Part2: កូនកាត់ជប៉ុនfalling in love

145 15 2
                                        

   ជាច្រើនថ្ងៃបានកន្លងផុតទៅបន្ទាប់ពីmingyu និងwonwooបានជួបគ្នានៅក្នុងយប់នោះ ប៉ុន្តែទោះជាកន្លងទៅច្រើនថ្ងៃ ច្រើនសប្តាហ៍ប៉ុណ្ណាក៏ដោយក៏កូនកាត់ជប៉ុនយ៉ូស៊ីដា មីនគ្យូនៅតែនឹកឃើញដល់wonwooដដែរ។

   តាំងពីយប់ដែលគេបានជួបwonwooនោះមក គេចាប់ផ្តើមនឹកឃើញពីwonwoo ព្រមទាំងបានតាមដានwonwooគ្រប់បណ្តាញសង្គមទាំងអស់។

   គេមិនដឹងថាហេតុអីបានជាគេចាប់ផ្តើមគិតពីwonwoo និងនឹកឃើញwonwooជារឿយៗ ទាំងពេលគេង ពេលរៀន ពេលញ៊ាំ គេនឹកឃើញពីwonwooរហូត ពេលខ្លះនឹកឃើញហើយលួចញញឹមម្នាក់ឯងក៏មានដែរ។

   តើនេះគឺជាអារម្មណ៍ដែលលង់ស្នេហ៍គេដោយគ្រាន់តែជួបលើកដំបូងមែនទេ?

   គេនៅមិនទាន់យល់ពីអារម្មណ៍របស់ខ្លួនច្បាស់នៅឡើយទេ ហើយគេក៏មិនទាន់យល់ថាអ្វីគឺជាស្នេហាអោយច្បាស់ដូចគ្នា។

   ប៉ុន្តែដោយមាននិស្ស័យ គេក៏បានជួបwonwooសារជាថ្មីម្តងទៀតនៅម៉ាតមួយកន្លែងនៅពេលដែលគេបានចូលទៅអង្គុយញ៊ាំអីជាមួយមិត្តភក្តិបន្ទាប់ពីចេញពីសាលារៀន។

   នេះហាក់ដូចជាការផ្តល់ឱកាសមួយអោយគេបានពិសោធន៍អារម្មណ៍របស់ខ្លួនអោយបានច្បាស់អ៊ីចឹង ប៉ុន្តែទោះជានិស្ស័យបានផ្តល់ឱកាសអោយគេក៏ដោយ ក៏គេមិនហ៊ានចាប់យកឱកាសមួយនោះដែរ គេបានត្រឹមតែអង្គុយស្ងៀម និងតាមសម្លឹងមើលwonwooដោយភាពស្ងប់ស្ងាត់ពីចម្ងាយប៉ុណ្ណោះ។

«សូមទោសផង! កាតនេះមិនដំណើរការទេ តើមានកាតផ្សេងដែរទេ? ឬក៏អាចបង់ជាប្រាក់សុទ្ធក៏បានដែរ» កំពុងតែអង្គុយសម្លឹងមើលwonwooគិតលុយថ្លៃអីវ៉ាន់សុខៗក៏ស្រាប់តែmingyuបានឮសម្លេងរបស់បុគ្គលិកផ្នែកគិតលុយនិយាយទៅកាន់wonwooហាក់ដូចជាwonwooកំពុងតែមានបញ្ហាជាមួយនឹងកាតរបស់គេ។

«ខ្ញុំអត់មានលុយសុទ្ធទេហើយក៏អត់មានកាតផ្សេងដែរ តែអាចស្កេនម្តងទៀតបានទេព្រោះតាមខ្ញុំចាំ កាតមួយនេះនៅមានលុយនៅឡើយទេ» wonwooតបទៅកាន់បុគ្គលិកម៉ាតជាមួយនឹងទឹកមុខព្រួយបារម្ភព្រោះបើកាតរបស់គេមានបញ្ហាពិតមែនគឺគេដឹងតែចប់ហើយ។

«សូមទោសផង! កាតនៅតែមិនដំណើរការដដែរ» បុគ្គលិកនោះយកកាតមកស្កេតពីរទៅបីដងតាមការស្នើររបស់wonwoo តែកាតនោះនៅតែមិនដំណើរការដដែរធ្វើអោយwonwooចាប់ផ្តើមក្រពុលមុខយកតែម្តង។

កំហុសបេះដូងWhere stories live. Discover now