«នេះមែនទេបុគ្គលិកថ្មីដែលជាលេខារបស់លោកmingyu?» wonwooកំពុងតែឈរprintឯកសារសុខៗក៏ស្រាប់តែមានស្រីស្រស់ម្នាក់បានដើរមកសួរនាំបែបចង់ឈ្លោះជាមួយនឹងwonwoo។
«បាទសួស្តី! ខ្ញុំគឺហ្លួងប្រាកាន អច្ឆរា ជាលេខាផ្ទាល់ខ្លួនរបស់លោកយ៉ូស៊ីដា មីនគ្យូ» wonwooមិនគិតច្រើន គេណែនាំខ្លួនដោយស្នាមញញឹមស្រទន់ទៅកាន់ស្រីម្នាក់នោះ។
«មិនបាច់ណែនាំខ្លួនអីទេ យើងមិនចង់ដឹងពីឯងឡើយ» ស្រីម្នាក់នោះនិយាយដោយបង្ហាញទឹកមុខជ្រេញwonwooឡើងមក។
«បើមិនចង់ដឹងពីខ្ញុំ មកឈរសួរនាំខ្ញុំធ្វើអី?» wonwooសួរបកវិញ។
«ឯង!» ឃើញគេបកមកកាន់ខ្លួនវិញបែបនេះ ស្រីម្នាក់នោះក៏ចាប់ផ្តើមច្រឡោតឡើងមក តែនាងក៏ទប់អារម្មណ៍របស់ខ្លួនឯងវិញ។
«បើអត់មានការអីជាមួយខ្ញុំទេ ខ្ញុំសូមទៅធ្វើការវិញហើយ» wonwooនៅរក្សាសម្តីពិរោះ និងស្នាមញញឹមស្រទន់ ហើយគេក៏បែរខ្លួនបម្រុងនឹងដើរចាកចេញពីទីនោះ។
«ឆ្ងល់ដល់ហើយថាឯងមានស្អីខ្លះទៅទើបលោកmingyuរើសឯងជាលេខា ឬមួយឯងលេងផ្លូវស្មោគគ្រោក?» wonwooត្រូវទច់ដំណើរភ្លាមៗបន្ទាប់ពីបានឮប្រយោគទាំងអស់នេះចេញពីមាត់របស់បុគ្គលិកស្រីម្នាក់នោះ។
«គេជ្រើសរើសខ្ញុំព្រោះខ្ញុំមានចំណេះជំនាញ មានបទពិសោធន៍ មានសមត្ថភាពគ្រប់គ្រាន់ មានសុជីវធម៌មិនដូចជាអ្នកនាង ឯរូបរាង និងសម្រស់របស់ខ្ញុំក៏ស្រស់ស្អាត ខ្ញុំមិនចាំបាច់ប្រើផ្លូវស្មោគគ្រោកដូចអ្នកនាងនិយាយនោះទេ តែថាអ្នកនាងធ្លាប់ធ្វើបែបហ្នឹងមែនទេបានជាអាចគិតផ្លូវហ្នឹងឃើញ ខ្ញុំគិតមិនឃើញសោះ!» ក្នុងវចនានុក្រមរបស់wonwooគ្មានពាក្យថាចាញ់ទេ ដូច្នេះហើយ គេឆ្លើយបកទៅបុគ្គលិកនោះវិញផាំងៗដោយចិត្តត្រជាក់ជាទីបំផុត ប៉ុន្តែសម្តីដែលគេនិយាយទាំងប៉ុន្មានបានធ្វើអោយបុគ្គលិកស្រីម្នាក់នោះក្តៅស្លឹកត្រចៀកឡើងឆេះងំក្លាយជាផ្សែងភ្លើង។
«ឯងហ៊ានណាស់!»
«បងwonwoo! ខ្ញុំសុំផ្ញើឯកសារនេះទៅអោយលោកmingyuផងចាស» បុគ្គលិកស្រីនោះរៀបនឹងលើកដៃទះកំផ្លៀងwonwooព្រោះតែកំហឹងទៅហើយ បុគ្គលិកម្នាក់ទៀតក៏ស្រាប់តែដើរមកនិយាយជាមួយwonwooធ្វើអោយបុគ្គលិកស្រីនោះត្រូវបង្ខំចិត្តទប់កំហឹងរបស់ខ្លួន ហើយក៏ដើរចេញទៅវិញបាត់ទៅ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
