Part29: អ្នកជំងឺ

82 16 2
                                        

   ពន្លឺព្រះសូរិយានាពេលព្រឹកព្រលឹមចាប់ផ្តើមរះឡើងរួចក៏បញ្ជេញនូវកាំរស្មីរបស់ខ្លួនបំភ្លឺពិភពលោក ព្រមទាំងបានចាំងពន្លឺចូលតាមរយៈបង្អួចទៅក្នុងបន្ទប់ដ៏ធំទូលាយ និងមានការតុបតែងយ៉ាងល្អប្រណិតមួយ ប៉ុន្តែនៅពេលនេះ ម្ចាស់បន្ទប់ដ៏ស្រស់ស្អាតមួយនេះបានគេងស្តូកស្តឹងនៅលើគ្រែដ៏ទូលាយ ហើយនៅក្បែរកាយដែលគេងដោយមិនដឹងខ្លួននោះ ក៏មានមនុស្សម្នាក់កំពុងតែអង្គុយក្រាបគេងទៅនឹងគ្រែដែលបញ្ជាក់អោយយើងដឹងថាមនុស្សម្នាក់នោះបាននៅមើលថែ និងនៅក្បែរmingyuពេញមួយយប់ ហើយមនុស្សម្នាក់នោះមិនអាចជានរណាក្រៅពីwonwooឡើយ។

ក្រាក!

   សម្លេងបើកទ្វារបានបន្លឺឡើង ហើយវត្តមានបុរសម្នាក់ពាក់ឯកសណ្ឋានគ្រូពេទ្យក៏បានបង្ហាញឡើង ព្រមទាំងបានដើរចូលមកខាងក្នុងបន្ទប់។

   លោកគ្រូពេទ្យម្នាក់នេះគឺជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់mingyuដែលតែងតែនៅរង់ចាំព្យាបាលmingyuគ្រប់ពេលវេលា និងមកព្យាបាលmingyuដល់ផ្ទះផ្ទាល់ ដោយmingyuមិនចាំបាច់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឡើយ។

   លោកគ្រូពេទ្យដើរចូលមកក្នុងបន្ទប់ហើយ គាត់ក៏ចាប់ផ្តើមប្រតិបត្តិការងារជាគ្រូពេទ្យរបស់គាត់ដោយបានរៀបចំពិនិត្យពីអាការរបស់mingyu និងមើលពីរបួសរបស់mingyu ហើយលោកគ្រូពេទ្យក៏បានក្រឡេកឃើញពីវត្តមានរបស់wonwooដែលកំពុងគេងនៅក្បែរនឹងmingyuផងដែរ ប៉ុន្តែគាត់មិនបានដាស់ ឬក៏បង្កការរំខានដល់គេនោះឡើយ ព្រោះគាត់ដឹងថាគេអស់កម្លាំងពេញមួយយប់។

«លោកគ្រូពេទ្យ!» ទោះជាគ្រូពេទ្យមិនរំខានដំណេករបស់wonwooក៏ពិត តែwonwooនៅតែភ្ញាក់ឡើងដដែរ ហើយគេក៏និយាយឡើងដោយខ្សោះៗ។

«សម្រាកបន្តទៀតចុះ!» លោកគ្រូពេទ្យញញឹមស្រាលៗទៅកាន់wonwoo។

«គេយ៉ាងមិចហើយ?» wonwooមិនបានស្តាប់តាមសម្តីរបស់លោកគ្រូពេទ្យ ប៉ុន្តែគេបែរជាសួរឡើង ហើយក៏ក្រឡេកភ្នែកទៅមើលmingyuដែលមិនទាន់ដឹងខ្លួន។

«គេបានធូរស្បើយច្រើនហើយ កុំបារម្ភច្រើនអី! បន្តិចទៀតគេនឹងដឹងខ្លួនហើយ» លោកគ្រូពេទ្យឆ្លើយតបដោយនៅរក្សាស្នាមញញឹមស្រាលជាប់លើផ្ទៃមុខដដែរ។

កំហុសបេះដូងWhere stories live. Discover now