Part9: ហ្លួងប្រាកាន vs យ៉ូស៊ីដា

92 13 15
                                        

«នាំទៅជួបប៉ាម៉ាក់របស់ខ្ញុំ» mingyuនិយាយដោយស្នាមញញឹមខិល។

«ឆ្គួតទេមែនទេ? ស្គាល់គ្នាមិនទាន់បានប៉ុន្មានផង ក៏នាំទៅជួបប៉ាម៉ាក់ គ្មានអ្នកណាគេធ្វើចឹងទេ!» wonwooស្តីអោយផាំងៗទៅកាន់mingyu។

«ពេលនេះមានហើយ គឺខ្ញុំជាអ្នកធ្វើ» ចង់wonwooស្តីអោយប៉ុណ្ណា ក៏mingyuនៅតែនិយាយឌឺដាក់wonwooបានដដែរ។

«ខ្ញុំនិយាយលេងទេ ខ្ញុំនៅចាំអោយបងត្រៀមខ្លួនរួចសិន ហើយក៏ចាំរហូតដល់ខ្ញុំរៀនចប់! បងព្រមនៅចាំខ្ញុំរហូតដល់ខ្ញុំរៀនចប់ដែរទេ?» mingyuនិយាយជាបន្ត ដោយបញ្ជេញស្នាមញញឹមកូនឆ្កែគួរអោយស្រឡាញ់ ហើយគេក៏ភ្ជាប់សំណួរមួយសួរទៅកាន់wonwooផងដែរ។

«...» ឮសំណួររបស់mingyuហើយ wonwooក៏ទម្លាក់ទឹកមុខចុះបន្តិច ហើយគេមិននិយាយអ្វីតបតជាមួយនឹងmingyuឡើយ គេស្ងាត់ឈឹងហាក់ដូចជាគ្មានចម្លើយមួយច្បាស់លាស់ផ្តល់អោយmingyu។

«តោះទៅ!» ស្ងាត់បានបន្តិច wonwooក៏និយាយឡើងរួចគេក៏បានដើរចេញទៅ។

   Mingyuដើរទៅតាមwonwooទាំងឆ្ងល់ តែទោះជាឆ្ងល់យ៉ាងណាក៏គេមិនហ៊ានសួរអីដែរ គេសុខចិត្តស្ងាត់ ហើយក៏ដើរទៅតាមwonwoo និងកាន់ឆត្រទទូរអោយwonwooព្រោះមេឃនៅភ្លៀងនៅឡើយ ឯដៃរបស់គេវិញក៏នៅកាន់ដៃរបស់wonwooជាប់ មិនខ្ចីព្រលែង។

«ចង់ជូនបងទៅដល់ផ្ទះមែនទេ?» ដើរនៅតាមផ្លូវសុខៗ wonwooក៏ងាកទៅសួរmingyuដែលកំពុងកាន់ឆត្រអោយគេ មិនព្រមព្រលែងនោះ។

«បើបងអោយខ្ញុំជូនទៅ ខ្ញុំនឹងជូនទៅ!» mingyuញញឹមស្ញេញដាក់wonwoo។

«មិនអីទេ! បងជិះឡានក្រុងទៅផ្ទះខ្លួនឯងបាន» wonwooញញឹមស្រាលៗ ហើយស្របពេលនឹងគ្នានោះ ជើងឡានក្រុងដែលធ្វើដំណើរទៅដល់ផ្ទះរបស់wonwooក៏បានមកដល់ល្មម។

«អរគុណសម្រាប់ថ្ងៃនេះ ហើយក៏អរគុណសម្រាប់កុលាបមួយទងនេះដូចគ្នា» wonwooនិយាយ ព្រមទាំងលើកផ្កាកុលាបដែលmingyuបានអោយបង្ហាញទៅកាន់mingyu រួចគេក៏បានឡើងឡានក្រុងទៅបាត់ទៅ ទុកអោយmingyuនៅឈរទទូរឆត្រមើលគេជិះឡានក្រុងចេញទៅ។

   នៅលើឡានក្រុង wonwooអង្គុយក្បែរបង្អួច សម្លឹងមើលទៅកាន់មនុស្សម្នាយ៉ាងច្រើនដែលកំពុងដើរទទូរឆត្រនៅតាមដងវិធី ឯក្នុងចិត្តរបស់គេក៏បានគិតទៅដល់ពាក្យសម្តី និងសំណួរដែលmingyuបានសួរមកកាន់ខ្លួន។

កំហុសបេះដូងWhere stories live. Discover now