«ការពិតទៅ ប៉ាមិនមែនត្រឹមតែចង់អោយក្រុមហ៊ុនរបស់វាចុះទន់ខ្សោយតែប៉ុណ្ណឹងទេ តែប៉ាចង់បានឯកសារសំខាន់របស់ក្រុមហ៊ុនវាដើម្បីយកទៅធ្វើជាចំណុចខ្សោយរបស់វា ហើយគំរាមវា កុំអោយវាមកតាមរំខានជីវិតរបស់ប៉ាតទៅទៀត» ប៉ារបស់wonwooនិយាយរៀបរាប់ប្រាប់ទៅកាន់wonwooដែលធ្វើអោយwonwooចាប់ផ្តើមស្លុតចិត្តជាមួយនឹងការពិតដែលខ្លួនមិនដែលបានដឹងទាល់តែសោះ។
«លោកប៉ាចង់មានន័យថាយ៉ាងមិច? ហេតុអីគេរំខានជីវិតប៉ា? ហេតុអីប៉ាត្រូវគំរាមគេ?» wonwooចាប់ផ្តើមដេញសួររកការពិតបន្ថែមពីប៉ារបស់គេព្រោះពេលនេះគេពិតជាចង់ដឹងរឿងរ៉ាវគ្រប់យ៉ាងអោយបានច្បាស់ខ្លាំងណាស់។
«វាតាមចាប់ប៉ា! ឯងមានដឹងទេ ពួកម៉ាកទាំងពីររបស់វាគឺជាប៉ូលីសជាន់ខ្ពស់ និងប៉ូលីសស៊ើបអង្កេត ហើយពួកវាទាំងបីនាក់នោះតាមចាប់ប៉ាមករហូត វាព្យាយាមស្វែងរកភស្តុតាងផ្សេងៗដើម្បីចាប់ប៉ា ចឹងហើយប៉ាមិនអាចនៅស្ងៀមបានទេ ប៉ាត្រូវតែចាត់ការពួកគេវិញដើម្បីអោយពួកវាឈប់រវីរវល់ជាមួយប៉ាទៀត» ប៉ារបស់wonwooនិយាយដោយសង្កត់សម្លេងហាក់ដូចជាខឹងនៅពេលដែលរំលឹកដល់រឿងនោះ។
«ចុះហេតុអីបានជាគេតាមចាប់លោកប៉ា? បើលោកប៉ាមិនធ្វើអ្វីខុសទេ គេមិនតាមចាប់លោកប៉ានោះទេ»
«ប៉ាធ្វើរឿងខុសច្បាប់! ប៉ាជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរគ្រឿងញៀន ប៉ាកេងប្រវ័ញ្ចគេ ហើយធ្លាប់ជួលមនុស្សអោយទៅសម្លាប់អ្នកដែលហ៊ានមកប៉ះពាល់ប៉ា និងក្រុមហ៊ុនរបស់ប៉ា ហើយប៉ាក៏ប្រើផ្លូវកខ្វក់ដើម្បីអោយក្រុមហ៊ុនអាចរីកចម្រើន» ប៉ារបស់wonwooសារភាពនូវទង្វើររបស់ខ្លួនទាំងប៉ុន្មានប្រាប់ទៅកាន់wonwooដែលធ្វើអោយwonwooស្លុតចិត្តជាខ្លាំង គេស្ទើរតែដួលសន្លប់នៅនឹងកន្លែងទៅហើយព្រោះតែគេមិននឹកស្មានទាល់តែសោះថាប៉ារបស់គេធ្វើរឿងទាំងអស់នោះ ហើយគេមិនចង់ជឿនូវអ្វីដែលគេបានឮនោះទេ គេពិតជាពិបាកទទួលយកណាស់។
«លោកប៉ា!! ហេតុអីក៏លោកប៉ាធ្វើរឿងទាំងអស់នោះ? ក្រែងលោកប៉ាដឹងថាវាខុសច្បាប់ហើយ ហេតុអីក៏នៅតែធ្វើ? ហើយប៉ាថែមទាំងព្យាយាមរត់គេចចេញពីសំណាញ់ច្បាប់ទៀត ហេតុអីក៏ប៉ាធ្វើបែបហ្នឹង?» wonwooសួរឡើងទាំងហួសចិត្តជាខ្លាំង ឯកែវភ្នែករបស់គេក៏ចាប់ផ្តើមសម្រក់នូវដំណក់ទឹកសថ្លាចុះមក។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
