Part32:ធ្វើល្អ បានអាក្រក់

61 14 2
                                        

   ក្នុងបន្ទប់ដ៏ត្រជាក់ស្រេប និងស្ងប់ស្ងាត់ មនុស្សបីនាក់កំពុងតែអង្គុយនៅទល់មុខគ្នា ដោយmingyu និងwonwooបានអង្គុយនៅជិតគ្នាលើសាឡុងម្ខាង រីឯជេនក៏អង្គុយតែម្នាក់ឯងនៅឯសាឡុងម្ខាងទៀត។

«លោកmingyuមានការអីជាមួយខ្ញុំដែរ? មានការងារអ្វីថ្មីអោយខ្ញុំធ្វើមែនទេ?» ជេនដែលមិនទាន់បានដឹងរឿងអ្វីបាននិយាយដោយញញឹមទៅកាន់mingyu ហើយនាងក៏បានងាកទៅញញឹមដាក់wonwooផងដែរ ប៉ុន្តែwonwooមិនមានអារម្មណ៍ញញឹមតបវិញឡើយ។

«អ្នកនាងធ្វើជាមិនដឹង ឬក៏មិនដឹងពិតមែន?» mingyuសួរទៅកាន់ជេនដោយមុខស្មើធេងហើយក៏សម្លឹងមុខនាងយ៉ាងចំដែលធ្វើអោយជេនចាប់ផ្តើមមានអារម្មណ៍ភ័យឡើងមក។

«ដឹងរឿងអ្វី?» ជេនសួរ ព្រោះនាងពិតជាមិនបានដឹងរឿងអ្វីពិតមែន។

«នេះគឺជាវីដេអូដែលអ្នកនាងចូលទៅក្នុងការិយាល័យរបស់ខ្ញុំ និងhackចូលមើលកុំព្យូទ័ររបស់ខ្ញុំ ហើយអ្នកនាងក៏ជាអ្នកដែលhackយកឯកសារម៉ូតសម្លៀកបំពាក់របស់លេខារបស់ខ្ញុំដូចគ្នា ព្រោះនៅក្នុងវីដេអូនេះ អ្នកនាងបាននិយាយពីគម្រោងអាក្រក់របស់អ្នកនាង» mingyuមិននៅបន្តនិយាយបែកអូរហូរស្ទឹងច្រើន គេក៏បានបង្វែរកុំព្យូទ័រដែលកំពុងចាក់វីដេអូរបស់ជេនចូលក្នុងការិយាល័យរបស់គេអោយជេនដែលជាសមីខ្លួនបានមើល ហើយគេក៏និយាយបញ្ជាក់ទៅអោយជេនបានដឹងពីអ្វីដែលនាងបានធ្វើ។

«...» ជេនបានមើលឃើញវីដេអូ និងបានស្តាប់សម្តីរបស់mingyuហើយ នាងក៏ចាប់ផ្តើមភ័យកាន់តែខ្លាំងឡើយព្រោះនៅពេលនេះនាងត្រូវគេចាប់បានហើយ។

   ជេនមិននឹកស្មានទេថានាងបានធ្វើការងារអោយភ្លាត់ស្នៀតធ្វើអោយគេអាចចាប់បាននាងនៅនឹងមុខបែបនេះ ហើយគេថែមទាំងមកបង្ហាញភស្តុតាងអោយនាងបានឃើញទៀត។

«អ្វីដែលអ្នកនាងធ្វើ វាពិតជាខុសខ្លាំងណាស់ ពួកយើងមិនអាចលើកលែងទោសអោយបាននោះទេ ប៉ុន្តែពួកយើងផ្តល់ឱកាសមួយអោយអ្នកនាង ព្រោះពួកយើងយល់ថាអ្នកនាងធ្លាប់បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនកន្លងមកនេះ» mingyuបង្វែរកុំព្យូទ័ររបស់គេមកវិញ ហើយគេក៏និយាយជាបន្តទៅកាន់ជេនដែលកំពុងតែភ័យញ័រ និងមិនហ៊ានប្រឈមមុខជាមួយនឹងគេ។

កំហុសបេះដូងWhere stories live. Discover now