+ អតីតកាល
«លោកប៉ាហៅខ្ញុំមកមានការអី?» wonwooដើរចូលមកក្នុងបន្ទប់ការងាររបស់ប៉ាខ្លួន រួចគេក៏សួរទៅកាន់ប៉ារបស់គេដែលកំពុងអង្គុយធ្វើការនៅតុការងាររបស់គាត់។
«ប៉ាមានការងារចង់អោយឯងធ្វើ!» ប៉ារបស់wonwooទម្លាក់ការងារចុះ ហើយក៏ងើបមុខមកនិយាយជាមួយនឹងកូនតែម្នាក់របស់ខ្លួន។
«ការងារអី?» wonwooសួរយ៉ាងខ្លីតាមទម្លាប់ដែលមិនសូវស្និទ្ធស្នាលជាមួយនឹងឪពុក។
«ប៉ាចិញ្ចឹមឯងមកតាំងពីតូចដល់ធំ ផ្តល់គ្រប់យ៉ាងអោយឯង វាគួរតែដល់ពេលដែលឯងត្រូវសងគុណប៉ាវិញហើយ» ប៉ារបស់wonwooមិនទាន់ឆ្លើយចូលប្រធានបទភ្លាមៗ គាត់នៅនិយាយអូសក្រឡាចុះឡើងៗធ្វើអោយwonwooចាប់ផ្តើមដឹងថាការងារដែលគាត់នឹងអោយគេធ្វើ មិនមែនជាការងារធម្មតានោះទេ។
«លោកប៉ានិយាយមកថាជាការងារអី!» wonwooនិយាយ ព្រោះគេមិនចង់នៅតែតាប៉ែយូរនោះទេ។
«ឯងបន្លំខ្លួនចូលទៅក្បែរយ៉ូស៊ីដា មីនគ្យូទៅ ហើយលួចយកព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុនវាមកអោយប៉ា» ប៉ារបស់wonwooទម្លាក់ទឹកមុខចុះបន្តិច ហើយគាត់ក៏និយាយដោយទឹកមុខម៉ឺងម៉ាត់ទៅកាន់អ្នកដែលជាកូន។
«ប៉ាចង់ធ្វើអីលើក្រុមហ៊ុនគេ? ក្រុមហ៊ុនគេមិនដែលប៉ះពាល់យើងទេ ហើយក៏មិនដែលចាត់ទុកយើងជាសត្រូវដែរ ហេតុអីចាំបាច់ធ្វើបែបហ្នឹង?» ឮចម្លើយរបស់ប៉ាខ្លួនភ្លាម wonwooក៏ចាប់ផ្តើមជ្រួលច្របល់ក្នុងអារម្មណ៍ភ្លែត ហើយគេមិនទាន់យល់ព្រមទទួលធ្វើការងារនោះភ្លាមៗឡើយ គេនៅសួរនាំអោយច្បាស់ការសិនព្រោះវាជារឿងដែលទាក់ទងទៅនឹងមនុស្សដែលគេធ្លាប់អាណិតស្រឡាញ់។
«ប៉ាគ្រាន់តែចង់អោយក្រុមហ៊ុនមួយនោះធ្លាក់មកនៅក្រោមក្រុមហ៊ុនយើងប៉ុណ្ណឹង អោយក្រុមហ៊ុនគេចុះញ៉មជាមួយយើង មិនត្រូវការអ្វីច្រើនជាងហ្នឹងនោះទេ»
«ដោយប្រើវិធីស្មោគគ្រោកបែបហ្នឹងមែនទេលោកប៉ា?» wonwooសួរទៅកាន់ប៉ារបស់ខ្លួនទាំងហួសចិត្ត មិននឹកស្មានថាគាត់រកនឹកគំនិតមួយហ្នឹងឃើញ ហើយក៏ហ៊ានអោយគេទៅធ្វើការមួយហ្នឹងដោយផ្ទាល់ទៀត។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
