«សូមទោស!» mingyuព្រលែងខ្លួនរបស់wonwooចេញពីការក្រសោបរបស់គេដោយមិនអស់អាល័យ ប៉ុន្តែគេគ្មានជម្រើសទេ គេត្រូវតែព្រលែង ហើយពេលដែលព្រលែងរួច គេក៏ឆ្លៀតដកដង្ហើមធំចោលមួយខ្យល់ទៀតហាក់ដូចជាគេតានតឹងអារម្មណ៍ណាស់អ៊ីចឹង។
«លោកមិនបាច់ខ្មាសគេទេ ពេលខ្ញុំមកដំបូង ខ្ញុំក៏ខ្លាចបែបនេះដែរ» ដោយឃើញថាmingyuដកដង្ហើមធំបែបនេះ wonwooក៏និយាយលួងចិត្តmingyu ខ្លាចថាគេមានអារម្មណ៍មិនល្អនឹងរឿងដែលបានកើតឡើងអំបាញ់មិញ។
«ខ្ញុំមិនខ្លាចនឹងខ្មាសគេទេ! អោយតែឃើញបងសើចសប្បាយបែបនេះ ទោះត្រូវខ្មាសគេប៉ុណ្ណាក៏ខ្ញុំព្រមដែរ» mingyuញញឹមស្រស់ និយាយតបទៅកាន់wonwooវិញដែលធ្វើអោយwonwooសម្លឹងមុខគេមិនដាក់ភ្នែក ហើយក៏ចាប់ផ្តើមអៀនជាមួយនឹងពាក្យសម្តីរបស់គេ។
តើគេពិតជាហ៊ានលះបង់គ្រប់យ៉ាងដើម្បីខ្លួនមែនឬ? ហ៊ានលះបង់សូម្បីតែពេលដែលខ្លួនបានធ្វើខុសចំពោះគេបែបនេះ?
«ដៃ! ដៃរបស់លោក!» កំពុងតែភ្លឹកភ្លាំងសុខៗ wonwooក៏បានក្រឡេកភ្នែកទៅប៉ះនឹងដៃខាងស្តាំរបស់mingyuហើយក៏ចាប់អារម្មណ៍ឃើញថាដៃរបស់គេមានស្នាមមុតមួយឆ្នូតវែងនៅត្រង់កំភួនដៃ ព្រមទាំងមានឈាមហូររឹមៗចេញមក។
«ហេតុអីក៏មុតដៃ? មុតតាំងពីពេលណាមក?» wonwooទាញដៃរបស់mingyuមកមើល ហើយក៏ងើបមុខសួរទៅកាន់mingyuជាមួយនឹងកែវភ្នែកមួយដែលពពេញទៅដោយក្តីបារម្ភ។
«ប្រហែលជាមុតនឹងគែមកេស ពេលដែលលើកកេសស្រាទៅទុកហើយ» mingyuឆ្លើយតបដោយសម្លឹងមុខរបស់wonwooជាប់ ហើយគេក៏ញញឹមស្រាលៗឡើងមកនៅពេលដែលបានឃើញកែវភ្នែក និងទឹកមុខបារម្ភរបស់wonwooមកកាន់គេ។
«ហេតុអីក៏មិនប្រាប់ខ្ញុំ?» wonwooសួរបណ្តើរ ដកយកកន្សែងស្អាតតូចមួយដែលគេតែងតែដាក់តាមខ្លួន យកមកជូតឈាមពីដៃរបស់mingyuបណ្តើរ។
«គឺមកពីខ្ញុំមិនបានចាប់អារម្មណ៍ថាមុតដៃ» mingyuឆ្លើយទាំងកំពុងតែរំភើបក្នុងចិត្តជាខ្លាំងព្រោះបានwonwooបារម្ភ ហើយក៏យកចិត្តទុកដាក់ជាមួយ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
