងច្បាស់អំពីមេដឹកនាំរបស់ Zikakuro ថាសាហាវនិងមានអំណាចខ្លាំងប៉ុណ្ណា ប្រៀបដូចជាគាត់នឹង Makosa ធ្លាប់ស្និទស្នាលជាមួយគ្នាពីមុនមក ព្រោះមានតែអ្នកដែលស្គាល់គ្នាជិតដិតប៉ុណ្ណោះទើបដឹងថាចរិតរបស់អ្នកម្ខាងទៀតមានលក្ខណៈបែបណា។Zikakuro នឹងបកមកសងសឹកជាមួយនិងត្រកូល Jeon វិញនៅថ្ងៃណាមួយ។
     « ពួកគេសាហាវខ្លាំងណាស់មែនទេ? »
     ជុងហ្គុកសួរឡើង ព្រោះមានអារម្មណ៍ថាគេចាប់អារម្មណ៍នឹងត្រកូលមួយនេះហើយក៏ចង់ដឹងអំពីពួកគេកាន់តែខ្លាំង។
     « សាហាវ ឃោរឃៅ មានអំណាច ប៉ុន្តែមិនបញ្ចេញមុខ »
     « គួរអោយចាប់អារម្មណ៍ »ថេយ៉ុង
     « វារឹតតែអស្ចារ្យនៅពេលដែលគ្មានអ្នកណាម្នាក់ស្គាល់ពីមុខមាត់ពិតរបស់សមាជិកឬក្រុមគ្រួសាររបស់Zikakuro »
     « បើបែបនោះហេតុអីក៏លោកប៉ាស្គាល់គេ? »ថេយ៉ុង
     មកដល់ត្រឹមនេះ គ្រប់យ៉ាងកាន់តែតានតឹងជាងមុន លោកចន ងាកមើលទៅថេយ៉ុងដែលជាអ្នកសួរសំណួរនេះអំបាញ់មិញ ធ្វើអោយរឿងរ៉ាវឈឺចាប់បន្សល់ទុកពីអតីតកាលលោតឡើងនៅក្នុងខួរក្បាល គាត់ចាប់ផ្ដើមសោកស្ដាយនិងឈឺចាប់។គាត់មិនបានតបទៅកូនប្រុសរបស់គាត់ភ្លាមៗនោះទេ គឺអង្គុយធ្វើទឹកមុខក្រៀមក្រំមួយសន្ទុះ ទុកអោយនាយកម្លោះទាំងពីរមានចម្ងល់កាន់តែខ្លាំងពីអាកប្បកិរិយារបស់ឪពុកខ្លួន។
     « ពួកយើងធ្លាប់ជាមិត្ត... »
     គ្រប់គ្នាក៏ប្រែទៅជាស្ងប់ស្ងាត់រៀងៗខ្លួន កាយក្រាស់ទាំងពីរមើលឃើញទឹកមុខក្រៀមក្រំរបស់ឪពុកខ្លួនក៏អាចមើលដឹងថារឿងរ៉ាវទាំងអស់នោះមានវិប្បដិសារីខ្លាំងប៉ុណ្ណាកាលពីអតីតកាលត្រឹមតែឃើញទឹកមុខនិងកាយវិការរបស់គាត់។
     គ្មានអ្នកណានិយាយអ្វីបន្តទៀត ទាំង
ថេយ៉ុងនឹងជុងហ្គុកក៏លែងសួរនាំ ទុកពេលអោយឪពុកខ្លួនធ្វើចិត្តអោយស្ងប់ ហើយក៏បំបែកគ្នាទៅបន្ទប់រៀងៗខ្លួន។អ្នកទាំងពីរនៅតែមានចម្ងល់នៅក្នុងចិត្តរៀងៗខ្លួន តែក៏មិនអាចធ្វើអ្វីបាន មានតែស៊ូទ្រាំលាក់វាទុក ហើយព្យាយាមស្វែងរកការពិតដោយខ្លួនឯងតែប៉ុណ្ណោះ។
