Part17: នៅពីក្រោយផ្ទៃមុខស្រស់ស្អាត

84 15 2
                                        

«កូនរបស់ប៉ាហាក់ដូចជាមានក្តីសុខដល់ហើយណ!» wonwooចូលមកដល់ក្នុងផ្ទះភ្លាមក៏ស្រាប់តែមានសម្លេងមនុស្សប្រុសម្នាក់បានបន្លឺឡើង ហើយពេលដែលwonwooងាកទៅមើលក៏ឃើញថាប៉ារបស់គេកំពុងតែអង្គុយគងអន្ទាក់ខ្លានៅលើសាឡុងក្នុងផ្ទះគេ និងសម្លឹងមកកាន់គេដោយទឹកមុខមាំ។

«លោកប៉ាមកផ្ទះកូនទាំងយប់ធ្វើអី?» wonwooសួរទៅកាន់ប៉ារបស់ខ្លួន។

«រឿងហ្នឹងវាមិនសំខាន់ទេ! អ្វីដែលសំខាន់គឺប៉ាប្រើអោយឯងទៅធ្វើការក្បែរខ្លួនអាចង្រៃmingyuនោះដើម្បីបំផ្លាញគេ មិនមែនអោយទៅជួយអោយក្រុមហ៊ុនគេជោគជ័យនោះទេ» ប៉ាwonwooនិយាយសម្លុតមកកាន់wonwooបណ្តើរ ដើរមកក្បែរខ្លួនរបស់wonwooបណ្តើរ ប៉ុន្តែwonwooមិនខ្ចីខ្លាចប៉ារបស់គេសូម្បីបន្តិច ដោយគេនៅឈរស្ងៀម និងសម្លឹងកែវភ្នែករបស់ប៉ាគេចំជាមួយនឹងទឹកមុខស្មើធេង។

«ខ្ញុំមិនបានធ្វើអោយក្រុមហ៊ុនរបស់គេជោគជ័យនោះទេ វាគ្រាន់តែជាល្បិចរបស់ខ្ញុំដើម្បីធ្វើអោយគេកាន់តែជឿទុកចិត្តខ្ញុំប៉ុណ្ណោះ» wonwooនិយាយបកទៅកាន់ប៉ារបស់ខ្លួនវិញដោយសម្លេងស្មើ ហើយក៏នៅរក្សាទឹកមុខមុខមាំដដែរ។

«ហើយឯងចង់ធ្វើយ៉ាងមិចបន្តទៀត?» ឮសម្តីជឿជាក់របស់កូនបែបនេះ ប៉ារបស់wonwooក៏សួរដេញ។

«ពេលនេះអោយពួកគេគិតថាពួកគេនឹងជោគជ័យសិនចុះ ពេលដែលពួកគេធ្លាក់ចុះមក ពួកគេនឹងកាន់តែឈឺ! ខ្ញុំនឹងបំផ្លាញពួកគេបន្តិចម្តងៗរហូតដល់ពួកគេព្រមចុះញ៉មជាមួយនឹងពួកយើង» wonwooនិយាយជាបន្តជាមួយនឹងទឹកមុខដែលគួរអោយខ្លាចជាទីបំផុត។

«លោកប៉ាទុកចិត្តចុះ ខ្ញុំនឹងធ្វើការងារមួយនេះអោយបានសម្រេច ខ្ញុំនឹងមិនក្បត់ប៉ានោះទេ អោយតែលោកប៉ារក្សាពាក្យសម្តីរបស់ខ្លួន ហើយធ្វើតាមអ្វីដែលប៉ានិយាយប្រាប់ខ្ញុំ មិនគ្រលាស់ពាក្យសម្តី ឬធ្វើអ្វីលើសពីហ្នឹង» wonwooបន្តនិយាយដោយពាក្យសម្តីរបស់គេគឺចង់គំរាមអោយប៉ាគេគោរពពាក្យសម្តីព្រោះគេខ្លាចថាប៉ារបស់គេនឹងមានបំណងចង់ធ្វើអ្វីផ្សេងលើសពីការធ្វើអោយក្រុមហ៊ុនmingyuធ្លាក់ចុះ។

«កុំភ័យអី! ប៉ាមិនគ្រលាស់ពាក្យសម្តីរបស់ប៉ាទេ»

«ចឹងប៉ារង់ចាំមើលពួកគេធ្លាក់ចុះដោយសារស្នាដៃរបស់កូនចុះ»

កំហុសបេះដូងWhere stories live. Discover now