រសៀលជ្រាលជ្រេ ព្រះសូរិយាចាប់ផ្តើមលិចចុះដែលបង្កើតបានជាពណ៌ក្រហមឆ្អិនឆ្អៅនៅជាប់នឹងផ្ទៃមេឃដ៏ស្រស់ស្អាត ឯមនុស្សគ្រប់គ្នាក៏នាំគ្នាចេញពីធ្វើការ និងត្រឡប់ទៅផ្ទះដើម្បីសម្រាកបន្ទាប់ពីហត់អស់កម្លាំងពេញមួយថ្ងៃ ក៏ប៉ុន្តែបើក្រឡេកមកមើលក្នុងបន្ទប់របស់mingyuដែលជាអ្នកជំងឺត្រូវគ្រាប់កាំភ្លើងវិញ ពេលនេះmingyuទើបតែភ្ញាក់ពីដំណេកនោះទេ ហើយនៅពេលដែលគេភ្ញាក់ឡើងមក គេក៏ឃើញថាមានមនុស្សម្នាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃរបស់គេ។
Mingyuមិនកម្រើកខ្លួន គេនៅគេងយ៉ាងស្ងៀម និងសម្លឹងមើលមុខរបស់អ្នកដែលគេងមិនព្រមងើបនោះ ហើយគេក៏បានយកដៃរបស់គេទៅវែកសក់ដែលបានធ្លាក់មកបាំងសម្រស់ដ៏ស្រស់ស្អាតមួយនោះចេញ ប៉ុន្តែដោយសារតែការប៉ះរបស់គេ វាក៏បានធ្វើអោយម្ចាស់ខ្លួនដឹងខ្លួន ហើយក៏ចាប់ផ្តើមបើកភ្នែកឡើង។
Wonwooបើកភ្នែកឡើងយឺតៗ ហើយគ្រាន់តែគេបានឃើញថាផ្ទៃមុខសង្ហារបស់mingyuនៅកៀកនឹងគេ ហើយខ្លួនរបស់គេកំពុងតែគេងនៅក្នុងការអោបក្រសោបរបស់mingyu គេក៏រហ័សបម្រាស់ខ្លួន និងចង់ងើបចេញពីការក្រសោបរបស់mingyu ប៉ុន្តែគេងើបមិនរួចឡើយព្រោះmingyuបានអោបកាយរបស់គេជាប់ មិនព្រមព្រលែង។
«នៅបែបនេះហើយ! ខ្ញុំចង់អោបបងបែបនេះ» mingyuបន្តអោបកាយតូចតែមួយរបស់wonwooជាប់ ហើយក៏ទាញwonwooមកអោយកាន់តែណែនជាងមុន។
Wonwooមិនប្រកែក យល់ព្រមនៅស្ងៀមក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់mingyu ព្រោះការពិតទៅគេក៏ចូលចិត្តនូវការអោបក្រសោបមួយនេះ ហើយក៏ពេញចិត្តដែលmingyuអោបខ្លួនរបស់គេបែបនេះ។
«តើហេតុអីបានជាពេលនោះបងចាកចេញពីខ្ញុំ? តើបងពិតជាមិនបានស្រឡាញ់ខ្ញុំមែនឬ?» កំពុងតែគេងអោបគ្នាសុខៗក៏ស្រាប់តែmingyuបន្លឺសម្លេងឡើងមកដែលធ្វើអោយwonwooចាប់ផ្តើមផ្លាស់ប្តូរទឹកមុខ។
«រឿងទាំងអស់នោះបានកន្លងហួសអស់ហើយ កុំរំលឹកពីវាអី ពួកយើងគិតពីបច្ចុប្បន្នកាលវិញល្អជាង» wonwooស្ងាត់បន្តិច រួចគេក៏បានផ្តល់ចម្លើយសមរម្យមួយទៅអោយmingyuដើម្បីកុំអោយmingyuដេញដោលសួរតទៅទៀត។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
