ថ្ងៃថ្មីដែលអ្នកគ្រប់គ្នា ជាពិសេសគឺwonwooបានរង់ចាំក៏បានចូលមកដល់ ហើយថ្ងៃនេះmingyuក៏បានមកបំពេញតួនាទីរបស់ខ្លួននៅឯក្រុមហ៊ុនតាមទម្លាប់ដដែរ។
មកដល់ក្រុមហ៊ុនភ្លាម mingyuក៏ដើរសម្តៅទៅរកការិយាល័យរបស់គេ ប៉ុន្តែពេលដែលគេដើរចូលទៅដល់ខាងក្នុងការិយាល័យ គេក៏ស្រាប់តែប្រទះឃើញថាកាតសម្រាប់ស្កេតចូលក្រុមហ៊ុនរបស់គេបែរជានៅលើតុការងាររបស់គេទាំងគ្មានមូលហេតុ។
«ហេតុអីក៏កាតរបស់ខ្ញុំមកនៅទីនេះ?» mingyuលើកកាតនោះមកកាន់មើល ហើយគេក៏ងាកទៅសួរwonwooដែលទើបនឹងដើរចូលមកក្នុងការិយាល័យ។
«ខ្ញុំមិចនឹងដឹងទៅ! លោកភ្លេចវានៅទីនេះដោយខ្លួនឯងក៏មិនដឹង» wonwooតបទៅmingyuយ៉ាងធម្មតា ធ្វើដូចជាគេមិនបានដឹងថាមានរឿងអ្វីកើតឡើងកាលពីយប់មិញអ៊ីចឹង។
«មិនអាចទេ! ម្សិលមិញខ្ញុំបានយកវាទៅតាមខ្លួនច្បាស់ណាស់» mingyuបន្តប្រកែកជាមួយនឹងwonwoo។
«ចឹងខ្ញុំក៏មិនដឹងថាហេតុអីបានជាវាមកនៅទីហ្នឹងដែរ!»
«លោកmingyu! មានរឿងធំកើតឡើងហើយ» កំពុងតែជជែកគ្នារឿងកាតរបស់mingyuសុខៗ បុគ្គលិកម្នាក់ក៏ស្រាប់តែបើកទ្វារចូលមកក្នុងការិយាល័យរបស់mingyu ហើយក៏និយាយមកកាន់mingyuទាំងតក់ស្លុតដែលធ្វើអោយwonwoo និងmingyuងាកទៅមើលមុខបុគ្គលិកម្នាក់នោះទាំងតក់ស្លុតដែរ។
«មានរឿងស្អីកើតឡើង?» mingyuទម្លាក់រឿងកាតនោះចោល ហើយក៏រហ័សដើរទៅសួរបុគ្គលិករបស់ខ្លួន។
«គឺថា... ឯកសារមួយចំនួនរបស់ក្រុមហ៊ុនត្រូវបានបាត់ ឯprojectមួយចំនួនដែលយើងត្រៀមនឹងធ្វើក៏ត្រូវបានបាត់ដូចគ្នា» បុគ្គលិកនោះបន្តនិយាយប្រាប់ទៅកាន់mingyuដោយទឹកមុខភ័យស្លន់ស្លោជាខ្លាំង។
«ចុះទិន្នន័យcollectionថ្មីរបស់ពួកយើងមិនបានបាត់ទេមែនទេ?» mingyuសួរបញ្ជាក់ទៅកាន់បុគ្គលិកនោះព្រោះថាអំឡុងពេលនេះprojectផ្សេងៗមិនសូវសំខាន់ឡើយ collectionថ្មីរបស់ពួកគេគឺសំខាន់ជាង។
«មិនបាត់ទេ ប៉ុន្តែ...»
«ប៉ុន្តែអី?» mingyuសួរទៅកាន់បុគ្គលិកទាំងអន្ទះសារចង់ស្តាប់ ព្រោះពាក្យថាប៉ុន្តែមួយម៉ាត់ វាបញ្ជាក់យ៉ាងច្បាស់ថាគ្មានរឿងល្អកើតឡើងនោះទេ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
