+ បច្ចុប្បន្ន
តុក! តុក!
បន្ទាប់ពីបានស្រមៃទៅដល់រឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងហើយ សម្លេងគោះទ្វារបន្ទប់ក៏បានបន្លឺឡើងដែលធ្វើអោយmingyuរហ័សងាកទៅមើលប្រភពសម្លេង រួចគេក៏បានងើបទៅបើកទ្វារដើម្បីមើលថាអ្នកណាជាអ្នកដែលមកគោះទ្វារបន្ទប់របស់គេ។
ទ្វារត្រូវបានបើកឡើង ហើយវត្តមានរបស់មនុស្សម្នាក់ដែលmingyuនឹកស្មានមិនដល់ក៏បានបង្ហាញខ្លួនឡើងនៅនឹងមុខរបស់គេធ្វើអោយគេសម្លឹងមើលមុខមនុស្សម្នាក់នោះមិនដាក់ភ្នែក ហើយមនុស្សម្នាក់នោះគ្មាននរណាឆ្ងាយក្រៅពីហ្លួងប្រាកាន អច្ឆរាឡើយ។
បានប្រឈមមុខជាមួយនឹងគ្នាហើយ ពួកគេទាំងពីរនាក់មិនបាននិយាយអ្វីដាក់គ្នាឡើយ ឯwonwooដែលបានមករកmingyuក៏មិនបាននិយាយអ្វីដូចគ្នា ដោយគេនៅឈរស្ងៀមនៅមាត់ទ្វារ និងសម្លឹងមើលទៅកាន់mingyuប្រហែលជាមួយសន្ទុះធំទើបគេដាច់ចិត្តហើបមាត់និយាយទៅកាន់mingyu។
«ខ្ញុំសូមទោស...» ពាក្យមួយម៉ាត់បាននិយាយចេញពីមាត់របស់wonwoo ហើយwonwooនិយាយបានត្រឹមតែប៉ុណ្ណឹងប៉ុណ្ណោះ គេហាមាត់និយាយអ្វីបន្តមិនចេញឡើយ។
Mingyuឮពាក្យមួយម៉ាត់ដែលចេញពីមាត់របស់wonwooហើយ គេក៏ទាញដៃរបស់wonwooអោយចូលក្នុង រួចគេក៏បិទទ្វារចាក់សោរបន្ទប់ជាប់។
«ខ្ញុំសូមទោសចំពោះគ្រប់យ៉ាងដែលខ្ញុំបានធ្វើចំពោះលោក និងក្រុមហ៊ុនរបស់លោក» wonwooមិនបានខ្វល់រឿងmingyuចាក់សោរបន្ទប់ គេនៅបន្តសារភាពប្រាប់ទៅកាន់mingyuពីការពិត។
«ខ្ញុំនឹងសារភាពប្រាប់គ្រប់យ៉ាងទៅកាន់លោក កាលដែលខ្ញុំចូលមកធ្វើជាលេខារបស់លោកក៏ព្រោះតែ-»
«ខ្ញុំបានដឹងអស់ហើយ! ខ្ញុំបានដឹងតាំងពីដំបូង ហើយក៏ដឹងដូចគ្នាថាបងធ្វើវាព្រោះតែត្រូវបានប៉ាបង្ខំ» wonwooរៀបនឹងសារភាពគ្រប់យ៉ាងប្រាប់ទៅកាន់mingyuទៅហើយ ប៉ុន្តែmingyuក៏និយាយកាត់ ដោយគេនិយាយបណ្តើរ ដើរមកជិតខ្លួនរបស់wonwooបណ្តើរ ព្រមទាំងបានសម្លឹងចំកែវភ្នែករបស់wonwooចំ។
«បើលោកដឹងតាំងពីដំបូង មិចក៏នៅតែអោយខ្ញុំចូលទៅក្បែរខ្លួនលោក? មិចក៏បណ្តោយអោយខ្ញុំធ្វើរឿងគ្រប់យ៉ាង?» wonwooមិនទៅណា គេនៅប្រឈមមុខនិយាយជាមួយនឹងmingyu និងដោះស្រាយគ្នាអោយអស់សេចក្តីនៅក្នុងថ្ងៃនេះ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
