ភាគទី 27

294 44 2
                                    

<<អឺ!ហើយយ៉ាងមិច!!??>>ថេយ៉ុង

<<បងគិតថាខ្ញុំល្ងង់ស្ដាប់តាមសម្ដីបងនោះ!!??>> ជុងគុកញាក់ចិញ្ចើមឌឺដាក់បងប្រុស ថេយ៉ុងរៀបនឹងចូលទៅវៃក្បាលគេទៅហើយស្រាប់តែទូរស័ព្ទរបស់នាយរោទ៍ឡើងដោយសារតែមានអ្នកផ្ញើសារចូល។

ទីង!...

ថេយ៉ុងឈប់ស្ងៀម ដកទូរស័ព្ទចេញពីហោប៉ៅខោមកកាន់រួចក៏បើកមើល ទឹកមុខប្រែទៅជាមាំមួយរំពេច អោយគ្រប់គ្នាឆ្ងល់ជាខ្លាំង។បន្ទាប់ពីមើលអស់ចិត្ត គេក៏សម្លឹងទៅមុខជុងគុកម្ដង ក្នុងបំណងប្រាប់អ្វីម្យ៉ាង។

<<បងកើតអីឬអត់?>>ជុងគុកសួរ មើលទៅបងប្រុសខ្លួនក្នុងក្រសែភ្នែកមិនខុសពីហូប៊ី។

<<មានរឿងបន្តិចបន្តួច>>ថេយ៉ុង

<<ស្អីគេ!?>> ជុងគុកសួរមកដល់សំណួរនេះ ស្រាប់តែថេយ៉ុងងាកមើលមុខហូប៊ីបន្តិច ឆ្លាស់គ្នាជាមួយជុងគុក។ជុងគុកយល់ន័យ បានន័យថាបងប្រុសនាយមិនអាចនិយាយព្រោះមានហូប៊ីនៅទីនេះ។

<<ឆាប់ទៅ!!>> ជុងគុកដើរមកគៀកស្មាអ្នកជាបងចេញពីបន្ទប់ ទុកអោយអាល្អិតនៅឈរអេះអុញឆ្ងល់តែម្នាក់ឯង មិនដឹងថាកើតអីអោយប្រាកដ បានជានៅសុខៗថេយ៉ុងប្រែទៅជាបែបនេះ។

<<ពួកគេកើតស្អីហ្នឹង!?ត្រូវហើយណាមជូនប្រាកដជាដឹង>> វាចាចប់ក៏ដើរទៅយកទូរស័ព្ទរបស់ខ្លួនខលទៅណាមជូនភ្លាម។

ទឺត....ទឺត...

មិនយូរប៉ុន្មាន ណាមជូនក៏ទទួលទូរស័ព្ទរបស់រាងតូច។

[អាឡូប៊ី!មានរឿងអីឬអត់បានជាខលមកបងទាំងយប់?ដល់ផ្ទះហើយឬនៅ?]

<<កុំទាន់និយាយពីរឿងនេះ!បងមានដឹងទេថាមានរឿងអ្វីកើតឡើង ខ្ញុំឃើញថេយ៉ុងទទួលសារពីអ្នកណាម្នាក់ គេស្រាប់តែប្រែទឹកមុខភ្លាមៗដូចជាមានអ្វីមិនប្រក្រតី>> ហូប៊ីនិយាយបណ្ដើរដើរចុះឡើងបណ្ដើរ អន្ទះសារយ៉ាងខ្លាំង។

[រឿងអី!?បងមិនដឹងទេ]

<<ហ៉ើយ!!!!ធ្វើយ៉ាងមិចទៅ??>>

[ឯងមិនទៅសួរពួកគេ!?]

<<គេមិនប្រាប់ទេបើពេលគេទទួលសារនោះគេនៅជាមួយខ្ញុំទាំងពីរនាក់បងប្អូននៅឡើយ ហើយស្រាប់តែដើរទៅបាត់មិននិយាយអ្វីមួយម៉ាត់ ប្រហែលជាគេដឹងថាខ្ញុំគួរអោយសង្ស័យ?>> ហូប៊ីស្រាប់តែគិតដល់ចំណុច ព្រោះក្រសែភ្នែកថេយ៉ុងប្រើសម្រាប់សម្លឹងមកគេគឺបែបនោះ។

ត្រកូលឧក្រិដ្ឋជនDonde viven las historias. Descúbrelo ahora