     ថេយ៉ុងដើរចូលមកក្នុងបន្ទប់ ហើយក៏បិទទ្វារចាក់គន្លឹះជិតឈឹង ការពារកុំអោយមានអ្នកណាមកឃើញសភាពខ្លួននៅពេលនេះ។ពេលនេះជាពេលវេលាយប់អាធាត្រទៅហើយ កាយមាំដើរទៅជិតគ្រែKing size ដែលមានពូកនិងកម្រាលសក្បុស ទម្លាក់ខ្លូនទៅលើគ្រែមួយទំហឹងដោយការហេវហត់អស់កម្លាំង។
     ការងារក្រុមហ៊ុម ជាអ្នកជំនួញ ហើយក៏ជាម៉ាហ្វៀ អ្នកលេង ឧក្រិដ្ឋជន ដែលធ្វើការងារខុសពីច្បាប់សង្គម មិនមែនជាអ្វីដែលនាយចង់បាននោះឡើយ វាហត់និងអាក្រក់ខ្លាំងណាស់។អ្នកដែលប្រលូកចូលមកក្នុងវិស័យនេះ សុទ្ធតែមនុស្សដែលចង់បានអំណាច លោភលន់នឹងមហិច្ឆតា ការចង់ឈ្នះទៅវិញទៅមក។ជីវិតរបស់គេអាចស្លាប់ដោយសារគ្រាប់កាំភ្លើងគ្រប់ពេលពីខ្មាំងសត្រូវរបស់ខ្លួនគ្រប់ទិសគ្រប់ទី ប្រសិនបើគេគ្មានការប្រុងប្រយ័ត្ន។
     ទោះបីជាមិនចូលចិត្តការងារទាំងអស់នេះ នាយបែរជាចូលចិត្តការសម្លាប់មនុស្ស ចូលចិត្តមើលអ្នកដទៃស្លាប់នៅចំពោះមុខខ្លួន ចូលចិត្តក្លិនឈាម ហើយក៏ចូលចិត្តភាពជាអ្នកឈ្នះ។វាក៏ជាឆន្ទះរបស់ឧក្រិដ្ឋជនមួយចំនួនផងដែរ យ៉ាងណាក៏គេមានឈាមជាអ្នកលេង មានភាពជាពួកឧក្រិដ្ឋជន កើតក្នុងគ្រួសារម៉ាហ្វៀទៅហើយ ទោះបីជាចង់គេចក៏ពិបាក មានតែសម្របខ្លួនតែប៉ុណ្ណោះ។
     គិតដល់រឿងនេះ ថេយ៉ុងស្រាប់តែងើបឆ្ងក់ដូចខ្សែភ្លើងឆក់ ដើរសម្ដៅទៅរកតុធ្វើការរបស់ខ្លួននៅក្បែរមាត់បង្អួច។នាយដើរទៅអង្គុយនៅលើកៅអី មុននឹងចាប់ផ្ដើមចុចបើកកុំព្យូទ័រខ្នាតធំដែលដាក់នៅលើតុ។មិនរង់ចាំយូរ នាយក៏ប្រញាប់ប្រញាល់ស្វែងរកព័ត៌មាននិងប្រវត្តិរូបបន្ថែមរបស់ដៃគូរប្រជែងគ្រួសារខ្លួន គឺត្រកូល Zikakuro ក្រែងលបានតម្រុយថ្មីៗខ្លះ។តែអ្វីដែលនាយទទួលបាននោះគឺស្មើសូន្យ!គ្មានព័ត៌មានណាមួយដែលចុះផ្សាយឬពាក់ព័ន្ធនឹងត្រកូលមួយនេះឡើយ បានន័យថាពួកគេពួកគេជាមនុស្សអាថ៌កំបាំងបំផុត។
     « ចង្រៃយ៍!!! »
