Part34: ប្រុសក្មេងពេញកម្លាំង

147 15 16
                                        

តុក! តុក!

សម្លេងគោះទ្វារបានបន្លឺឡើងខ្ទរពេញការិយាល័យ ធ្វើអោយmingyuដែលកំពុងតែរៀបនឹងដោះអាវរបស់ខ្លួនចេញនោះបញ្ឈប់សកម្មភាពភ្លាមៗ ហើយក៏ងាកទៅសម្លឹងទ្វារបន្ទប់ ឯwonwooក៏បានងាកទៅរកទ្វារបន្ទប់ដែលជាប្រភពសម្លេងដូចគ្នា។

«លោកMingyu!! ខ្ញុំយកឯកសារកុងត្រាមកអោយសញ្ញេ!» បន្ទាប់ពីសម្លេងគោះទ្វារបានរលត់ទៅ សម្លេងរបស់បុគ្គលិកប្រុសម្នាក់ក៏បានបន្លឺឡើងពីខាងក្រៅបន្ទប់ការិយាល័យ ប៉ុន្តែបុគ្គលិកម្នាក់នោះមិនទាន់បើកទ្វារចូលការិយាល័យភ្លាមៗឡើយ គេនៅរង់ចាំការអនុញាតិពីmingyuជាមុនសិន។

Mingyuបានស្តាប់ឮសម្តីរបស់បុគ្គលិកខ្លួនហើយ គេក៏ងាកទៅមើលមុខរបស់wonwooទាំងស្លន់ស្លោ ឯwonwooក៏ស្លន់ស្លោមិនស្ទើរដូចគ្នា ហើយគេក៏ប្រញាប់ងើបចេញពីលើខ្លួនរបស់mingyu និងបិទលេវអាវរបស់ខ្លួន ព្រមទាំងរៀបចំសម្លៀកបំពាក់អោយបានរៀបរយដូចដើមវិញ រីឯmingyuគេបានបិទលេវអាវរបស់ខ្លួន និងពាក់ក្រវ៉ាត់កអោយត្រឹមត្រូវ។

«ចូលមក!!» រៀបចំខ្លួនរួចរាល់អស់ហើយ mingyuក៏ប្រាប់អោយបុគ្គលិកនោះចូលមកខាងក្នុង។

បុគ្គលិកដើរចូលមកខាងក្នុងការិយាល័យ រួចក៏បានហុចឯកសារដែលmingyuត្រូវសញ្ញេអោយmingyu ឯmingyuក៏សញ្ញេទៅលើឯកសារមួយនោះទៅតាមតួនាទីរបស់ខ្លួន។

«ករបស់wonwooកើតអី?» បុគ្គលិកម្នាក់នោះឈររង់ចាំmingyuសញ្ញេសុខៗ គេក៏ងាកទៅសួរwonwooដែលឈរនៅក្បែរនោះ។

«អឺ... ប្រហែលជាមូសខាំហើយ នៅទីនេះមូសរៀងច្រើនបន្តិច» wonwooឆ្លើយតបទៅកាន់បុគ្គលិកនោះទាំងភ័យៗ និងធ្វើខ្លួនមិនត្រូវ ហើយគេក៏យកដៃម្ខាងរបស់គេទៅបាំងស្នាមដែលមាននៅលើកញ្ចឹងក។

«រួចហើយ! អាចចេញទៅវិញបាន» mingyuសម្លឹងមើលទៅកាន់wonwooដែលកំពុងរៀបឬកមិនត្រូវនោះបន្តិច រួចគេក៏បានហុចក្រដាសឯកសារទៅអោយបុគ្គលិកម្នាក់នោះព្រមទាំងនិយាយអោយបុគ្គលិកម្នាក់នោះចេញទៅវិញ។

   បុគ្គលិកម្នាក់នោះអោនលំទោនទទួលយកឯកសារនោះពីmingyu រួចគេក៏បានដើរចាកចេញពីការិយាល័យរបស់mingyuដោយមិននៅបង្អង់យូរនាំខាតពេល។

កំហុសបេះដូងWhere stories live. Discover now