โ™กแž”แŸ†แžŽแŸ‚แž€แž—แŸ’แž‡แžถแž”แŸ‹แž…แžทแžแŸ’แžแžŸแŸ’แž“แŸแž แŸโ™ก

Door injaehaa

97.5K 7.3K 362

Jungkook top Taehyung bottom Meer

แž—แžถแž‚1
แž—แžถแž‚3
แž—แžถแž‚4
แž—แžถแž‚5
แž—แžถแž‚6
แž—แžถแž‚7
แž—แžถแž‚8
แž—แžถแž‚9
แž—แžถแž‚10
แž—แžถแž‚11๐Ÿ”ž
แž—แžถแž‚12๐Ÿ”ž
แž—แžถแž‚13
แž—แžถแž‚14
แž—แžถแž‚15
แž—แžถแž‚16
แž—แžถแž‚17
แž—แžถแž‚18
แž—แžถแž‚19
แž—แžถแž‚20
แž—แžถแž‚21
แž—แžถแž‚22
แž—แžถแž‚23
แž—แžถแž‚24
แž—แžถแž‚25
แž—แžถแž‚26
แž—แžถแž‚27
แž—แžถแž‚28
แž—แžถแž‚29
แž—แžถแž‚30
แž—แžถแž‚31
แž—แžถแž‚32
แž—แžถแž‚33
แž—แžถแž‚34
แž—แžถแž‚35
แž—แžถแž‚36
แž—แžถแž‚37
แž—แžถแž‚38
แž—แžถแž‚39-40
แž—แžถแž‚41
แž—แžถแž‚42
แž—แžถแž‚43
แž—แžถแž‚44
แž—แžถแž‚45
แž—แžถแž‚46_47
แž—แžถแž‚48
แž—แžถแž‚49
แž—แžถแž‚50
แž—แžถแž‚51
แž—แžถแž‚52
แž—แžถแž‚53
แž—แžถแž‚54
แž—แžถแž‚55
แž—แžถแž‚56_57
แž—แžถแž‚58
แž—แžถแž‚59
แž—แžถแž‚60
แž—แžถแž‚61_62
แž—แžถแž‚63
แž—แžถแž‚64
แž—แžถแž‚65
แž—แžถแž‚66
แž—แžถแž‚67-68
แž—แžถแž‚69
แž—แžถแž‚70๐Ÿ”ž
แž—แžถแž‚71
แž—แžถแž‚72
แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹
แžœแž‚แŸ’แž‚2-แž—แžถแž‚1
แžœแž‚แŸ’แž‚2-แž—แžถแž‚2
แžœแž‚แŸ’แž‚2-แž—แžถแž‚3
แžœแž‚แŸ’แž‚2-แž—แžถแž‚4
แžœแž‚แŸ’แž‚2-แž—แžถแž‚5
แžœแž‚แŸ’แž‚2-แž—แžถแž‚6
แžœแž‚แŸ’แž‚2-แž—แžถแž‚7
~แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹~

แž—แžถแž‚2

1.4K 79 4
Door injaehaa

ដោយដេញឲ្យថេហ្យុងចេញទៅមិនបាន អញ្ចឹងជុងហ្គុកក៏លែងនិយាយលែងថាអីបន្ត មានតែចូលទៅសម្អាតកាយតែម្ដងទៅ ប៉ុន្តែនាយក៏មិនភ្លេចយកខោអាវចូលទៅជាមួយដែរ ដើម្បីផ្លាស់នៅក្នុងបន្ទប់ទឹកឲ្យរួចស្រេចសឹមចេញមកវិញ ព្រោះថេហ៍នៅអង្គុយលើពូកមិនចេញពីបន្ទប់គេទេ។

ក្រោយពីសម្អាតកាយរួចនិងបានស្លៀកពាក់ស្រេចនោះ ជុងហ្គុកក៏បានចេញមកវិញ នាយរកតែចេញមិនទាន់ទេ ត្រូវថេហ្យុងអូសដៃឲ្យទៅអង្គុយលើពូកបាត់ទៅហើយ។

