Part40: អស់ផ្លូវ

68 16 6
                                        

«MINGYU!!» wonwooស្រែកឡើងមួយទំហឹងព្រោះតែគ្រាប់កាំភ្លើងមួយនោះបានបាញ់ទៅចំmingyuត្រង់ពោះរបស់គេដែលធ្វើអោយគេដួលទៅដីភ្លាមៗ។

Wonwooឃើញmingyuដួលទៅដីបែបនេះ គេក៏ស្លុតចិត្តជាខ្លាំង ឯទឹកភ្នែករបស់គេក៏កាន់តែស្រក់ចុះខ្លាំងឡើងព្រោះគេមិននឹកស្មានសោះឡើយថាប៉ារបស់គេបាញ់mingyu ហើយគេចង់ឃាត់ប៉ារបស់គេដែរ ប៉ុន្តែគេឃាត់មិនទាន់។

«mingyu...» wonwooនិយាយឈ្មោះmingyuសារជាថ្មីទាំងញ័រមាត់ ហើយគេក៏ចង់រត់ទៅរកmingyuដើម្បីជួយmingyu ប៉ុន្តែគេទៅមិនបានឡើយព្រោះប៉ារបស់គេបានចាប់ដៃរបស់គេជាប់ មិនអោយគេទៅបាន។

«មកជាមួយប៉ា! ប៉ាត្រូវទៅចាត់ការក្រុមហ៊ុនរបស់វាចោល ដើម្បីកុំអោយវាមកចាត់ការប៉ាទាន់» ប៉ារបស់wonwooនិយាយរួច គាត់ក៏អូសដៃរបស់wonwooដើរចេញពីទីនោះ ប៉ុន្តែគាត់ក៏ត្រូវបានទច់ដំណើរភ្លាមៗព្រោះតែសម្តីរបស់mingyu។

«លោកកុំគិតអោយសោះថាលោកអាចរួចពីសំណាញ់ច្បាប់! មិនថាលោកចង់ទៅដល់ទីណា ចង់ធ្វើបែបណានោះទេ ប៉ូលីសនឹងទៅតាមចាប់លោកបានដដែរ ព្រោះក្រុមប៉ូលីសមានភស្តុតាងអស់ហើយ ហើយឯកសារដែលនៅក្នុងដៃរបស់លោកនោះក៏ជាឯកសារក្លែងក្លាយដូចគ្នា លោកមិនអាចយកវាមកគំរាមខ្ញុំបាននោះទេ» mingyuប្រឹងនិយាយទាំងកំពុងតែត្រូវរបួស ឯដៃរបស់គេក៏ព្យាយាមខ្ទប់ឈាមត្រង់របួសមិនអោយហូរមកច្រើន។

«ឯងនិយាយថាមិច?» ប៉ារបស់wonwooងាកទៅសួរmingyuដោយស្រឡាំងកាំង ហើយឯកសារដែលគាត់កំពុងតែកាន់នោះក៏ត្រូវបានរបូតចេញពីដៃរបស់គាត់ព្រោះគាត់ស្លុតចិត្តខ្លាំងពេកនៅពេលដែលដឹងថាគាត់កំពុងតែចាញ់នៅក្នុងល្បែងដែលគាត់បានរៀបចំឡើង ចាញ់ដោយអាម៉ាសមុខជាទីបំផុត។

«លោកគ្មានថ្ងៃឈ្នះខ្ញុំនោះទេ! លោកត្រូវតែទទួលទោសទៅតាមអ្វីដែលលោកបានធ្វើ» mingyuប្រឹងនិយាយជាបន្ត ហើយភ្លាមៗនោះ សម្លេងឡានប៉ូលីសក៏បានបន្លឺឡើងមកពីគ្រប់ទិសទីនៃអគារដែលបញ្ជាក់បានថាប៉ូលីសបានឡោមព័ទ្ធទីនេះហើយ។

«បងសម្លាញ់! ប៉ូលីសមកហើយ ប៉ូលីសឡោមព័ទ្ធពួកយើងហើយ» ប៉ារបស់wonwooកំពុងតែវិលវល់នៅក្នុងការបរាជ័យរបស់គាត់សុខៗ ក៏ស្រាប់តែម៉ាក់របស់wonwooបានបង្ហាញខ្លួនឡើងដោយបានរត់មករកគាត់ និងwonwooជាមួយនឹងទឹកមុខភ័យស្លន់ស្លោរ។

កំហុសបេះដូងWhere stories live. Discover now