ព្រះអាទិត្យចាប់ផ្តើមរះឡើងផ្លាស់គ្នាជាមួយនឹងព្រះចន្ទជាសញ្ញាបញ្ជាក់ថាថ្ងៃថ្មីសម្រាប់មនុស្សគ្រប់គ្នាបានឈានចូលមកដល់ហើយ ហើយថ្ងៃថ្មីមួយនេះគឺជាថ្ងៃដ៏ស្រស់ស្រាយបំផុតសម្រាប់អ្នកកម្លោះmingyu។
Mingyuទៅរៀនទាំងស្នាមញញឹមស្រស់ អង្គុយរៀនដោយអារម្មណ៍ស្រស់ស្រាយខុសពីរាល់ដងឆ្ងាយណាស់ ហើយមូលហេតុដែលធ្វើអោយគេមានអារម្មណ៍ល្អបែបនេះគឺព្រោះតែនៅក្នុងថ្ងៃនេះ គេមានគម្រោងទៅរង់ចាំជួបwonwooនៅមុខសាលារបស់wonwoo។
នៅពេលដែលផុតម៉ោងរៀនអស់ហើយ mingyuក៏បានចេញពីសាលា ហើយគេក៏ធ្វើដំណើរទៅឈររង់ចាំwonwooចេញពីរៀននៅនឹងមុខមហាវិទ្យាល័យរបស់wonwooផ្ទាល់។
គេហ៊ានមកចាំបែបនេះក៏ព្រោះតែកាលពីម្សិលមិញ myunghoបានផ្តល់ព័ត៌មានទាក់ទងនឹងសាលារៀន និងម៉ោងសិក្សារបស់wonwooអោយmingyuបានដឹងដែលធ្វើអោយmingyuអាចដឹងថាត្រូវមកចាំwonwooនៅទីណា ហើយនៅម៉ោងណា។
Mingyuឈររង់ចាំបណ្តើរ ផ្អែកខ្នងរបស់គេទៅនឹងជញ្ជាំងរបងសាលាបណ្តើរ នៅពេលនេះគេបានឈរចាំអស់មួយសន្ទុះធំហើយតែគេមិនរុញរាអ្វីសូម្បីបន្តិចឡើយ ទោះជាត្រូវចាំយូរបន្តិចក៏ដោយ ហើយមិនយូរប៉ុន្មាន មនុស្សដែលគេរង់ចាំក៏បានបង្ហាញវត្តមានឡើង។
wonwooដើរចេញពីសាលាជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់របស់គេដោយដើរបណ្តើរ ជជែកគ្នាយ៉ាងសប្បាយបណ្តើរ តែគ្រាន់តែដើរចេញមកដល់ខាងក្រៅភ្លាម គេក៏បានក្រឡេកភ្នែកទៅប្រទះនឹងវត្តមានរបស់mingyuដែលកំពុងឈររង់ចាំគេភ្លាម។
«ឈប់សិនពួកឯង! យើងមានការបន្តិច» បានឃើញវត្តមានmingyuហើយ wonwooក៏និយាយប្រាប់ទៅកាន់មិត្តរបស់ខ្លួនដើម្បីអាចអោយគេឆ្លៀតពេលដើរទៅជួបនឹងmingyuបាន។
«សួស្តីmingyu! ពួកយើងជួបគ្នាម្តងទៀតហើយ ឯងមកទីនេះធ្វើអីដែរ?» wonwooញញឹម និយាយរាក់ទាក់ទៅកាន់mingyu ហើយក៏មិនភ្លេចសួរនាំពីគេដូចគ្នា។
«ខ្ញុំមកចាំបង» mingyuឆ្លើយមួយម៉ាត់យ៉ាងខ្លី។
«មកចាំបង? មានការអីជាមួយបងមែនទេ?» wonwooសួរឡើងជាមួយនឹងភាពភ្ញាក់ផ្អើលព្រោះមិននឹកស្មានទេថាmingyuមកចាំខ្លួនបែបនេះ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