"ថេហ៍ធ្វើអី?" ជុងហ្គុករាងភ្ញាក់បន្តិចដែរ សុខៗក៏មកអូសគ្នាដោយមិនប្រាប់មុនបែបនេះអ្នកណាមិនឆ្ងល់។

"ផ្លុំសក់ឲ្យបង"ថេហ្យុងឆ្លើយតបហីៗ រួចក៏ធ្វើអ្វីតាមដែលខ្លួនប្រាប់ មិនគិតសួរសាមីខ្លួនគេជាមុនទេថាព្រមឲ្យធ្វើឬក៏អត់នោះ និយាយរួមទៅចរឹកថេហ្យុងគឺសម្អាងថាគេជាកូនបង្កើតអញ្ចឹងគេអាចមានសិទ្ធិមកលើជុងហ្គុកគ្រប់យ៉ាងដោយសារតែគុណតម្លៃដែលគ្រួសាររបស់ខ្លួនមានចំពោះជុងហ្គុកហ្នឹងឯង។

",,,,,"ជុងហ្គុក ស្ងាត់ស្ងៀមគ្រាន់តែដកដង្ហើមធំបន្តិច នាយខំនឹកគិតថាបែកគ្នាយូរឆ្នាំក្មេងនេះនឹងកែប្រែចរឹកខ្លះ ប៉ុន្តែអត់ទេមើលពេលនេះចុះ ចារឹកឆ្មើងឆ្មៃនៅតែមានថែមទាំងលេងរឹកដូចខ្លួនជាម្ចាស់ការលើនាយទៀតផង។

តាមថាចរឹកមនុស្សបែបនេះ ជុងហ្គុកនាយស្អប់ខ្លាំងណាស់ ប៉ុន្តែដោយយល់ថាថេហ្យុងគេជាក្មេង មួយណាក៏ជាកូនប្រុសតែម្នាក់នៃវង្សត្រកូលគីមផង ទើបនាយបើកចិត្តឲ្យទូលាយ រៀនស្រលាញ់ប្អូនប្រុសជើងល្អម្នាក់នេះឲ្យបានច្រើន ព្រោះថាចរឹករបស់ក្មេងនេះមិនសូវមានអ្នកណានឹងរាប់រកជាមួយទេ ក្រៅពីជុងហ្គុកនោះ ។

ប៉ុន្តែសម្រាប់ថេហ្យុងក៏មិនបានខ្វល់ដូចគ្នា ចង់អ្នកណាមិនរាប់រកដោយសារចរឹកខ្លួនបែបណា ក៏មិនបានទៅឈឺក្បាលហាលថ្ងៃជាមួយដែរ រាល់ថ្ងៃនេះគេចង់បានតែម្យ៉ាង គឺការនៅក្បែរមនុស្សដែលគេស្រលាញ់ហើយនោះគឺជាជុងហ្គុកហ្នឹងឯង។
,,,,,

យប់បន្តិចទើបលោកគីមមកផ្ទះ ពេលដែលគាត់មកដល់ ការបរិភោគអាហារពេលល្ងាចជួបជុំគ្នាក៏ចាប់ផ្ដើមប្រារព្ធឡើង។

"យ៉ាងម៉េចដែរកូននៅទីនោះមានហត់នឿយដែរទេ?"លោកគីមបន្លឺឡើង កាលដែលគាត់សួរនាំបែបនេះព្រោះតែជុងហ្គុកបានរៀនបណ្ដើរធ្វើការបណ្ដើរនៅឯអ៊ីតាលី ហើយពេលរៀនចប់នាយក៏នៅបន្តធ្វើការដូចធម្មតាដែរ។

