Part44: ចម្ការទំពាំងបាយជូរ

78 13 8
                                        

វេលារសៀលជ្រាលជ្រេបានឈានចូលមកដល់ ខ្យល់ត្រជាក់ក៏ចាប់ផ្តើមធ្លាក់ចុះ រីឯមនុស្សម្នាមួយចំនួនក៏នាំគ្នាចេញពីធ្វើការត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។

ក្រឡេកមកមើលក្នុងផ្ទះដ៏កក់ក្តៅរបស់ម្តាយកូនទាំងពីរវិញ ពេលនេះwonwooកំពុងតែជួយរៀបចំផ្ទះជាមួយនឹងម៉ាក់របស់គេ ហើយគេក៏បម្រុងនឹងយកថង់សំរាមទៅចោលនៅឯធុងសំរាមខាងមុខផ្ទះ ប៉ុន្តែគ្រាន់តែគេបើកទ្វារផ្ទះរបស់គេភ្លាម វត្តមានរបស់បុរសរាងខ្ពស់សង្ហារ សម្បុរស្រអៀមក៏បានបង្ហាញឡើងនៅនឹងមុខរបស់គេ។

«លោកមកធ្វើអីទៀតហើយ?» wonwooសួរទៅកាន់អ្នកដែលនៅចំពោះមុខខ្លួនជាមួយនឹងទឹកមុខក្រម៉ូវតាមទម្លាប់របស់ខ្លួន។

«ខ្ញុំមកមើលបង! បងមានកើតអីទៀតឬអត់?» mingyuញញឹមតិចៗសួរទៅកាន់wonwooវិញ។

   មិនថាwonwooគំរោះគំរើយដាក់គេប៉ុណ្ណាទេ គេត្រូវតែរក្សាភាពទន់ភ្លន់របស់គេនៅចំពោះមុខរបស់wonwooដើម្បីអាចធ្វើអោយwonwooចិត្តទន់បាន។

«ខ្ញុំប្រាប់ហើយ លោកមិនបាច់មកខ្វល់ជាមួយនឹងខ្ញុំទេ» wonwoo

«កូនwon! កូនទៅយកស្រាក្រហមនៅចម្ការទំពាំងបាយជូរបន្តិចបានទេ ម៉ាក់ភ្លេចទៅថាម៉ាក់បានកម្មង់ស្រាក្រហម» wonwooនិយាយចប់មិនទាន់ផុតពីមាត់ផង សម្លេងម៉ាក់របស់គេក៏បានបន្លឺឡើងមកពីក្នុងផ្ទះដោយគាត់បាននិយាយមកកាន់គេ។

«កូនទៅយកយ៉ាងមិចទៅ? កូនបើកឡានមិនបានទេម៉ាក់!» wonwooងាកទៅនិយាយជាមួយនឹងម៉ាក់របស់ខ្លួនដែលកំពុងតែរៀបចំផ្កាដាក់ក្នុងថូរ។

   គេប្រកែកបែបនេះក៏ព្រោះតែគេកំពុងតែពពោះ វាធ្វើអោយមានការពិបាកក្នុងការបើកឡាន ហើយវាក៏គ្រោះថ្នាក់ខ្លាំងដូចគ្នាដែលអោយគេទៅបើកឡានតែម្នាក់ឯង។

«ចាំខ្ញុំជាអ្នកបើកឡានទៅយកក៏បាន» mingyuលូកមាត់និយាយជាមួយនឹងម៉ាក់របស់wonwooដែលធ្វើអោយwonwooងាកទៅសម្លក់មុខរបស់គេយ៉ាងលឿន។

«ប៉ុន្តែខ្ញុំមិនស្គាល់ផ្លូវទៅនោះទេ!» mingyuនិយាយជាបន្ត រួចគេក៏ងាកមើលមុខរបស់wonwooបន្តិចព្រមទាំងញញឹមឌឺwonwooបន្តិចផងដែរ។

កំហុសបេះដូងWhere stories live. Discover now