Part10: ទេពអប្សរប្រែទៅជាកុលាបមានបន្លា

95 16 4
                                        

«ប៉ាមិនធ្វើអីទេ តែប៉ាចង់ប្រាប់ឯងថា កុំទាក់ទងជាមួយគេអោយសោះ! បើឯងស្គាល់គេ ក៏ប្រញាប់ផ្តាច់ទំនាក់ទំនងជាមួយគេទៅ កុំអោយគេមករញេរញៃជាមួយជីវិតឯងហើយកុំអោយគេស្គាល់ពីឯងច្រើន» ប៉ារបស់wonwooនិយាយខ្សឹបៗប្រាប់ទៅកាន់wonwooដោយទឹកមុខប្រាកដប្រជាធ្វើអោយwonwooដឹងថាអ្វីដែលគាត់និយាយគឺជារឿងសំខាន់ដែលគេត្រូវតែធ្វើតាម។

«ហេតុអីទៅលោកប៉ា?» wonwooសួរបញ្ជាក់។

«គេគឺជាកូនរបស់គ្រួសារសត្រូវប៉ា គេជាអ្នកស្នងតំណែងក្រុមហ៊ុនដែលជាគូរប្រជែងរបស់ប៉ា ប៉ាមានបំណងចង់ឈ្នះក្រុមហ៊ុនរបស់គេជាយូរមកហើយ ដូច្នេះឯងមិនត្រូវទៅទាក់ទងនឹងសត្រូវនោះទេ វាអាចនាំបញ្ហាមកលើគម្រោងរបស់ប៉ាបាន ឮដែរទេ?» ប៉ារបស់wonwooនិយាយប្រាប់wonwooជាបន្តដែលធ្វើអោយគេចាប់ផ្តើមទម្លាក់ទឹកមុខចុះម្តងបន្តិចៗ។

នេះគេកំពុងតែទាក់ទងជាមួយនឹងសត្រូវរបស់គ្រួសារខ្លួនតើមែនទេ? ហើយគេត្រូវតែផ្តាច់ទំនាក់ទំនងជាមួយនឹងmingyuជាដាច់ខាតមែនទេ?

«បាទលោកប៉ា!» wonwooព្យាយាមលាក់នូវអារម្មណ៍ជ្រួលច្របល់របស់ខ្លួនហើយក៏ញញឹមឆ្លើយយល់ព្រមជាមួយនឹងប៉ារបស់គេ ព្រោះគេគ្មានចម្លើយផ្សេងសម្រាប់រើសឡើយ។

   Wonwooបន្តអង្គុយចាំបាយជាមួយប៉ាម៉ាក់របស់គេដោយអារម្មណ៍មិនស្ងប់ តែគេធ្វើអ្វីមិនបានឡើយ បានត្រឹមតែទ្រាំអង្គុយញ៊ាំអាហារជាបន្តបន្ទាប់ទោះជាញ៊ាំមិនសូវចូលក៏ដោយ ប៉ុន្តែដោយធុញថប់ក្នុងអារម្មណ៍ខ្លាំងពេក wonwooក៏ដកខ្លួនទៅរកកន្លែងស្ងាត់ដើម្បីអាចបន្ធូរអារម្មណ៍របស់ខ្លួនបានខ្លះ។

   Wonwooដើរឡើងមកខាងលើដំបូលអគារដ៏ខ្ពស់ស្កឹបស្កៃតែម្នាក់ឯងហើយក៏បានឈរលំហែកាយ ស្រូបយកនូវខ្យល់អាកាសដ៏បរិសុទ្ធ ប៉ុន្តែទោះជានៅកន្លែងស្ងប់ស្ងាត់ប៉ុណ្ណាក៏ចិត្តwonwooមិនស្ងប់ដែរព្រោះwonwooបានគិតពីរឿងកាលពីថ្ងៃមិញ និងរឿងដែកប៉ារបស់គេបានប្រាប់គេអំបាញ់មិញ។

   កាលពីថ្ងៃមិញគេមិនអាចផ្តល់ចម្លើយដល់សំណួររបស់mingyuបាន ពេលនេះគេក៏ត្រូវមកដឹងថាmingyuគឺជាសត្រូវរបស់គេ ហើយក៏ត្រូវសម្រេចចិត្តថាគួរបន្តឬក៏អត់។

កំហុសបេះដូងWhere stories live. Discover now