«សូមទោសផង! គេគឺជាមនុស្សរបស់ខ្ញុំនោះទេ» mingyuនិយាយឡើងដោយនៅរក្សាស្នាមញញឹមទៅកាន់លោករ៉ូណានដដែរ ប៉ុន្តែដៃរបស់គេក៏បានលូកទៅទាញខ្លួនទាំងមូលរបស់wonwooអោយអង្គុយចុះនៅក្បែរគេ ហើយគេក៏បានប្រើដៃម្ខាងដ៏មាំរបស់គេទៅអោបចង្កេះមួយក្តាប់របស់wonwooជាប់ ព្រមទាំងបានទាញខ្លួនរបស់wonwooមកផ្អឹបជាប់នឹងកាយរបស់គេយ៉ាងស្និទ្ធស្នាល។
Wonwooដែលឈរភ័យខ្លួនសុខៗត្រូវគេទាញទៅអោបកៀកកិតស្និទ្ធស្នាលដោយមិនអោយបានដឹងខ្លួនមុន ឬត្រៀមខ្លួនបានមុននោះក៏បើកភ្នែកធំៗបង្ហាញភាពភ្ញាក់ផ្អើលរបស់ខ្លួនទៅនឹងសកម្មភាពដែលmingyuកំពុងតែធ្វើ ហើយគេក៏បានងាកទៅសម្លឹងមុខដែលញញឹមធ្វើដូចធម្មតារបស់mingyu។
«លោកធ្វើអីហ្នឹង?» wonwooសួរខ្សឹបៗទៅកាន់mingyuដោយខ្លាចថាលោករ៉ូណានបានឮ។
«គាត់ពូកែចាប់កំហុសណាស់ បើកុហកគាត់ហើយត្រូវតែសម្តែងអោយគាត់មើលដើម្បីកុំអោយគាត់ដឹងថាយើងកុហកគាត់» mingyuនិយាយដោយញញឹមឌឺwonwoo រួចគេក៏ងាកទៅលើកកែវស្រាជល់ជាមួយនឹងលោករ៉ូណានព្រមទាំងកូនចៅរបស់គាត់វិញ។
Wonwooមិនដឹងត្រូវធ្វើអ្វីបន្ត គេបានត្រឹមតែដកដង្ហើមធំហើយក៏ព្រមអង្គុយស្ងៀមក្បែរខ្លួនរបស់mingyu តែគេអង្គុយមិនបានសុខឡើយព្រោះដៃរបស់mingyuនៅមិនស្ងៀមនោះទេ ដោយmingyuបានប្រើដៃម្ខាងរបស់ខ្លួនអោបចង្កេះរបស់wonwooផង ឆ្លៀតអង្អែលតិចៗទៅលើចង្កេះរបស់wonwooផង ធ្វើអោយwonwooរសើបខ្លួនជាខ្លាំង។
«លោកនៅស្ងៀមបន្តិចបានទេ? កុំអង្អែលខ្លួនខ្ញុំបែបនេះអី» wonwooទ្រាំខាំមាត់សង្កត់អារម្មណ៍ស្ទើរស្លាប់ ទម្រាំតែគេដាច់ចិត្តហាមាត់និយាយខ្សឹបៗប្រាប់ទៅកាន់mingyu។
«សូមទោសផង ដៃរបស់ខ្ញុំទម្លាប់នៅមិនស្ងៀម» mingyuងាកទៅនិយាយជាមួយwonwooបន្តិច រួចគេក៏ត្រឡប់ទៅផឹកស្រា និងជជែកគ្នាជាមួយលោករ៉ូណានជាបន្តវិញ។
បន្តិចក្រោយមក wonwooក៏ចាប់ផ្តើមសង្កេតឃើញថាmingyuពិតជាឈប់អង្អែលខ្លួនរបស់គេទៅតាមអ្វីដែលគេបានសុំពិតមែន។
ឃើញបែបនេះ wonwooញញឹមឡើងដោយពេញចិត្តដែលmingyuស្តាប់ទៅតាមការស្នើសុំរបស់គេ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
