ព្រះអាទិត្យបានលិចផុតបាត់ទៅ ព្រះចន្ទក៏បានរះឡើងខ្ពស់ ហើយរាត្រីកាលក៏បានឈានចូលមកដល់។
ពេលនេះម៉ោង6ឈានចូលម៉ោង7ហើយ ហើយមេឃក៏ចាប់ផ្តើមប្រែទៅជាងងឹតដូចគ្នា ឯបុគ្គលិកនៅក្នុងក្រុមហ៊ុនស្ទើរតែគ្រប់គ្នាក៏បានត្រឡប់ទៅទីលំនៅរបស់ពួកគេរៀងៗខ្លួនដើម្បីសម្រាក លើកលែងតែបុគ្គលិកមួយចំនួនដែលត្រូវធ្វើការថែមម៉ោង ឬក៏មានការងារដែលត្រូវធ្វើការបង្ហើយប៉ុណ្ណោះដែលបន្តនៅ នៅក្នុងក្រុមហ៊ុន។
ចំណែកwonwooដែលត្រូវជាលេខាផ្ទាល់ខ្លួនរបស់mingyuក៏ត្រូវនៅក្រុមហ៊ុនដើម្បីបង្ហើយការងារថ្ងៃដំបូងរបស់គេដូចគ្នា ហើយគេក៏ត្រូវនៅចាំរហូតទាល់តែmingyuទៅផ្ទះទើបគេបានទៅផ្ទះដែរ។
ធ្វើការងារទាំងប៉ុន្មានរបស់ខ្លួនចប់រួចរាល់ហើយ wonwooក៏បានបើកទ្វារចូលទៅក្នុងការិយាល័យរបស់mingyu ដើម្បីមើលពីស្ថានភាពរបស់mingyu ប៉ុន្តែពេលដែលគេដើរចូលទៅដល់ក៏ឃើញថាការិយាល័យបើកភ្លើងចោល តែគ្មានមនុស្សនៅឡើយ មិនដឹងថាmingyuបានបាត់ទៅណានោះទេ។
«Mingyu!?» wonwooហៅឈ្មោះរបស់mingyuដោយសង្ឃឹមថាmingyuនៅកន្លែងណាមួយនៃបន្ទប់ការិយាល័យ។
«...» ស្ងាត់ជ្រាប គ្មាននរណាម្នាក់ឆ្លើយតបនឹងwonwooឡើយ នេះបញ្ជាក់បានថាmingyuមិននៅក្នុងបន្ទប់នោះទេ ប៉ុន្តែ... តើគេទៅណា?
«គេទៅផ្ទះបាត់ទេដឹង? អត់ទេ! កុំព្យូទ័ររបស់គេនៅទីនេះនៅឡើយ សោរឡានក៏នៅទីនេះដែរ» wonwooព្យាយាមដើរមើលជុំវិញនោះ ក្រែងលោបានឃើញស្រមោលmingyu តែនៅតែអត់ដដែរ គេឃើញមានតែកុំព្យូទ័រ និងសោរឡានរបស់mingyuនៅលើតុការងាររបស់គេប៉ុណ្ណោះ។
ដោយមិនដឹងថាmingyuបាត់ទៅណា រកក៏មិនឃើញ wonwooក៏សាកយកទូរសព្ទទាក់ទងទៅmingyu។
រឺង... រឺង....
កម្មពាររបស់wonwooហើយ mingyuមិនបានយកទូរសព្ទទៅតាមខ្លួនទេដោយគេបានទុកទូរសព្ទរបស់គេចោលនៅលើតុកាងារ។
«គេទៅណា? ហេតុអីក៏បាត់ខ្លួនដូចជាកូនក្មេងបែបនេះ?» wonwooនិយាយម្នាក់ឯងដោយមានអារម្មណ៍តានតឹងជាខ្លាំង គេចង់តែបោកក្បាលទៅនឹងតុអោយស្លាប់នៅនឹងកន្លែងទេ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
