ភាគទី 61

250 34 1
                                    

/កូរ៉េខាងត្បូង/

នៅក្នុងបន្ទប់អ្នកជម្ងឺដែលមានបងប្អូនទាំងពីរសម្រាកនៅក្នុងនោះ និងមានអ្នកជម្ងឺម្នាក់ទៀត អង្គុយនៅកណ្ដាលគ្រែរវាងពួកគេទាំងពីរ កាន់ដៃនាយម្នាក់ខាង ទឹកមុខមិនសូវស្រស់បស់។

« ពេលណាពួកបងដឹងខ្លួនឡើងទៅ? » ហូប៊ី ស្ដីទៅកាន់ស្វាមីទាំងពីររបស់ខ្លួន ទាំងដឹងហើយថាពួកនាយមិនអាចស្ដាប់លឺខ្លួននិយាយឡើយ។ ថេយ៉ុង និង ជុងគុក នៅតែត្រូវការជំនួយពីបំពង់ខ្យល់អុកស៊ីសែនដដែល ពួកគេសន្លប់អស់រយ:ពេលមួយថ្ងៃទៅហើយនៅមិនទាន់ដឹងខ្លួនទៀត បណ្ដាលអោយអ្នកដែលមានឈ្មោះជាប្រពន្ធពិបាកចិត្តឥតឧបមា។

គ្រាន់តែព្រឹកឡើងភ្លាម ក៏ទាមទារអោយ ជីន ជូនគេមើលមកអ្នកទាំងពីរភ្លាម ទាំងដែលខ្លួននៅមិនទាន់ដើរបានស្រួលបួលនៅឡើយ ពេលនេះថែមទាំងមិនទាន់ដោះខោអាវអ្នកជម្ងឺចេញទៀត។

« ឆាប់ដឹងខ្លួនឡើងមក អូនរង់ចាំពួកបងនៅទីនេះ » ហូប៊ី ក្ដាប់ដៃរាងក្រាស់ទាំងពីរយ៉ាងណែន សម្លឹងទៅមុខពួកនាយឆ្លាស់គ្នា កំពុងអួលដើម.ក។បុរសពីររូបដែលក្លាហាន អង់អាច សាហាវឃោរឃៅ ប្រែក្លាយទៅជាមនុស្សរុក្ខជាតិគេងសន្លប់នៅលើគ្រែមិនកម្រើក ដោយសារតែនាយទាំងពីរជួយដល់ខ្លួន ទើបត្រូវមកលំបាកខ្លួនឯង របួសខ្លាំងរហូតដល់ចូលបន្ទប់សង្រ្គោះបន្ទាន់។

ហូប៊ី មិនបានដឹង ថេយ៉ុង និង ជុងគុក មានប្រភេទឈាមខុសគ្នានោះទេ គ្មានអ្នកណាហ៊ានទាន់ប្រាប់គេឡើយ ព្រោះសុខភាពមិនសូវស្រួលបួល ទើបបណ្ដោយទៅតាមហ្នឹងសិន។រំពេចនោះ ម្រាមដៃរបស់ ជុងគុក ស្រាប់តែកម្រើកតិចៗ រាងតូចភ្ញាក់ព្រើត ស្វះស្វែងមកមើលនាយអង្រួន ជុងគុក
តិចៗក្រែងគេដឹងខ្លួន។

« ជុងគុក... » ហូប៊ី

ត្របកភ្នែកស្ដើងបើកឡើងយឺតៗ ស្ទើរមិនចង់រួច ព្រោះចាំងជាមួយនឹងពន្លឺថ្ងៃ បន្ទាប់ពីសន្លប់អស់មួយថ្ងៃទៅហើយ។កាយតូចញញឹមសប្បាយចិត្ត ចុចប៉ូតុងហៅគ្រូពេទ្យមកបន្ទប់នេះជាបន្ទាន់។

« ហូប៊ី... » ជុងគុក និយាយខ្សាវៗស្ទើរស្ដាប់មិនលឺ ប្រឹងហៅឈ្មោះអាល្អិតនៅពេលឃើញមុខអ្នកម្ខាងទៀតនៅជិតខ្លួន។ទោះជាពេលនេះគ្មានកម្លាំងនៅក្នុង កម្រើកខ្លួនស្ទើរតែមិនរួច តែបន្ទាប់ពីឃើញមុខ លឺសម្លេងរាងតូច បន្ទាប់ពីបែកភ្នែកឡើងភ្លាម ទោះឈឺយ៉ាងណាក៏ប្រឹងញញឹមទាំងសប្បាយចិត្តដែរ ។គ្រប់យ៉ាងដោយសារតែ ហូប៊ី ជាមនុស្សម្នាក់ដែលនាយចង់ឃើញមុនគេនៅពេលបើកភ្នែកឡើង មិនថាគេងឬបែបណាឡើយ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now