«លោកច្រឡំលេខទូរសព្ទហើយ!» wonwooឆ្លើយតបទៅកាន់mingyuវិញហើយគេក៏បម្រុងនឹងបិទទូរសព្ទដើម្បីផ្តាច់ការទាក់ទងទាំងមូល។
«តែសម្លេងមួយនេះ ខ្ញុំមិនច្រឡំនោះទេ» mingyuនិយាយជាបន្តធ្វើអោយwonwooគាំង បិទទូរសព្ទមិនបាន ព្រោះថាពាក្យសម្តីរបស់mingyuបានបញ្ជាក់ថាគេបានដឹងថាម្ចាស់លេខទូរសព្ទមួយនេះគឺជាwonwoo។
«ហើយមនុស្សម្នាក់ដែលកំពុងអង្គុយបែរខ្នងនៅនឹងមុខរបស់ខ្ញុំ ក៏ខ្ញុំមិនបានច្រឡំដែរ» mingyuនិយាយជាបន្តដែលធ្វើអោយwonwooងាកទៅមើលខាងក្រោយខ្នងរបស់គេ ហើយគេក៏ឃើញថាmingyuកំពុងតែដើរមករកគេ។
Wonwooឃើញបែបនេះហើយ គេក៏ស្រឡាំងកាំងសារជាថ្មី ហើយគេក៏ប្រញាប់ប្រញាលរៀបចំអីវ៉ាន់របស់គេក្នុងគោលបំណងចាកចេញពីទីនោះ ព្រោះគេមិនចង់ប្រឈមមុខជាមួយនឹងmingyuឡើយ។
«បងចង់ទៅណាទៀតហើយ? ចង់គេចមុខពីខ្ញុំដល់ពេលណាទៀត?» មិនអោយwonwooទៅណាទាន់ mingyuក៏មកចាប់ដៃរបស់wonwooជាប់ធ្វើអោយwonwooមិនអាចចាកចេញពីទីនោះដូចបំណងបាន។
«លែងខ្ញុំទៅ!» wonwooព្យាយាមដកដៃចេញពីmingyu ប៉ុន្តែគេដកមិនរួចឡើយ។
«បងឈប់គេចពីខ្ញុំទៅបានទេ? បងមិនហត់ទេមែនទេដែលត្រូវគេចបែបនេះរហូត?» mingyuដោយតឹងចិត្តទៅកាន់wonwooដែលធ្វើអោយwonwooរៀងស្ងាត់បន្តិច ហើយក៏មិនបន្តរើបម្រាស់។
«បងមិនហត់ តែខ្ញុំហត់! ហើយបើបងមិនអាណិតខ្ញុំទេ បងអាណិតកូនក្នុងផ្ទៃខ្លះទៅ បងចង់អោយកូនកើតមកដោយគ្មានឪពុកមែនទេ? ហើយបងចង់នាំកូនរត់គេចចេញពីឪពុករបស់គេរហូតទៅមែនទេ?» mingyuនិយាយជាបន្ត។
«លោកចង់បានអីពីខ្ញុំ?» wonwooសួរបកទៅកាន់mingyuវិញ។
«ខ្ញុំមិនចង់បានអ្វីនោះទេ តែខ្ញុំចង់អោយបងផ្តល់ឱកាសអោយខ្ញុំបន្តិច ហើយក៏ស្តាប់ពីការបកស្រាយរបស់ខ្ញុំ»
«ចង់និយាយអីក៏និយាយមក ខ្ញុំប្រញាប់ត្រឡប់ទៅផ្ទះវិញ» wonwooនិយាយទាំងទឹកមុខក្រម៉ូវ ប៉ុន្តែពាក្យសម្តីរបស់គេក៏ជាសញ្ញានៃការបើកភ្លើងខៀវទៅអោយmingyu។
«អង្គុយចុះទៅ!» mingyuទាញខ្លួនរបស់wonwooអោយអង្គុយចុះទៅលើកៅអីថ្នមៗ ហើយគេក៏បានលុតជង្គង់ទល់មុខនឹងwonwoo និងបានចាប់ដៃរបស់wonwooយកមកកាន់ ព្រមទាំងអង្អែលតិចៗ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part48: ពាក្យថាស្រឡាញ់
Start from the beginning