"បាទអត់ទេប៉ា ការរស់នៅគឺធម្មតាសម្រាប់ខ្ញុំ មួយណាភាពសាមញ្ញជាចំណងចំណូលចិត្តរបស់ខ្ញុំផង"មិនខុសនោះទេ ជុងហ្គុកចូលចិត្តភាពសាមញ្ញណាស់ ទោះបីជាលោកគីមផ្ដល់ថវិការឲ្យច្រើន ក៏នាយមិនសូវជាចាយវាយគ្មានតុល្យភាពដែរ អាចថានាយចង់ធ្វើការដូចមនុស្សទូទៅមិនមែននៅតែចាយលុយឪពុកម្ដាយដូចជាថេហ្យុងនោះទេ។

"ល្អណាស់កូនប្រុស នេះមិនដូចទៅនឹងអ្នកខ្លះទេចេះតែពីចាយលុយអត់ប្រយោជន៍ ឲ្យរៀនបន្តក៏មិនព្រមសុខចិត្តចាយពេលវេលាដើរលេងគ្មានបានការទាល់តែសោះ"លោកគីម

"លោកប៉ាចង់ដៀមដាមខ្ញុំហ្ហេស៎?"ថេហ្យុងមានខ្លួនស្រូបយកភ្លាម ព្រោះតែគេជាមនុស្សដូចដែលលោកប៉ាគេនិយាយហ្នឹងឯង។

"បើចង់បានក៏យកទៅប៉ាមិនថាអីទេ"

"លោកប៉ា!!!!!"

"អា៎,,,,បានហើយៗញ៉ាំបាយទៅ"លោកស្រីគីមប្រញាប់លូកមាត់ឃាត់ នេះបើសិនជាហ៊ានតែបណ្ដោយ ដឹងតែបានឮសម្លេងសម្រែករបស់កំលោះតូចទៀតឥឡូវហើយ ឲ្យតែខឹងម្ដងៗស្រែកសឹងតែបែកផ្ទះ សូម្បីតែអ្នកបម្រើក៏គ្មានអ្នកណាចូលចិត្តនឹងអត្តចារឹតរបស់ថេហ្យុងដែរ។
________

ក្រោយពីការបរិភោគបានបញ្ចប់ គ្រប់គ្នាក៏បានចូលទៅក្នុងបន្ទប់រៀងខ្លួនអស់ ពេលនេះគឺយប់ស្ងាត់ហើយ ប៉ុន្តែថេហ្យុងនៅមិនទាន់គេងទេ ឥឡូវនៅមកគោះទ្វាបន្ទប់ម៉ាក់របស់ខ្លួនទៀត។*តុក/តុក

"អ្នកម៉ាក់"ថេហ្យុង ស្រដីឡើងខ្សឹបៗជៀសវាងកុំឲ្យអ្នកជាប៉ាបានឮ គេដឹងថាស្មើនេះលោកគីមមិននៅក្នុងបន្ទប់គេងទេគាត់កំពុងតែនៅធ្វើការនៅឯខាងក្រៅផ្ទះឯណោះ។

"មានការអីទៀតហើយនឹង?"លោកស្រីគីមសួរនាំបន្ទាប់ពីបើកទ្វាឲ្យកូន ថេហ្យុងមិនទាន់ឆ្លើយតបនឹងគាត់ភ្លាមទេ គេអូសដៃអ្នកម៉ាក់ចូលមកខាងក្នុងសិនសឹមនិយាយតាមក្រោយ។

"អ្នកម៉ាក់ភ្លេចសន្យាឬនៅថា បើសិនជាខ្ញុំរៀនចប់ទី12 ម៉ាក់នឹងឲ្យខ្ញុំរៀបការមានគ្រួសារនោះ" មករកអ្នកម៉ាក់ទាំងយប់ដោយសារតែចង់រំលឹករឿងសន្យាសោះ គិតទៅកំលោះតូចរូបនេះប្លែកណាស់ដែរនឹងណា បើចាំថ្ងៃស្អែកនិយាយទៅមិនបានទេឬ?

