Part48: ពាក្យថាស្រឡាញ់

84 15 6
                                        

ខ្យល់ត្រជាក់នារដូវផ្ការីកចាប់ផ្តើមធ្លាក់ចុះមកធ្វើអោយដើមឈើដែលនៅតាមដងផ្លូវបក់រផាយរផាត់ទៅតាមកម្លាំងនៃខ្យល់ ហើយវាក៏ធ្វើអោយស្រទាប់ផ្កាប៉េសដែលកំពុងតែរីកស្កុះស្គាយនៅលើដើមប៉េសត្រូវរបេះចេញពីគ្នា និងធ្លាក់ចុះមកក្រោមប៉ះនឹងផ្ទៃដី ប៉ុន្តែស្រទាប់ផ្កាមួយចំនួនក៏មានសំណាងបានធ្លាក់ទៅប៉ះនឹងស្មារបស់wonwooដែលកំពុងតែអង្គុយនៅកៅអីសាធារណនៅមាត់ទឹកមួយកន្លែង។

Wonwooអង្គុយដោយស្ងៀមស្ងាត់តែម្នាក់ឯងនៅពីក្រោមដើមប៉េសមួយដើម ឯដៃ និងអារម្មណ៍របស់គេក៏ផ្តោតទៅលើការគូរម៉ូតសម្លៀកបំពាក់នៅលើសៀវភៅគំនូរដែលគេបានយកមក។

ការដែលធ្វើបែបនេះគឺធ្វើអោយគេអាចលំហែអារម្មណ៍របស់គេដូចអ្វីដែលគ្រូពេទ្យបានប្រាប់គេ និងធ្វើអោយគេមានអារម្មណ៍ស្រស់ស្រាយដែលជាការល្អសម្រាប់ទារកដែលនៅក្នុងផ្ទៃរបស់គេ ហើយគេក៏បានធ្វើនូវអ្វីដែលគេស្រឡាញ់ចូលចិត្តផងដែរ។

រឺង... រឺង...

Wonwooកំពុងតែអង្គុយគូរគំនូរដោយគ្មានការរំខានសុខៗក៏ស្រាប់តែទូរសព្ទដៃរបស់គេបានរោទ៍ឡើងដែលធ្វើអោយគេត្រូវទម្លាក់ការគូរគំនូរចុះ ហើយក៏លើកទូរសព្ទមកមើល ប៉ុន្តែគេក៏ឃើញថាអ្នកដែលបានទាក់ទងមកគឺជាជនមិនស្គាល់មុខ។

Wonwooមើលទៅកាន់លេខដែលទាក់ទងមកគេនោះដោយចម្លែកក្នុងចិត្ត ហើយគេមិនហ៊ានទទួលទូរសព្ទភ្លាមៗនោះទេ គេនៅសម្លឹងលេខទូរសព្ទនោះមួយសន្ទុះសិន ទើបគេដាច់ចិត្តទទួលទូរសព្ទមួយនោះ និងលើកយកមកនិយាយ។

«សួស្តី! អ្នកជាអ្នកណាដែរ?» wonwooនិយាយទៅកាន់ខ្សែរទូរសព្ទម្ខាងទៀតដោយភ័យៗព្រោះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេមិនដែរមានលេខប្លែកទាក់ទងមកឡើយ។

«យ៉ូស៊ីដា មីនគ្យូ!!» ខ្សែរទូរសព្ទម្ខាងទៀតឆ្លើយតបមកកាន់wonwooយ៉ាងខ្លី តែក៏ធ្វើអោយwonwooចាប់ផ្តើមភ័យកាន់តែខ្លាំង ព្រោះគេមិននឹកស្មានថាmingyuបានស្គាល់លេខទូរសព្ទរបស់គេ ហើយពេលនេះ គេនៅខាងក្រៅផ្ទះទៀត បើmingyuមករកឃើញគេ គេមិនដឹងថាត្រូវរត់ទៅណានោះទេ។

កំហុសបេះដូងWhere stories live. Discover now