«លោកចង់បានបែបណា? ហើយចង់កែកន្លែងណាខ្លះ?» ពួកគេនៅស្ងៀមបែបនោះប្រហែលជាមួយសន្ទុះធំ wonwooក៏ស្រាប់តែនិយាយឡើងបំបែកនូវភាពតានតឹងដែលពួកគេកំពុងមាន ហើយwonwooក៏បានងាកត្រឡប់ទៅផ្តោតលើកុំព្យូទ័ររបស់គេវិញ និងព្យាយាមធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
នៅសំបកខាងក្រៅអាចមើលទៅដូចជាwonwooមិនខ្វល់ ប៉ុន្តែនៅខាងក្នុងអារម្មណ៍របស់គេវិញគឺពិតជាញាប់ញ័រខ្លាំងណាស់ ឯបេះដូងរបស់គេក៏លោតញាប់មិនស្ទើរដែរតែគេព្យាយាមលាក់មិនអោយmingyuចាប់បាន។
«ខ្ញុំគិតថាគួរតែកែត្រង់នេះ និងត្រង់នោះបន្តិច ហើយខ្ញុំចង់បន្ថែមចំណុចនេះព្រោះខ្ញុំចង់អោយបងច្នៃម៉ូតសម្លៀកបំពាក់មួយចំនួនហើយក៏យកទៅដាក់តាំងបង្ហាញជាពិសេស» mingyuនិយាយបណ្តើរ ចង្អុលប្រាប់wonwooនូវកន្លែងដែលត្រូវកែ និងបន្ថែមបណ្តើរ។
«លោកនិយាយថាមិច? លោកចង់អោយខ្ញុំច្នៃម៉ូតសម្លៀកបំពាក់?» wonwooងាកទៅសួរmingyuដោយភាពភ្ញាក់ផ្អើល ព្រោះសុខៗmingyuក៏មកប្រាប់ថាចង់អោយគេច្នៃម៉ូតសម្លៀកបំពាក់។
«ហឹម...» mingyuគ្រហឹមដើម-កជាចម្លើយដល់wonwoo។
«ហេតុអីក៏ជាខ្ញុំ? មានបុគ្គលិកផ្នែកឌីហ្សាញម៉ូតច្រើនណាស់ មិចក៏មិនផ្តល់ការងារនោះអោយគេ?» wonwooសួរជាបន្តព្រោះគេមិនអាចព្រមតាមការចង់បានmingyuដោយងាយៗឡើយ គេត្រូវសួរជីកឬសជីកគល់អោយអស់ចិត្តសិន។
«ខ្ញុំចង់ផ្តល់ឱកាសអោយបងបានបញ្ជេញស្នាដៃ! ក្រែងបងរៀនផ្នែកឌីហ្សាញម៉ូតមែនទេ? ខ្ញុំចង់អោយបងប្រើចំណេះជំនាញរបស់បងជាប្រយោជន៍»
«ចង់ផ្តល់ឱកាស ឬក៏ចង់ធ្វើបាបអោយប្រាកដទៅ!» wonwooអស់ពាក្យប្រកែកជាមួយនឹងmingyu គេក៏ងាកទៅធ្វើការនៅលើកុំព្យូទ័ររបស់គេវិញ ប៉ុន្តែមាត់របស់គេនៅរអ៊ូងូវៗមិនឈប់។
«នៅមានរឿងមួយទៀត! ប៉ុន្មានសប្តាហ៍ទៀត មានកម្មវិធីជប់លាងមួយដែលតម្រូវអោយខ្ញុំទៅ ហើយបងត្រូវតែទៅជាមួយនឹងខ្ញុំ» mingyuនិយាយប្រាប់ពីការងាថ្មីអោយwonwooបានដឹងបន្ថែមទៀត។
«ខ្ញុំទៀតហើយ! ធ្វើបាបច្បាស់ណាស់» wonwooនិយាយជាមួយនឹងទឹកមុខក្រញ៉ូវ តែគេប្រកែកអ្វីមិនបានឡើយព្រោះគេជាបុគ្គលិក ត្រូវធ្វើតាមចៅហ្វាយ មិនអាចប្រកែកបានឡើយ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
