ភាគទី 49

234 36 2
                                    

ប្រទេសជប៉ុន....

     គ្រប់គ្នាបានធ្វើដំណើរមកដល់ប្រទេស ជប៉ុន ជាស្ថាពរ គឺមកគ្នាប្រាំបីនាក់តែម្ដង ហើយនាំគ្នាសម្រាកនៅកោះ Ishigaki ជាកោះល្បីនិងស្រស់ស្អាតនៅប្រទេសនេះ។
ថេយ៉ុង ហូប៊ី និង ជុងគុក សម្រាកនៅបន្ទប់ជាមួយគ្នា។ ណាមជូន និង ជីមីន នៅបន្ទប់មួយផ្សេងទៀត សម្រាប់ ជីន គេងបន្ទប់មួយម្នាក់ឯង ចំណែក យ៉ូនហ្គា នៅជាមួយ យ៉ូនហ្គី ព្រោះនាងក៏មកដូចគ្នា។តាមពិតយ៉ូនហ្គីមិនចង់មកប៉ុន្មានទេ ដោយសារតែមានវត្តមាន ថេយ៉ុង និង ជុងគុក មិនដែលមើលមុខគ្នាចំ ប៉ុន្តែនឹកឃើញថាចង់នាំ យ៉ូនហ្គា មកដើរលេងផងទើបគេទ្រាំទុកការងារចោលមួយឡែកសិន។

     ពួកគេចេញមកពីកូរ៉េពេលយប់ ទម្រាំមកដល់ជប៉ុនក៏ព្រឹកល្មម ( ចេះតែដាក់ទៅ )។នៅក្នុងបន្ទប់ ដែលមានសមាជិកបីនាក់ គ្មានអ្នកណាក្រៅពីគូរស្វាមីភរិយាថ្មោងថ្មីនោះទេ។

     « បន្តិចទៀតខ្ញុំទៅលេងផ្ទះបង ជីន អ្នកទាំងអស់គ្នានៅចាំទីនេះសិនទៅ » ហូប៊ីដើរចេញពីបន្ទប់ទឹក ស្រដីទៅកាន់ស្វាមីទាំងពីររបស់ខ្លួន ដែលកំពុងអង្គុយមើលទូរទស្សន៍ជាមួយគ្នានោះ។ពួកគេងាកមក
រកអាល្អិតព្រមគ្នា ឆ្ងល់នៅក្នុងចិត្ត ហេតុអីកីចាំបាច់អោយខ្លួននៅរង់ចាំនៅទីនេះ មិចមិនអោយទៅជាមួយគ្នា។

     « បងទៅដែរ » ថេយ៉ុង

     « បងដែរ » ជុងគុក បន្ទោរពីក្រោយបងប្រុសខ្លួន។

     « ខ្ញុំទៅតែកន្លះថ្ងៃទេក៏ត្រឡប់មកវិញហើយ ពួកលោកនៅទីនេះជាមួយ ជីមីន បង យ៉ូន និង យ៉ូនហ្គា សិនទៅ ល្ងាចខ្ញុំនិងត្រឡប់មកវិញ » បំណងរបស់គេគឺទៅវិមាន Zikakuro បីនាក់ ណាមជូន និង ជីន ឯអ្នកក្រៅពីនឹងគឺត្រូវនៅទីនេះ។ យ៉ូនហ្គី មិនបានដេញដោលចង់ជាមួយឡើយព្រោះនាយដឹងច្បាស់ពីគោលបំណងគ្នាគ្នីខ្លួន។

     « ក្រែងគេជាសង្សារបងប្រុសអូន មិចក៏ យ៉ូនហ្គី មិនទៅជាមួយដែរ ? » ជុងគុក ចាប់ផ្ដើមឆ្ងល់កាន់តែខ្លាំង បើថាបើ យ៉ូនហ្គី និង ជីន ជាសង្សារគ្នានោះចាំបាច់អីទៅម្នាក់អត់ម្នាក់ ហើយនៅមិនអោយពួកគេទៅទៀត ដូចជាមិនស្រួលនោះទេ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now