Part37: ការពិត (2)

115 17 3
                                        

«មែនហើយ! យើងក៏ជឿដូចឯងដែរ យើងជឿថាគេមិនមែនធ្វើដោយខ្លួនឯងទេ ប៉ុន្តែត្រូវបានគេបញ្ជា ហើយបដិសេធមិនបាន» បន្ទាប់ពីនឹកឃើញរឿងរ៉ាវទាំងអស់នោះហើយ mingyuក៏និយាយប្រាប់ទៅកាន់myunghoពីគំនិតរបស់ខ្លួន ព្រោះគេជឿជាក់យ៉ាងច្បាស់ថាកាលពីលើកមុន wonwooមិនមែនបោះបង់គេដោយខ្លួនឯងឡើយ។

«បើចឹងមែន ពេលដែលគាត់បោះបង់ឯងនោះ ក៏គាត់ប្រហែលជាត្រូវបានគ្រួសារប្រាប់អោយធ្វើដូចគ្នា ណាមួយនៅពេលនោះ គ្រួសាររបស់គាត់ក៏មិនចូលចិត្តគ្រួសាររបស់ឯងដែរព្រោះតែរឿងក្រុមហ៊ុន» myunghoនិយាយ ឯmingyu និងdkក៏ងក់ក្បាលយល់ស្របនឹងការបកស្រាយរបស់myungho ព្រោះថាបើបូកសរុបរឿងគ្រប់យ៉ាងចូលគ្នា វាពិតជាដូចអ្វីដែលmyunhoនិយាយពិតមែន វាគ្មានអ្វីផ្សេងដែលសមហេតុផលជាងនេះទៀតនោះទេ។

«ប៉ុន្តែឯងច្បាស់ហើយថាអោយគាត់ចូលមកក្បែរខ្លួនឯង ហើយក៏ទាញយកផលប្រយោជន៍ពីឯង?» dkសួរបញ្ជាក់ទៅកាន់mingyuសារជាថ្មីព្រោះការសម្រេចចិត្តមួយនេះគឺធំ ហើយសំខាន់ខ្លាំងណាស់។

«យើងច្បាស់ហើយ ព្រោះកាលដែលគេចូលមកក្បែរខ្លួនយើង វាក៏នាំនូវផលប្រយោជន៍ធំដល់ពួកយើងដូចគ្នា ប៉ុន្តែ បើគេពិតជាចូលមកក្បែរខ្លួនយើងដើម្បីជួយគ្រួសាររបស់គេពិតមែន តើវាអាចមានផលប៉ះពាល់ដល់គេទេ?» mingyuនិយាយឡើងដោយបង្ហាញពីការបារម្ភខ្លាចថាចុងបញ្ចប់ wonwooនឹងទទួលរងផលប៉ះពាល់ពីអ្វីដែលគេបានធ្វើ។

«ប៉ះពាល់! ច្បាស់ជាប៉ះពាល់ ប៉ុន្តែមានវិធីធ្វើអោយគាត់រួចខ្លួនបាន» myunghoនិយាយក្នុងនាមដែលគេជាប៉ូលីសស៊ើបអង្កេតម្នាក់ ប៉ុន្តែវាក៏ធ្វើអោយmingyuបង្ហាញទឹកមុខមិនល្អឡើងមក។

«ឯងកុំភ័យអី រឿងនេះទុកអោយយើងជាអ្នកចាត់ការ នៅពេលនេះយើងអោយកូនអុកដើរចូលក្រឡាអុកសិនទៅ» dkលូកមាត់និយាយ។

«ពិតមែនឬ! អរគុណឯងហើយអាdk យើងស្រឡាញ់ឯងខ្លាំងណាស់» mingyuនិយាយឡើងដោយមុខស្រស់ ហើយគេក៏បានងើបដើរទៅរកdk និងបានអោបdkយ៉ាងណែន ព្រមទាំងបានបូញមាត់ទៅថើបdk។

«ឯងធ្វើអីហ្នឹង! ចេញអោយឆ្ងាយភ្លាមណាអាmingyu» dkរុញmingyuចេញមិនអោយmingyuថើបខ្លួន ហើយក៏ធ្វើទឹកមុខខ្ពើមដាក់mingyu។

កំហុសបេះដូងWhere stories live. Discover now