+ 5ឆ្នាំបានកន្លងផុតទៅ
ត្រូវហើយ! រយៈពេល5ឆ្នាំបានកន្លងផុតទៅត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ វាលឿនហួសពីការស្មាន។
ក្នុងរយៈពេល5ឆ្នាំមកនេះ mingyuបានចំណាយពេលវេលារបស់ខ្លួនទាំងអស់ផ្តោតទៅលើការសិក្សា ហើយគេក៏បានទៅបន្តការសិក្សារនៅបរទេស រួចក៏ត្រឡប់មកវិញក្នុងនាមជាអ្នកកាន់កាប់ក្រុមហ៊ុនបន្តពីប៉ារបស់គេ។
នៅពេលនេះ គេបានក្លាយទៅជាCEOគ្រប់គ្រងក្រុមហ៊ុនមួយទាំងមូល ដោយមានវ័យត្រឹមតែ22ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់គេខ្លាំងមិនចាញ់ប៉ារបស់គេឡើយ ទោះជាគេក្មេងខ្លាំងក៏ដោយ។ គេថាឪខ្លា កូនក៏ខ្លាដូចគ្នា។
«លោកMingyu!!» បុគ្គលិកស្រីម្នាក់បើកទ្វារចូលទៅក្នុងការិយាល័យរបស់mingyuដើម្បីផ្តល់ដំណឹងទាក់ទងនឹងរឿងការងារដល់គេ ក៏ប៉ុន្តែនៅពេលដែលនាងបើកទ្វារចូលទៅ នាងក៏បានឃើញថាMingyu និងMyunghoរួមទាំងDkកំពុងតែអង្គុយពិភាក្សាគ្នានៅលើសាឡុង ហើយនៅលើតុខាងមុខពួកគេមានឯកសាជាច្រើន មិនដឹងថាពួកគេនាំគ្នានិយាយគ្នាពីរឿងអ្វីឡើយ។
សូមណែនាំខ្លួនអោយគ្រប់គ្នាបានស្គាល់ជាមុនបន្តិចទៅចុះ! ពេលនេះDkបានក្លាយទៅជាប៉ូលីសជាន់ខ្ពស់មួយរូបទៅតាមអ្វីដែលគេស្រមៃ ឯMyunghoក៏បានក្លាយទៅជាប៉ូលីសស៊ើបអង្កេតមួយរូបផងដែរ។
«ពួកឯងត្រឡប់ទៅវិញសិនទៅ!» mingyuឃើញថាបុគ្គលិកចូលមករកខ្លួនបែបនេះ គេក៏បានប្រាប់ទៅកាន់មិត្តទាំងពីររបស់គេអោយត្រឡប់ទៅវិញ ណាមួយពួកគេពិភាក្សាគ្នាយូរមកហើយ។
«យើងទៅសិនហើយណា!» មិត្តទាំងពីររៀបចំអីវ៉ាន់របស់ខ្លួន ឯdkក៏បាននិយាយលាទៅកាន់mingyuមុននឹងដើរចាកចេញពីការិយាល័យរបស់mingyuជាមួយនឹងmyungho។
«មានការអីមែនទេ?» បន្ទាប់ពីមិត្តរបស់ខ្លួនបានចេញទៅផុត mingyuក៏បានដើរទៅអង្គុយនៅតុការងាររបស់ខ្លួនហើយក៏បានសួរទៅកាន់បុគ្គលិកស្រីម្នាក់នោះ។
«តើលោកបានមើលឯកសារជីវប្រវត្តិរបស់អ្នកដែលដាក់ពាក្យមកធ្វើការជាលេខាផ្ទាល់ខ្លួនរបស់លោកហើយឬនៅ?» បុគ្គលិកស្រីសួរទៅកាន់mingyu។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
