ភាគទី 67

233 29 3
                                    

« លោកប៉ា » ហូប៊ីហៅឈ្មោះឪពុកខ្លួនដែលទើបតែមកដល់អំបាញ់មិញជាមួយនិងឪពុករបស់ណាមជូនដូចគ្នា អ្នកនៅទីនេះបើកភ្នែកធំៗគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង កំពុងមានចម្ងល់ចំពោះទំនាក់ទំនងរវាងពួកគេ។

« លោកប៉ា? » អ្នកដែលមិនដឹងរឿងបន្លឺឡើងព្រមគ្នា ចង់សួរបញ្ជាក់ម្ដងទៀតថាខ្លួនមិនបានស្ដាប់ច្រលំ។អាល្អិតមិនតប តែដើរទៅរក Mokasa ចូលទៅអោបគាត់នៅចំពោះមុខគ្រប់គ្នា។ការដែលលោកចននិងលោកឆយភ្ញាក់ផ្អើលអំបាញ់មិញដោយសារតែឃើញមុខ Makosa ហ្នឹងឯង។បន្ទាប់ពីបាត់មុខអស់រយ:ពេលជាច្រើនឆ្នាំ ក៏ស្រាប់តែបង្ហាញមុខមកនៅពេលនេះ ថែមទាំងមកជាមួយនិងចម្ងល់រាប់លានសំនួរសម្រាប់គ្រប់គ្នា។

« យ៉ាងមិចដែរកូន?ហត់ខ្លាំងទេ? » Makosa លើកដៃទៅអង្អែលក្បាលកូនប្រុសខ្លួន វាចាយ៉ាងផ្អែមល្ហែមនិងថ្នាក់ថ្នមមើលទៅដូចជាទន់ភ្លន់ទាំងពីរនាក់ឪពុកកូន ប៉ុន្តែការពិតពួកគេសាហាវហួសពីការគិត។

« សប្បាយណាស់លោកប៉ា » ហូប៊ីសើចដាក់ឪពុកយ៉ាងស្រស់ ចាត់ទុកការសម្លាប់មនុស្សជាល្បែងលេងកំដរការអផ្សុក។ឪពុកកូនទាំងពីរនាក់នេះកំពុងលេងសើចជាមួយអ្នកគ្រប់គ្នា អោយវិលវល់ចិត្ត នៅឆ្លៀតនិយាយគ្នាធ្វើធម្មតានៅក្នុងកាល:ទេស:ជិតស្លាប់ជិតរស់បែបនេះទៀត។

« Makosa ឯងហ៊ានបង្ហាញមុខហើយមែនទេ?ឬក៏ចង់ស្លាប់តាមឪពុកនិងបងថ្លៃរបស់ឯងដែរ? » លោកឆយចោតជាសំណួរលាយឡំជាមួយការសើចចម្អក ពីរនាក់ឪពុកកូនងាកមើលធ្វើមុខស្មើដាក់គាត់ព្រមគ្នាតែម្ដង។

« យើងមករកកូនប្រុសរបស់យើង » Makosa

« កូនប្រុសមែនទេ? » ជុងគុកនិយាយម្នាក់ឯងតិចៗ បានន័យថាការដែលគេធ្លាប់គិតទុកនិងសង្ស័យកន្លងមកវាជាការពិត តែនាយនៅតែមិនទាន់ជឿនឹងភ្នែកខ្លួនឯង ធ្វើហូប៊ីជាកូនរបស់បុរសប្លែកមុខម្នាក់នោះ គេមិនសូម្បីទាំងស្គាល់ផងថាគាត់ជាអ្នកណា។

« ហើយក៏មកដើម្បីសម្លាប់ឯងចោលដូចគ្នា » Makosa បន្តដោយប្រើក្រសែភ្នែកគួរអោយខ្លាចសម្លឹងទៅសត្រូវស្លាប់រស់តាំងពីប៉ុន្មានឆ្នាំមុន។លោកឆយលឺបែបនេះប្រែជាសើចឡើងខ្លាំងៗដូចមនុស្សវិកលចរិត។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now