ភាគទី 30

303 40 0
                                    

<<ផ្កាកុលាប?>> ងាកចុះងាកឡើងក៏ស្រាប់តែប្រទះឃើញផ្កាកុលាបមួយទងនៅលើដី វានៅស្រស់ៗនៅឡើយ។ជុងគុកដើរយ៉ាងលឿនសម្ដៅទៅរកវា អោយថេយ៉ុងមើលមកគេទាំងឆ្ងល់។

ដៃក្រាស់ឃ្មឹកអោនទៅរើសយកផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អិននោះឡើង នាយជ្រួញចិញ្ចើមចូលគ្នាសម្លឹងទៅផ្កាមួយទងនោះមិនដាក់ភ្នែក សំណួរជាច្រើនកំពុងរត់ចូលមកក្នុងខួរក្បាល។

<<ហេតុអីក៏មានផ្កាកុលាបមួយទងនេះទៀតហើយ?>>ជុងគុក

<<ឯងបានវាមកពីណា?>> ថេយ៉ុងដើរមកកញ្ឆក់យកផ្កាពីដៃប្អូនប្រុសខ្លួនមកមើល គេក៏ឆ្ងល់មិនចាញ់ជុងគុកដែរ។

<<រើសបាននៅកន្លែងនេះអំបាញ់មិញ>>ជុងគុក

<<ហូប៊ី...>> ថេយ៉ុងវាចាតិចៗម្នាក់ឯង វាមិនខុសពីលើកមុនដែលគេទទួលបានផ្កានេះពេលដែលមានមនុស្សមកដុតឃ្លាំងទំនិញរបស់គេ ដោយបន្សល់ទុកត្រឹមផ្កាកុលាបពណ៌ក្រហមមួយទង និងសំបុត្រមួយច្បាប់ទុកដល់នាយ។

តែខុសពីជុងគុក ដែលទទួលបានវាពីអ្នកអោយផ្ទាល់តែម្ដង។ពួកនាយកំពុងតែគិតថាមនុស្សម្នាក់នោះជាហូប៊ីដូចគ្នា តែមិនទាន់មានអ្នកណានិយាយអ្វីចេញមកឡើយ សម្ងំលាក់ទុកនៅក្នុងចិត្តរៀងៗខ្លួន។

~~~~~~~

ក្រលេកមកមើលហូប៊ីកំពុងតែបើកម៉ូតូខ្លួនដូចដោះ ទៅតាមផ្លូវកំពង់ផែជាយក្រុង នៅមិនឆ្ងាយពីកន្លែងអំបាញ់មិញ ដែលមានលោកប៉ាខ្លួនរង់ចាំនៅទីនោះ។

ង៉ោង!!!!

ដៃតូចដូចបន្លាក្រូចគ្មានសូម្បីតែស្រោមដៃបិទបាំង មួលហ្គែរបន្ថែមល្បឿនអោយកាន់តែលឿនជាងមុន ដើម្បីអោយឆាប់ទៅដល់គោលដៅ។

សម្លេងស្លាបឧទ្ធម្ភាគចក្រចាប់ផ្ដើមលឺព្រាវៗ រហូតដល់លឺខ្លាំងទៅៗ ស្របពេលដែលម៉ូតូចេះតែបើកទៅមុន។ទីបំផុតក៏បានមកដល់គោលដៅ រាងតូចបត់ម៉ូតូទៅខាងក្នុងកំពង់ផែ មានចតឧទ្ធម្ភាគចក្រនៅក្នុងនោះមួយគ្រឿង ស្លាបរបស់វាកំពុងបក់យ៉ាងលឿនបង្កើតខ្យល់យ៉ាងខ្លាំង មនុស្សជាច្រើនកំពុងឈរនៅទីនោះ មើលមកកាន់អ្នកចំណូលថ្មីទើបតែមកដល់ មិនទាន់បានឈប់ម៉ូតូស្រួលបួលនៅឡើយ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now