ភាគទី 53

236 37 4
                                    

     ( មានបានញ៉ាំបាយឬនៅ? ) មិនដឹងថានិយាយអ្វីបន្ត មានតែសួររាងក្រាស់ថាញ៉ាំបាយឬនៅ ព្រោះពិតជាពិបាកប្រឈមមុខជាមួយអារម្មណ៍ខ្លួនឯង លួចអាណិតនាយ។

     « បងរង់ចាំអូនត្រឡប់មកវិញ ពួកយើងអាចញ៉ាំបាយជាមួយគ្នា » តាំងពីមកពីកូរ៉េ គេមិនទាន់បានអ្វីចូលពោះនៅឡើយ ព្រោះញ៉ាំមិនចូល ទល់មកដល់ពេលនេះ។

     ( ឆាប់ញ៉ាំទៅ ល្ងាចបន្តិចខ្ញុំនឹងត្រឡប់ទៅវិញ ថែខ្លួនផង )

     « បងស្រលាញ់អូន... »

     ( ... ) ជុងគុក រង់ចាំការឆ្លើយតបពីអ្នកម្ខាងទៀត ចង់អោយគេឆ្លើយថាស្រលាញ់ខ្លួនវិញ តែបែរជាស្ងាត់គ្មានសម្លេង នាយក៏ញញឹមស្ងួត។

     « ធ្វើកិច្ចការរបស់អូនចុះ »

     /ទឺត~ទឺត~/ ប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្ដាច់រវាងអ្នកទាំងពីរ ដោយស្នាដៃ
ជុងគុក បន្ទាប់ពីនិយាយពាក្យអំបាញ់មិញរួច។ រាងតូចដកទូរស័ព្ទចេញពីត្រចៀក មើលទៅវាទាំងទឹកមុខស្ងួត។

     « ពួកគេមើលទៅស្រលាញ់កូន
ណាស់ » អ្នកម្ដាយរបស់រាងតូច វាចាទាំងញញឹមស្រាលមកកាន់កូនប្រុសបណ្ដូលចិត្តខ្លួន បន្ទាប់ពីបញ្ចប់សន្ទនានៅក្នុងទូរស័ព្ទ។

     « ខ្ញុំធ្លាប់ឃើញមនុស្សប្រុសពីរនាក់នោះថ្នាក់ថ្នម J-Hope ដូចកែវភ្នែក » ជីន ពេលនេះក៏នៅជាមួយពួកគេដែរ អ្នកទាំងបីអង្គុយនៅកញ្ចុះជាប់ជើងភ្នំនិងបឹងដ៏ធំមួយ រៀនដេរប៉ាក់ ដោយមាន J-Hope អង្គុយមើលបងប្រុសនិងម្ដាយដេរប៉ាក់ តែសុខៗក៏ឃើញ ជុងគុក ខលមកក៏ទទួលនិយាយនៅពីមុនអ្នកទាំងពីរ ទើបអ្នកស្រី ជុង និង ជីន ដឹងលឺពាក្យពេចន៍គ្រប់ម៉ាត់។

     « ពួកគេតែងតែបែបនេះ » អាល្អិតបិទទូរស័ព្ទទុក អង្គុយច្រត់ដៃលើតុទ្រចង្ការខ្លួន មើលទៅសកម្មភាពរបស់អ្នកជាម្ដាយ។

     « ក្នុងចំណោមពួកគេទាំងពីរ កូនស្រលាញ់អ្នកណាពិតប្រាកដ? » អ្នកស្រី ជុង បានដឹងរឿងរ៉ាវគ្រប់យ៉ាងគ្មានសល់ចន្លោះ លើកលែងតែ Makosa ។គាត់មិនបានបន្ទោសអាល្អិតទេ ព្រោះគិតថាស្នេហាមិនគិតពីបរិមាណមនុស្សឡើយ ស្នេហារវាងមនុស្សបីនាក់ ក៏អាចក្លាយជាស្នេហាពិតបានដែរ ប្រការសំខាន់នោះពួកគេស្រលាញ់ស្មោះត្រង់ជាមួយកូនប្រុសគាត់កម្រិតណា។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now