វេលាថ្ងៃថ្មីដ៏សែនស្រស់បំព្រងបានចាប់ផ្តើម ឯព្រះសុរិយានាពេលព្រឹកព្រលឹមក៏ចាប់ផ្តើមរះឡើងខ្ពស់នៅឯជើងមេឃ ព្រមទាំងបានបញ្ជេញរស្មីចាំងចែងរបស់ខ្លួនចូលទៅក្នុងបន្ទប់ការិយាល័យដ៏ធំទូលាយមួយដែលមានមនុស្សប្រុសម្នាក់កំពុងតែអង្គុយក្រាបក្បាលគេងលង់លក់ទៅនឹងសាឡុងក្នុងបន្ទប់។
ដោយសារតែពន្លឺព្រះអាទិត្យបានចាំងចូលមក mingyuក៏បានបើកភ្នែកឡើងព្រោះគេមិនអាចស៊ូទ្រាំជាមួយនឹងកម្តៅដែលចាំងចំផ្ទៃមុខ និងភ្នែករបស់គេបានឡើយ ប៉ុន្តែពេលដែលគេបានភ្ញាក់ឡើងមកជាស្ថាពរ គេក៏បានចាប់អារម្មណ៍ថាវត្តមានរបស់លេខាដែលគេបានគេងកាន់ដៃកាលពីរាត្រីយប់មិញបានបាត់ បាត់ទៅហើយ មិនដឹងថាគេម្នាក់នោះទៅណានោះទេ។
ទោះជាវត្តមានរបស់wonwooបានបាត់ក៏ពិត តែក៏មានវត្តមាននៃសម្លៀកបំពាក់មួយឈុតបានចូលមកជំនួសwonwooនៅលើសាឡុង ហើយវាគឺជាឈុតសម្លៀកបំពាក់ធ្វើការសម្រាប់mingyu។
នាយកម្លោះmingyuសម្លឹងមើលទៅឈុតនោះមួយសន្ទុះធំ រួចក៏គេសម្រេចចិត្តងើបឈរឡើង និងកាន់ឈុតសម្លៀកបំពាក់នោះចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន និងស្លៀកពាក់ខោអាវថ្មី ណាមួយឈុតចាស់របស់គេនោះ គេបានពាក់ពេញមួយថ្ងៃទៅហើយ វាមានក្លិនញើស ក្លិនស្អុយ មិនគួរពាក់បន្តឡើយ។
រៀបចំខ្លួនស្អាតបាតអស់ហើយ mingyuក៏បានដើរចេញមកខាងក្រៅវិញ តែពេលដែលគេចេញមកដល់ខាងក្រៅ គេក៏បានប្រទះភ្នែកជាមួយនឹងwonwooដែលកំពុងរៀបចំអាហារនៅលើតុរបស់គេព្រមទាំងមានកាហ្វេក្តៅៗមួយកែវនៅលើតុរបស់គេផងដែរ។
Mingyuមិនបាននិយាយអ្វី គេឈរស្ងៀមមើលលេខារបស់គេធ្វើការដោយស្ងប់ស្ងាត់ តែបន្តិចក្រោយមក គេក៏ចាប់ផ្តើមដើរយឺតៗទៅរកwonwooហើយក៏ឈរនៅពីក្រោយwonwooយ៉ាងកៀក។
«កំពុងធ្វើអី?» mingyuបន្លឺសំណួរមួយឡើងមកធ្វើអោយwonwooរហ័សងាកមករកម្ចាស់សម្លងយ៉ាងលឿន ប៉ុន្តែដោយសារmingyuឈរនៅក្បែរwonwooខ្លាំងពេក wonwooក៏ងាកមកបុកនឹងដើមទ្រូងមាំរបស់mingyuមួយទំហឹងស្ទើរតែធ្វើអោយwonwooដួលផ្ញាកក្រោយទៅលើអាហារដែលគេបានរៀបចំ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