     អារម្មណ៍ឆេវឆាវក៏ចាប់ផ្ដើមកើតឡើងដោយសារតែមិនអាចយកអ្វីដែលខ្លួនចង់បាន នាយវៃតុធ្វើការរបស់ខ្លួនមួយទំហឹងឡើងក្រហមដៃ យកដៃមកជ្រោងសក់របស់ខ្លួនឡើងទៅលើអស់ ផ្អែកខ្លួនទៅនឹងកៅអី ងើយក្បាល ទឹកមុខតានតឹង លាយឡំនិងអារម្មណ៍ជាច្រើនច្របូកច្របល់វិលវល់ចូលគ្នា។
     ត្របកភ្នែកទាំងសងខាងបិទជិត ក្ដាប់ដៃចូលគ្នាយ៉ាងណែន ដើម្បីរម្ងាប់អារម្មណ៍ឆេវឆាវកំពុងតែឆេះយ៉ាងសន្ធោសន្ធៅអោយបានស្ងប់ទៅវិញខ្លះ។បន្ទាប់ពីសម្ងំស្ងៀមអស់មួយសន្ទុះ ថេយ៉ុងក៏បើកភ្នែកឡើងវិញ លូកដៃទៅបើកថតតុ លូកយកកូនប្រអប់តូចមួយចេញមកខាងក្រៅ ហើយយកវាទៅដាក់នៅលើតុ។
     កូនប្រអប់បួនជ្រុងទំហំតូចល្មម ពណ៌ខ្មៅ មានចងបូរពណ៌សពីលើជាការលម្អ ដៃមាំមានសសៃក្រាស់ឃ្មឹក បើកកូនប្រអប់នោះយឺតៗរហូតដល់វាបានបើកចេញជាស្ថាពរ។នៅក្នុងប្រអប់មួយខ្សែកប្រាក់មួយខ្សែ ដែលមានបន្តោងរូបបេះដូងមួយចំហៀង វាដូចជាខ្សែកគូរស្នេហ៍ ឯរបស់ដែលនៅសល់គឺជារូបថតប៉ុន្មានសន្លឹកដែលនៅថ្មីស្រឡាង។
     ទឹកមុខដែលកំណាច បានរលប់បាត់ នៅសល់ត្រឹមតែទឹកមុខសោកសៅ។ថេយ៉ុងសម្លឹងមើលទៅរបស់របរនៅក្នុងប្រអប់នោះមិនដាក់ភ្នែក លូកដៃទៅចាប់កាន់ខ្សែកពណ៌ប្រាក់មកមើល ដៃម្ខាងកាន់ខ្សែក ម្ខាងទៀតយកទៅប៉ះបន្តោងរូបបេះដូងមួយចំហៀងនោះ ពិនិត្យវាកាន់តែជិតទើបឃើញថានៅលើបន្តោងនោះមានសរសេរឈ្មោះថា Bi តូចៗជាភាសាអង់គ្លេស នៅខាងក្រោយបន្តោង។
     មើលទៅខ្សែកអស់ចិត្តហើយនាយក៏យករូបថតមកមើលម្ដង ជារូបថតរបស់ក្មេងប្រុសពីរនាក់ដែលថតជាមួយគ្នា ពួកគេម្នាក់ៗមើលទៅសុទ្ធតែសប្បាយរីករាយ ក្នុងរូបថតមួយណាក៏ឃើញអ្នកទាំងពីរកំពុងញញឹម។ក្មេងប្រុសដែលមានមាឌធំគឺជាថេយ៉ុង ឯក្មេងប្រុសដែលមានមាឌតូចនោះគឺជាមនុស្សដែលថេយ៉ុងធ្លាប់ស្រលាញ់ថ្នាក់ថ្នមដូចជាកែវភ្នែក ប៉ុន្តែបែរជាត្រូវឃ្លាតឆ្ងាយពីគ្នា មិនអាចសូម្បីតែនិយាយពាក្យថាលាជាលើកចុងក្រោយ។
     « ពេលនេះអូននៅឯណាទៅប៊ី...? »

To be continued...

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now