Part35: កិច្ចការចុងក្រោយ

90 14 8
                                        

   វេលាទាបភ្លឺម៉ោងប្រហែលជា4កន្លះ មនុស្សគ្រប់គ្នានាំគ្នាលង់លក់ទៅក្នុងដំណេកយ៉ាងមានសេចក្តីសុខ ព្រោះម៉ោងនេះគឺជាម៉ោងដែលគេងលក់ស្រួលបំផុត ឯmingyuវិញ គេក៏គេងលក់យ៉ាងស្កប់ស្កល់ដូចគ្នាព្រោះយប់មិញគេបានប្រើប្រាស់កម្លាំងស្ទើរតែពេញមួយយប់ ប៉ុន្តែចម្លែកអី wonwooមិនបានគេងដូចជាមនុស្សដទៃនោះទេ។

   អំឡុងពេលដែលmingyuកំពុងតែគេងលក់មិនដឹងខ្លួន wonwooបានងើបមកបើកកុំព្យូទ័ររបស់mingyuដែលទុកចោលនៅតុការងារដែលនៅក្នុងបន្ទប់ ហើយគេក៏បានhackចូលទៅក្នុងកុំព្យូទ័រនោះ រួចក៏បានទាញយកនូវឯកសារសំខាន់ៗជាច្រើនចេញពីកុំព្យូទ័រនោះ ព្រោះកុំព្យូទ័រមួយនោះគឺជាកុំព្យូទ័រផ្ទាល់ខ្លួនរបស់mingyuដែលmingyuតែងតែយកតាមខ្លួន ហើយវាមានផ្ទុកនូវឯកសារសំខាន់ស្ទើរតែទាំងអស់របស់ក្រុមហ៊ុន។

   កាលពីលើកមុន គេបានលួចប្រាក់ទន់សំខាន់របស់ក្រុមហ៊ុនដើម្បីអោយក្រុមហ៊ុនជួបបញ្ហា ហើយក៏ធ្លាក់ចុះនូវឥទ្ធិពល ប៉ុន្តែគេធ្វើមិនបានសម្រេច ដោយmingyuអាចស្រោចស្រង់គ្រប់យ៉ាងមកវិញបានយ៉ាងងាយស្រួល ចឹងហើយលើកនេះ គេក៏បានលួចឯកសារសំខាន់ៗដែលជាចំណុចខ្សោយរបស់ក្រុមហ៊ុន ដើម្បីអាចយកឯកសារទាំងអស់នោះទៅប្រើជាប្រយោជន៍ និងជាអាវុធធ្វើអោយក្រុមហ៊ុនរបស់mingyuធ្លាក់ចុះ។

   Wonwooចំណាយពេលអង្គុយhackនៅនឹងមុខកុំព្យូទ័រប្រហែលជា1ជិត2ម៉ោង ទើបគេអាចhackយកនូវគ្រប់យ៉ាងដែលគេត្រូវការបានសម្រេច។

   បន្ទាប់ពីធ្វើកិច្ចការចុងក្រោយរបស់ខ្លួនបានសម្រេចអស់ហើយ wonwooក៏បានសម្អាតនូវភស្តុតាងទាំងអស់ចោលដូចដែលគេតែងតែធ្វើកន្លងមក រួចគេក៏បានងាកទៅសម្លឹងមើលmingyuដែលនៅគេងមិនទាន់ភ្ញាក់នោះជាមួយនឹងកែវភ្នែកមួយដែលទទេរស្អាត ប៉ុន្តែបង្កប់ទៅដោយភាពឈឺចាប់ដែលគ្មាននរណាម្នាក់អាចយល់បាន អាចដឹងបាន។

   Wonwooនៅសម្លឹងមើលmingyuមិនដាក់ភ្នែកប្រហែលជាមួយសន្ទុះធំទើបគេដើរទៅផ្តេកខ្លួនថ្នមៗគេងក្បែរនឹងmingyu ដើម្បីកុំអោយmingyuមានការសង្ស័យលើគេ និងងើបមកមិនឃើញវត្តមានរបស់គេ។

កំហុសបេះដូងWhere stories live. Discover now