"មិនបានភ្លេចទេ ហើយយ៉ាងម៉េច?" លោកស្រីគិតបន្តិចទើបនឹកឃើញ ការពិតកាលនោះគាត់និយាយលេងជាមួយកូនប្រុសតែប៉ុណ្ណោះ តែមិននឹកស្មានថាអាល្អិតនេះយកជាការមែនទែន អញ្ចឹងក៏មានតែបណ្ដោយតាមនឹងទៅ។

"ឥឡូវខ្ញុំចង់រៀបការហើយ"ថេហ្យុង

"ហាស៎? ចង់រៀបការ?ហើយទៅចាប់អារម្មណ៍នឹងកូនក្រមុំអ្នកណាមកហ្នឹង ឃើញនៅតែផ្ទះសោះ" គ្រាន់តែឮសម្ដីកូនខ្លួនភ្លាម ធ្វើឲ្យវ័យចំណាស់សឹងតែដាច់ផ្ងាហើយ នៅសុខៗក៏មកប្រាប់ថាចង់រៀបការទាំងដែលរាល់ថ្ងៃមិនដែរចេញក្រៅសោះ ម្យ៉ាងទៀតក្មេងនេះក៏មិនចេះរាប់រកអ្នកណាបានយូរដែរ ត្រឹមបីថ្ងៃអីនឹងគឺយូរពេកផង។

"មិនមែនកូនក្រមុំអ្នកណាទេម៉ាក់, និយាយតិចៗបានហើយ" អ្នកណាថាគេចង់រៀបការជាមួយនឹងកូនក្រមុំរបស់អ្នកណានោះ ត្រឹមទំនាក់ទំនងនៅប្រភពខាងក្រៅមិនមានផង ឲ្យទៅមើលឃើញអ្នកណាកើត។

"ចុះកូនចង់រៀបការជាមួយអ្នកណា?"

"ជាមួយនឹងបងហ្គុក"

"ហាស៎!!!ជុងហ្គុក?"ម្ដងនេះគាត់បន្ទោរហៅឈ្មោះជុងហ្គុកពីក្រោយឡើងរន្ទឺធ្វើឲ្យមានសម្លេងឮយ៉ាងខ្លាំង ទើបថេហ្យុងប្រញ៉ាប់ខ្ទប់មាត់គាត់ភ្លាម។

"ម៉ាក់ឲ្យនិយាយតិចៗ នេះលោកប៉ាឮឥឡូវហើយ បើឮខ្ញុំមិនចប់ទៅហើយទេ?"ថេហ្យុង

"ចេះខ្លាចលោកប៉ាដែរ? បើខ្លាចអញ្ចឹងគួរបញ្ឈប់គំនិតនឹងភ្លាមថេហ្យុង ម៉ាក់ប្រាប់ណា ទោះបីជាកូនចង់បានប្ដីមិនមែនជាប្រពន្ធក៏ដោយតែត្រូវមិនមែនជាជុងហ្គុកទេ"លោកស្រីគីម

"អត់ទេ,កូនស្រលាញ់បងហ្គុក កូនចង់បានបងហ្គុកធ្វើជាប្ដីរបស់កូន បើហ៊ានតែទុកទៀតកូនខ្លាចមានស្រីៗយកគាត់បាត់"ថេហ្យុងរៀបរាប់ទាំងទឹកមុខជូរហួញ នេះជំងឺចង់បានប្ដីកំពុងតែប្រតិកម្មនៅក្នុងខ្លួនជាខ្លាំងហើយ ។

"មិនបានទេ, ពួកកូនគឺជាបងប្អូននឹងគ្នាណាមិនអាចរៀបការបានទេ"

"តែមិនមែនជាបងប្អូនបង្កើតឯណា"

"មិនមែនក៏មិនបានដែរ, បានហើយម៉ាក់មិនចង់និយាយច្រំដែរទេ ឆាប់ទៅបន្ទប់កូនវិញទៅ ហើយរឿងរៀបការស្អីនោះនឹងមិនកើតឡើងទេ បើមិនមែនជាអ្នកផ្សេងក្រៅពីជុងហ្គុក"

