ភាគទី 9

357 42 10
                                    

ម៉ូតូធំពីរបើកទន្ទឹមគ្នាក្នុងល្បឿនមធ្យមនៅលើថ្នល់ជាតិ។

<<គិតទៅណាបន្ត?>> ណាមជូនបើកកញ្ចក់មួក ងាកមកសួរអ្នកម្ខាងទៀត។

<<ទៅផ្ទះរបស់បងយ៉ូន>>J-Hope , វាចាចប់គេក៏បន្ថែមល្បឿនម៉ូតូអោយលឿនជាងមុន ណាមជូនក៏បន្តតាមពីក្រោយ។

ម៉ូតូធំទាំងពីមកឈប់ចំពីមុខភូមិគ្រឹះមួយស្ថិតនៅជាយក្រុង វាស្ងប់ស្ងាត់ មានតែអ្នកបម្រើនិងអ្នកថែសួនប៉ុន្មាននាក់ប៉ុណ្ណោះ។ម្ចាស់ភូមិគ្រឹះជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ទើបមិនត្រូវការអ្នកបម្រើច្រើន ម្យ៉ាងទៀតគេរស់នៅប្រលូកជាមួយការកាប់ចាក់ មនុស្សគ្រប់គ្នាសុទ្ធតែមិនអាចទុកចិត្ត សត្រូវមានគ្រប់ទីកន្លែង ជាហេតុតម្រូវអោយគេប្រុងប្រយ័ត្នគ្រប់ពេលវេលាគ្រប់អ្នកបម្រើនៅក្នុងផ្ទះ សុទ្ធតែជាមនុស្សដែលជិតស្និទបំផុត។

កម្លោះសង្ហារទាំងពីរចុះពីលើម៉ូតូ បោះជំហានចូលទៅក្នុងភូមិគ្រឹះ ឃើញថាវាស្ងប់ស្ងាត់និងមានសណ្ដាប់ធ្នាប់ខ្លាំងណាស់។

<<អ្នកប្រុសទាំងពីរមករកអ្នកប្រុសធំមែនទេ?>> អ្នកបម្រើស្រីម្នាក់ ស្ថិតនៅក្នុងវ័យ20ស្ដើង ដើរមកអោនគោរពនិងនិយាយរាក់ទាក់ទៅកាន់មនុស្សចំណូលថ្មីដែលភ្ញៀវ។នាងដឹងច្បាស់ថាមនុស្សដែលចូលមកដល់ទីនេះយ៉ាងស្រួលមានតែមនុស្សដែលជិតស្និទនឹងចាហ្វាយរបស់ខ្លួនតែប៉ុណ្ណោះ។

<<ត្រូវហើយ!គេនៅទេ?>> ណាមជូនញញឹមជាការគួរសមទៅកាន់នាងវិញ។

<<អ្នកប្រុសធំនៅខាងលើ!សូមអ្នកប្រុសទាំងពីរអញ្ជើញមកតាមខ្ញុំ>> អ្នកទាំងពីរដើរទៅតាមការនាំផ្លូវរបស់អ្នកបម្រើ រហូតមកដល់ជាន់ខាងលើ មកឈប់ចំពីមុខបន្ទប់ធំមួយ។

<<នេះហើយជាបន្ទប់របស់អ្នកប្រុសធំ>>

<<នាងត្រឡប់ទៅវិញចុះ!អរគុណណាស់>> ណាមជូននិយាយចប់នារីបម្រើក៏ដើរត្រឡប់ទៅធ្វើការរបស់ខ្លួនវិញ។មិនចាំយូរ រាងតូចលើកដៃគោះទ្វារ បន្លឺសម្លេងដល់អ្នកនៅខាងក្នុង។

តុកៗ...

<<ចូលមក>> បន្ទាប់ពីមានការអនុញ្ញាតពីអ្នកខាងក្នុង ពួកគេក៏បើកទ្វារដើរចូលទៅ។ប្រុសម្នាក់កំពុងអង្គុយនៅលើកៅអី បែរខ្នងមករកពួកគេ ឈ្ងោកធ្វើការមិនដកភ្នែក។

ត្រកូលឧក្រិដ្ឋជនHikayelerin yaşadığı yer. Şimdi keşfedin