"អ្នកម៉ាក់!!!អ្ហឹក"ថេហ្យុង ផ្ដើមមានកំហឹងខឹងជាមួយនឹងអ្នកជាម្ដាយជាខ្លាំង ធម្មតាបើគេចង់បានអ្វីហើយត្រូវតែបាននឹង ហើយឥឡូវត្រូវគាត់មកបដិសធបែបនេះអ្នកណាមិនខឹងទៅ ដឹងទេថានេះគឺជាបំណងរបស់ថេហ៍ដែលមានតាំងពីក្មេងមកម្លេះ។

ថេហ្យុងបោះជំហានដើរចេញពីបន្ទប់របស់ម៉ាក់ខ្លួនទាំងមុខមើលមិនយល់ ថែមទាំងបិទទ្វាបន្ទប់ខ្លាំងៗទៀត ធ្វើឲ្យលោកស្រីហួសចិត្តនឹងកូនប្រុសអស់អ្វីនឹងថ្លែងតែម្ដង ចារឹកមួយនេះតើអ្នកណាអាចកែប្រែគេបានទៅ?

ថេហ្យុងចេញពីបន្ទប់របស់អ្នកម៉ាក់ហើយ បម្រុងនឹងដើរទៅបន្ទប់របស់ខ្លួន ប៉ុន្តែដោយឃើញថាបន្ទប់របស់ជុងហ្គុកនៅជំហរទ្វាមិនបានបិទ ទើបគេថយជំហានមកក្រោយវិញ

"ខ្ញុំនឹងចាប់បងធ្វើប្ដីឲ្យទាល់តែបាន"ថេហ្យុងបន្លឺឡើងទាំងញញឹមគែមមាត់ គិតរួចមិនចាំយូរទេ គេក៏ដើរតម្រង់ទៅរកបន្ទប់របស់ជុងហ្គុកតែម្ដង។

TO BE CONTINUED.....

By:Bella Jeon ♡

Ga verder met lezen

Dit interesseert je vast

571K 35.3K 70
ยซ แž”แž„แžŸแž“แŸ’แž™แžถ แž”แž„แž˜แžทแž“แžฒแžขแŸ’แž“แž€แžŽแžถแž˜แž€แž’แŸ’แžœแžพแžขแŸ’แžœแžธแž˜แž€แž›แžพแžขแžผแž“แž”แžถแž“แžกแžพแž™ แžขแžผแž“แž‚แžบแž‡แžถแžšแž”แžŸแŸ‹แž”แž„แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แžšแž”แžŸแŸ‹แž”แž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹ Kim Taehyung ยป ยซ แž˜แžทแž“แžแžถแžขแŸ’แž“แž€แžŽแžถแž“แŸ„แŸ‡แž‘แŸแžฒแžแŸ‚แž แŸŠแžถแž“แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แŸ’แžšแž–แž“แŸ’แž’แž€แžผแž“แž™แžพแž„แžŸแžผแž˜แŸ’แž”...
82K 10.9K 40
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]
564K 49.2K 29
Taekook Fanfiction Jeon Kim Own creation
70.9K 18.1K 62
๐Ÿ’šโค เถดเท™เถปเท€เถฏเถฑเทŠ เถšเท”เถธเถšเถงเถฏ...... เถดเทƒเท” เท€เถฏเถฑเท’เถฑเทŠ เถธเท”เถซเถœเทเทƒเท™เถฑ เถญเท”เถปเท”.......โค๐Ÿ’š ๐Ÿ†ƒ๏ธŽ๐Ÿ…ท๏ธŽ๐Ÿ…ด๏ธŽ ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ต๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ…ฝ๏ธŽ๐Ÿ…ธ๏ธŽ๐Ÿ†ƒ๏ธŽ๐Ÿ†ˆ๏ธŽ...........โค๏ธโ€๐Ÿ”ฅโค๏ธโ€๐Ÿ”ฅ